抖阴社区

?????????????? Mini size

2.6K 113 3
                                    

       ព្រឹកថ្ងៃចន្ទ..
       ថ្ងៃសម្រាកចុងសប្តាហ៍បានកន្លងផុតទៅ។ ថ្ងៃចូលធ្វើការក៏បានឈានខ្លួនចូលមកដល់។ ព្រឹកព្រលឹមម៉ោង ៦:៤២ នាទីសំឡេងយាន្តជំនិះគ្រប់ប្រភេទបន្លឺឡើងអ៊ូអរព្រោះជាថ្ងៃដើមសប្តាហ៍ថ្មី។
       ពន្លឺព្រះអាទិត្យរះឡើងកាន់តែខ្ពស់ត្រដែតបង្ហាញពណ៌មាសចែងចាំងផ្ទេររស្មីមកកាន់ផ្ទៃទ្វីបទាំងមូលរំលេចពីលើមេឃយ៉ាងស្រស់ស្អាតនិងខ្យល់បរិយាកាសបរិសុទ្ធដ៏ស្រស់ស្រាយបានធ្លាក់រសាត់ចុះមកជាបន្តបន្ទាប់។
       “អ័ររីន ភ្ញាក់ឡើងកូនព្រឹកហើយណា!” ថេយ៉ុង ស្លៀកពាក់ស្អាតបាត ព្រោះត្រូវទៅរ៉ាប់រង់ការងារនៅឯក្រុមហ៊ុនបន្ត។ អ័ររីន រើខ្លួនតាមការដាស់តាមដោយទឹកមុខស្អុយប៉ែរមិនទាន់ស្វាងងងុយ មុននឹងច្រត់ដៃក្រោកអង្គុយអែសជើងធ្វើមុខជូរហួញកិកកុកដាក់ឪពុកកាលបើមិនទាន់មានអារម្មណ៍ល្អ។
       “ហ៊ឹកៗ..”
       “ក្រោកទៅងូតទឹកទៅ ភ្លឺហើយកុំគេងទ្រមក់ពេក ថ្ងៃរះចាំងគូទហើយកូន!”
       “ប៉ាតូច!” អ័ររីន កិលខ្លួនចូលទៅចាប់ឱបក្រសោបក ថេយ៉ុង យំទឹកភ្នែក ទឹកសំបោរ តាមរបៀបនិស្ស័យក្មេងងរង៉ក់តែប៉ុណ្ណឹង។
       “ឃ្លានអ្ហឺ? ងូតទឹកទៅឆាប់បានទៅញ៉ាំអាហារពេលព្រឹក!”
       “អ័ររីន ចង់ទៅក្រុមហ៊ុនជាមួយប៉ាប៉ាដែរ.. អ័ររីន នៅផ្ទះអផ្សុក!”
       “ទៅធ្វើអីកូនទីនោះមនុស្សមមាញឹកច្រើនណាស់ នៅផ្ទះបានហើយ ចង់បានអីសុំប៉ាធំទៅ!” ថេយ៉ុង ថាហើយឈ្ងោកថើបផែនថ្ពាល់ អ័ររីន តែអាល្អិតខូចខិលគ្រវីក្បាលញាប់ឆ្មេហាក់មិនចង់ធ្វើតាមសម្តីប៉ាតូចនិយាយទេ។
       “ហ៊ឹកៗ..” អាល្អិតយំកិកកកុកលើសដើម លូកដៃទៅឱបរឹតកញ្ជឹងកឪពុកកាន់តែណែនណាន់មិនលែងដៃនោះទេ។
       “រឹងរូសណាស់!” គេរាងម៉ូវចិត្តដែរ តែមិនមាត់ស្តីបន្ទោសកូន ទើបចាប់លើក អ័ររីន មកពររួចនាំគេចេញទៅងូតទឹកស្លៀកពាក់នាំកូនទៅក្រុមហ៊ុនជាមួយដែរ។
       “ទៅណាដែរ?” បន្ទាប់ពីរៀបចំខ្លួនឱ្យកូនប្រុសរួចរាល់ ថេយ៉ុង នាំគេចេញមកខាងក្រៅបន្ទប់ ជុងហ្គុក មកទាន់ទើបសួរដោយសម្លឹងមើលមុខកូនប្រុសភ្លឹះៗ។
       “គេទារអូនទៅក្រុមហ៊ុនដែរ អូនមិនដឹងធ្វើយ៉ាងម៉េចមានតែនាំទៅ!”
       “ទៅធ្វើអីកូន ក្រុមហ៊ុនរញេរញៃណាស់ កូនឯងទៅសំងំនៅតែក្នុងបន្ទប់មានអ្វីលេងអ្ហះ?”
       “អត់ទេកូនចង់ទៅទីនោះដែរ..” អ័ររីន កញ្ជ្រោលប្រកែក។
       “ថាទៅវារំខានគ្មានអ្វីលេងទេ!”
       “តែទៅមានហើយ.. កុំចេះពេកមើល៍!” អ័ររីន ខឹង ជុងហ្គុក ក្រហមមុខតែតងាកទៅចាប់ឱបជើង ថេយ៉ុង យ៉ាងណែនបង្ហាញថាគេនឹងទារទៅកាន់ទីនោះឱ្យបាន។
       “រឹងណាស់..”
       “កុំហាមគេអី បើគេចង់ទៅហើយនោះ ចាំអូនកុម្មង់អាហារឱ្យកូនញ៉ាំប៉ាកុំបារម្ភអី!”
       “តស់ប៉ាតូច អ័ររីន ស្អប់មុខប៉ាធំ!”
       “អ្ហឺ.. ទៅចឹងទៅ..” ជុងហ្គុក បង្ហាញទឹកមុខហួសចិត្ត កាលបើអាល្អិតខឹងគេដាច់ក្បាលដាច់កន្ទុយ។ ងាកទៅចាប់អូសទាញដៃ ថេយ៉ុង តន្ត្រំជើងងរង៉ក់សម្លឹងសម្លក់មុខ ជុងហ្គុក ដ្បិតអារម្មណ៍ភ្ញាក់ពីគេងមិនទាន់ឆ្អែតមកដាស់គេ គេមិនទាន់បាត់ខឹងមួម៉ៅផងមករំខានគេមិនឱ្យទៅក្រុមហ៊ុនទៀត។
       “អូនទៅធ្វើការសិនហើយណា!”
       “ឈប់សិន!” រាងក្រាស់លូកដៃទៅចាប់ទាញចង្កេះរាងតូចមកឱបរួចផ្តិតស្នាមថើបលើបបូរមាត់ស្តើងមួយខ្សឺត។
       “ជុប៎!”
       “អ្ហា..” សំឡេងស្រែកលាន់ឮចាចដូចកញ្ចែ។
       “តស់.. អ័ររីន ឃ្លានហើយប៉ាតូច!”
       “រកតែឯងថើបគ្នាបន្តិចមិនបាន..” ជុងហ្គុក ក្នាញ់ពេកលូកដៃចូលទៅចាប់ច្បិចថ្ពាល់កូន អ័ររីន ខឹងញេញងាកមកត្របាក់ខាំដៃឪពុកញាច់..
       “អូយ!”
       “ស្អប់!” អ័ររីន ក្របួចមាត់ ចាប់អូសដៃ ថេយ៉ុង ដែលសើចស្ញេញៗនោះចាកចេញទៅបាត់។
       “ចាំមើលណាតែមកវិញវាយឱ្យហើមគូទម្តងហើយ..”
       “វាយម៉ោៗ!” អ័ររីន ដើរកាច់ឫកកាច់រាងគ្រវីគូទដូចកូនទា ជុងហ្គុក ឈរសើចហួសចិត្តខាំមាត់ក្នាញ់ចរិតកូនប្រុសក្បាលខូចចង់តែស្ទាក់ចាប់វាយឱ្យរាងចាលម្តង។    

? ???????????????????????????? ?Where stories live. Discover now