抖阴社区

????????????? Ep13

Start from the beginning
                                    

"ឯងយ៉ាងមិចហើយ មានមិនស្រួលត្រង់ណាទៀតឬអត់ហើយមិចបានជាទៅសន្លប់នៅបន្ទប់ដាក់សៀវភៅទៅវិញ"Gem សួរច្រើនអញ្ចឹងដូចទ្រង់បារម្ភគេដល់ហើយ

"ហួយ!~លោកសួរខ្ញុំច្រើនបែបនេះអោយខ្ញុំឆ្លើយយ៉ាងមិចអស់នាស៎!"fourth រាងសើចបន្តិចក្រោយពីGem សួរខ្លួនដោយបារម្ភខ្លាំងបែបនេះ

"ឆាប់ឆ្លើយមកមិនបាច់សើចបង្វែររឿងទេ"Gem គេខំបារម្ភមកធ្វើជាសើចអីណា

"ខ្ញុំយកសៀវភៅទៅទុកនៅទីនេះហើយក៏ត្រូវគេលួចចាក់សោរពីខាងក្រៅចេញមិនបាន ណាមួយទីនោះវាងងឹតហើយរាងហប់មិនមានខ្យល់ទើធ្វើអោយខ្ញុំសន្លប់បែបនេះទៅតែពេលនេះលែងអីហើយ ចុះមិត្តខ្ញុំទៅណាអស់ហើយពួកវាមិប្រាប់លោកទេ"Fourth

"ពួកគេត្រលប់ទៅមិនហើយចាំឯងដឹងខ្លួនយូរពេកទើបខ្ញុំអោយពួកគេទៅមុនទៅពីរនាក់នោះក៏ប្រាប់ខ្ញុំដូចឯងអញ្ចឹងតែខ្ញុំចងសួរឯងម្តងទៀត"Gem

"បើសួរពួកវារួចហើយនៅមកសួរខ្ញុំទៀតធ្វើអី ខូចពិតមែនលោកនេះ ហើយលោកមកជួយខ្ញុំបានយ៉ាងមិច"អង្គុញមួយថ្ងៃភ្លេចសួរថាមកជួយគេបានយ៉ាងមិចទើតែនឹកឃើញ

"ចៃដន្យយើងត្រូវមករកពូbonzនៅទីនេះទើបដើរកាត់ហើយក៏ឮសម្លេងមិត្តពួកឯងស្រែកអោយជួយហើយក៏ឃើញឯងសន្លប់បាត់ទៅហើយទើបប្រញាប់យកឯងមកទីនេះទៅ" Gemនិយាយធម្មតាតែពេលfourth
សន្លប់មើលទៅបារម្ភគេសោះ

"ចុះបងខ្ញុំនិងពូរបស់ខ្ញុំគាត់ទៅណាហើយ" fourth

"Phuwin ទៅរកស្អីមកអោយឯងញុាំហើយចំណែកពូbonzគាត់ទៅរកមុខអ្នកដែលលួចចាក់សោរចង់ធ្វើបាបពួកឯងនិងហើយ បានហើយសម្រាកបន្តិចទៀតទៅចាំរាងគ្រាន់បើជាងនេះហើយចាំត្រលប់ទៅផ្ទះ"Gem

"អត់ទេខ្ញុំអស់អី ..."និយាយហើយរាងតូចក៏ព្យាយាមងើបដើរចេញប៉ុន្តែគ្រាន់តែងើបភ្លាមគេស្រាប់តែវិលមុខរកចង់ដួលបាត់ទៅហើយធ្វើអោយGem ប្រញាប់ទៅទ្ររាងកាយតូចភ្លែតបើមិនអញ្ចឹងទេដួលដេកនៅនិងដឥដ្ឋនិងលូវហើយ

"ឃើញទេយើងប្រាប់មិនស្តាប់ទេនេះមុខមាត់ស្លេកដល់ថ្នាក់នេះហើយថាមិនអីទៀតឆាប់គេងមក"Gem ដាក់រាងតូចអោយគេងវិញភ្លាមក្រោយមើលទៅដូចមិនសូវស្រួល ស្រមពេលនោះPhuwinក៏ដើរចូលមកដូចគ្នា

?????????????????????? ENDWhere stories live. Discover now