抖阴社区

????????????? Ep13

Start from the beginning
                                    

"តែពួកយើងមិនមែនជាពួកនោះទេមិចបានជាអ្នកនាងមិនទៅរកវាទៅ ហេតុអីបានជាមកធ្វើបាបអ្នកដទៃដែរមិនដឹងអីទៅវិញពួកគេគ្មានកំហុស"fourth

"តែពួកឯងក៏ជាប្រុសដូចពួកវា អញ្ចឹងហើយពួកឯងក៏មិនខុសអីពីពួកដែរ សន្ដានអាក្រក់ដូចតែគ្នា"ផ្លយ ខុសតែមួយសោះដៀលដល់សន្ថានទៀត

"នេះនាងដឹងបានយ៉ាងមិចថាពួកខ្ញុំដូចក្រុមអានរកអស់នោះកុំចោទប្រកាន់ពួកខ្ញុំណា ពួកយើងសុទ្ធតែសុភាពបុរសគ្មានថ្ងៃទៅធ្វើបាបអ្នកណាបានទេ និយាយអោយចំទៅពួកយើងក៏ត្រូវពួកប្រុសៗនោះធ្វើបាបដូចគ្នាមានកម្លាំងឯណាធ្វើបាបអ្នកដទៃបាននោះ នាងដោះលែងពួកយើងទៅពួកយើងសន្យាថានិងជួយរកមុខឃាតករដែរសម្លាប់នាងអោយឃើញអោយតែនាងកុំធ្វើអីពួកខ្ញុំទៅបានហើយ"fourth ដំបូងស្មានតែចង់ខ្លាំងដាក់ខ្មោចតែការពិតលោមខ្មោចសោះ

"ហេតុអីយើងត្រូវជឿពួកឯងនោះ"ផ្លយ

"ខ្ញុំសន្យាជាមួយនាងបើខ្ញុំរកមុខពួកនោះមិនបានទេនាងចង់ធ្វើអីខ្ញុំក៏បានចង់សម្លាប់ខ្ញុំក៏ព្រម តែពេលនេះបើកទ្វារអោយយើងចេញសិនទៅណាខ្ញុំជិតថប់ដង្ហើស្លាប់ហើយដកដង្ហើមមិនចេញទេ"fourth និយាយទាំងពិបាកដកដង្ហើមពីព្រោះថាពេលនេះគេពិតជាពិបាកដកដង្ហើមពិតមែនដោយសារតែគេមិនចូលចិត្តភាពងងឹតនិងកន្លែងចង្អៀតគ្មានខ្យល់បែបនេះទេម្យ៉ាងទៀតរាងកាយមួយនេះក៏ធ្លាប់លឹបចូលក្នុងទឹកយូរទើបចង្អៀតហប់បន្តិចបន្តួចគឺពិបាកដកដង្ហើមហើយ

"ក៏បានយើងជឿឯងតែយើងមិនបានបិទទ្វារទេមានអ្នកលួចបិទពីក្រៅមក ចាំយើងបើកអោយក៏បាន"និយាយចប់ផ្លយក៏រលាយបាត់ឯទ្វារក៏របើកឡើងដោយសារតែមានអ្នករុញចូលមកចំណែកfourthក៏ដួលសន្លប់តែម្តងទៅលែងដឹងរឿងអីទាំងអស់

________________________

កាយតូចបើកភ្នែកមកម្តងបន្តិចៗសម្លឹងមើលទិដ្ឋភាពនៅជុំវិញខ្លួនក្រសែភ្នែកសម្លឹងទៅមកក៏ប្រទះភ្នែកនិងបុរសម្នាក់ដែលកំពុងអង្គុយកាន់ដៃខ្លួនជាប់ហើយពេលនេះឃើញថាគេកំពុងតែនៅក្នុងបន្ទប់សម្រាករបស់សាលាដូចគ្នា

"លោកGemini....."រាងតូចឧទានហៅឈ្មោះរាងក្រាស់តិចៗក្រោយឃើញគេអង្គុយនៅជិតខ្លួនទើបព្យាយាមងើបឡើងទាំងអារម្មណ៍នៅវិលមុខនៅឡើយតែនៅតែខំប្រឹងងើបអង្គុយឡើងឯGemជួយលើកគេដើម្បីអោយអង្គុយបានស្រួល

?????????????????????? ENDWhere stories live. Discover now