ព្រឹកថ្ងៃថ្មី..
សុរិយាជះចាំងពន្លឺខ្ពស់ត្រដែតសារជាថ្មីម្តងទៀត។ រាងកាយខ្ពស់មាំស្រឡះឈរក្រោមតំណក់ទឹកផ្កាឈូកស្រោចសក់ក្បាលដោយទឹកមុខស្ងប់ស្ងាត់។ បន្ទាប់ពីបានងូតទឹកសម្អាតខ្លួនជម្រះក្លិនញើសសល់កាលពីរាត្រីមិញរួចរាល់។ នាយក៏ចាប់ដើរចាកចេញទៅរកទូរសម្លៀកបំពាក់រៀបចំឱ្យមានរបៀបរៀបរយរួចរាល់ក៏ដាក់បង្គុយចុះទាញប្រអប់នាឡិកាម៉ាកល្បីតម្លៃថ្លៃកប់មកបំពាក់ បង្ហាញពីភាពចាស់ទុំនិងរបៀបលេងខ្លួនក្នុងនាមជាលោកនាយកប្រតិបត្តិការនៃក្រុមហ៊ុនជំនួញមួយរូប។
ក្រាក!!
ក្លិនក្រអូបប្រហើរជះជំហាយតាំងតែពីមាត់ទ្វារដើរចូលក្នុងបន្ទប់ កែវភ្នែកខ្មៅនិលបង្ហាញពីភាពមោះមុតក៏ងាករេសម្លឹងមើលវ័យជំទង់ដែលឈរគ្រងឈុតឯកសណ្ឋានសិស្សសាលាយ៉ាងមានរបៀបរៀបរយដែលឈរនៅមាត់ទ្វារត្រង់នោះ។
"លោកពូ.. ថ្ងៃនេះជាថ្ងៃប្រឡងឆមាស.." មុនទៅរៀន ថេយ៉ុង ឆ្លៀតមកនិយាយជម្រាបដល់ ជុងហ្គុក មុនគេ។
"ហើយយ៉ាងម៉េច?" នាយនៅតែសោះកក្រោះ ព្រោះមិនដែលគិតចេះចង់ដឹងរឿងរៀនសូត្ររបស់កូនចិញ្ចឹមឡើយ។
"ខ្ញុំចង់ប្រាប់ថា.. ខ្ញុំនឹងប្រឹងប្រែងធ្វើឱ្យបានល្អ!" ជុងហ្គុក ឮសម្តីទាំងនេះរួចគេក៏ក្រោកឈររួចដើរបោះជំហ៊ានសំដៅចូលទៅរក ថេយ៉ុង ដោយខ្សែភ្នែកនៅតែស្ងប់ស្ងាត់ប្រៀបជាលំហគ្មានអ្វីៗគ្រប់យ៉ាង។
"ទៅរៀនឱ្យចប់ៗម៉ោងឆាប់មកផ្ទះ កុំដើរហាច់ហើរសប្បាយតាមចិត្ត ពេលវេលាទាំងនោះមិនមែនជាតួនាទីរបស់ឯងត្រូវធ្វើទេ!"
"បាទ.." ថេយ៉ុង នឹកស្មានថានាយនឹងមានចិត្តជូនពរគេឱ្យប្រឡងជាប់ មិននឹកស្មានថាបែរជាត្រូវបានឪពុកស្តីបន្ទោសខ្លាំងៗទៅវិញ។
"ទៅៗ.." ជុងហ្គុក ចេញស្តីភាសានិយាយគំរោះគំរើយរហូតដល់ ថេយ៉ុង មានអារម្មណ៍ល្អក់ក្នុងចិត្តបន្តិច តែគេក៏ព្យាយាមចាប់ក្តាប់ខ្សែកាតាបនិងដើរចាកចេញទៅដោយទឹកមុខស្មឿគៗ។ កាលបើចេញមកដល់ធ្លាខាងក្រៅហៀបនឹងឡើងឡានដែលនាយអង្គរក្សរង់ចាំជូនគេទៅសាលារៀន ស្រាប់តែប្រទះឃើញយាន្តជំនិះតូចមួយបរចូលមកឈប់ចត់ខាងមុខខ្លោងទ្វាររបងភូមិគ្រឹះ នោះគឺជាម៉ូតូរបស់ អេនឌី។
"បង អេនឌី.. លោកពូថ្ងៃនេះមិនចាំបាច់ជូនខ្ញុំទៅសាលារៀនទេ!" ថេយ៉ុង ប្រាប់ទៅកាន់នាយអង្គរក្សដោយទឹកមុខញញិមស្រស់ រួចរត់សំដៅទៅរក អេនឌី ដែលចតម៉ូតូបញ្ឈប់រួចចុះមកឈរគ្រវីដៃបក់ហៅគេពីមុខខ្លោងទ្វារ។
"តស់.. បងមកយកថេយ៍ទៅសាលាជាមួយគ្នា!"
"បាទបង.." ថេយ៉ុង ទទួលយកមួកការពារពីដៃមាំក្រាស់របស់នាយមកបំពាក់ ទិដ្ឋភាពរវាងពួកគេទាំងពីរនាក់ចាប់ផ្តើមប្រាកដឡើងសារជាថ្មីក្នុងកែវភ្នែកបុរសចំណាស់ដែលចាប់សង្កេតឃើញហើយក៏អត់ខាំសង្គ្រឺតជើងធ្មេញមិនបាន។ ក្មេងប្រុសម្នាក់នោះឌុបកូនប្រុសចិញ្ចឹមគេចាកចេញទៅវឹងបាត់ ដោយទឹកមុខញញិមរីករាយប្រៀបដូចជាការផ្សារភ្ជាប់ទំនាក់ទំនងមួយដ៏ល្អូកល្អឺនពីមួយថ្ងៃទៅមួយថ្ងៃទៀតឥតឈប់ឈរ។ កាលពីម្សិលមិញក៏បានឃើញក្មេងប្រុសនោះមកទីនេះ ហើយថ្ងៃនេះក៏បានឃើញគេមកម្តងទៀត។
"ម្តេចក៏បណ្តោយឱ្យគេទៅជិះម៉ូតូជាមួយអាក្មេងនោះ?" ជុងហ្គុក ជ្រួលច្រាលកំហឹងស្រែកគំហកខ្លាំងៗដាក់នាយអង្គរក្សទាំងព្រឹកព្រលឹម។
"ចៅហ្វាយគឺ.. អ្នកប្រុសតូចសុំខ្ញុំទៅដោយខ្លួនឯង!"
"បើវាសុំគួរតែបញ្ឈប់វា ព្រោះយើងមិនបានអនុញ្ញាតឱ្យវាប្រើប្រាស់មធ្យោបាយធ្វើដំណើរទៅណាមកណាជាមួយនិងអ្នកខាងក្រៅទេ.."
"សូមទោស.. អភ័យទោសឱ្យខ្ញុំផងចៅហ្វាយ ថ្ងៃក្រោយខ្ញុំឈប់បណ្តោយគេទៀតហើយ!"
"ទៅក្រុមហ៊ុន.." ជុងហ្គុក សំដែងភាពខឹងឆេវឆាវមុននឹងដើរទៅបើកទ្វារឡានរួចបិទវិញលាន់ឮសំឡេងក្ឌាំងៗដោយមិនចាំបាច់ប្រើឱ្យនរណាបើកឱ្យខ្លួនគេទេ ព្រោះគេក៏ច្រាលកំហឹងដែលដុកដាន់ធ្វើទុកបុកម្នេញនៅក្នុងចិត្តថ្លើមរបស់គេនោះពុះពោរកញ្ជ្រោលខ្លាំងណាស់។

YOU ARE READING
? ???????????????????????????? ?
Romance"?????????????????? ??????????????????????????????!" JUNGKOOK TOP / TAEHYUNG BOTTOM WRITTEN BY : HAKAUIE
?????????????????????????
Start from the beginning