抖阴社区

???????????????? ???????? ??????

2.2K 120 1
                                    

     “ប៉ា.. ថេយ៍ សុំទៅគេងជាមួយម៉ាក់!” ថេយ៉ុង ដើរទៅចាប់អង្រួនដើមដៃ ជុងហ្គុក រីឯ ដាលីណា ញញិមក្បួចសម្លឹងមើលឫកពាកូនប្រុសដែលចេះងរង៉ក់ដាក់ឪពុកចិញ្ចឹមយ៉ាងគួរឱ្យក្នក់ក្នាញ់។ បុរសចំណាស់ចាប់ទាញគេមកឱបធ្លាប់គេងឱបគេរាល់យប់ សុខៗព្រលែងឱ្យគេទៅបាត់មួយថ្ងៃពីថ្ងៃគេអផ្សុកស្លាប់ហើយធ្លាប់តែបានស្តាប់ឮសំឡេងទទូចសួរនេះសួរនោះ។ កាលបើមិនបានស្តាប់ឮមួយថ្ងៃនាយចេះតែរសាប់រសល់ក្នុងខ្លួនមិនសូវទម្លាប់ទាល់តែសោះ ហើយក៏មានអារម្មណ៍ថាស្ងប់ស្ងាត់ចម្លែកគេងមិនសូវលក់។
     “ទៅរយៈពេលប៉ុន្មានថ្ងៃ?”
     “ទៅមួយសប្តាហ៍ តែរឿងការងារ ថេយ៍ ទៅបម្រើការងារជាប់លាប់ជានិច្ចណា!” កំលោះតូចសម្លឹងមើលកែវភ្នែកខ្មៅនិលរបស់នាយដែលហាក់បីចង់ទទូចឃាត់ឃាំងគេមិនចង់ឱ្យគេទៅតែធ្វើយ៉ាងណាបើ ដាលីណា ក៏នឹកដល់កូនរបស់នាងបើគេហាមប្រាមគេហាក់ដូចជាបិទសិទ្ធម្តាយកូនគេខ្លាំងពេក។
     “ទៅដល់ទីនោះហាមទាមទាររករឿងច្រើនឮទេ?”
     “បាទ ថេយ៍ ដឹងហើយប៉ា ប៉ាកុំបារម្ភអីកូនធំហើយ!”
     “ទៅចុះ!” ជុងហ្គុក អនុញ្ញាតរួច ថេយ៉ុង ញញិមឱបនាយឱ្យណែនជាងមុន យប់នេះគេងគ្មានគេនៅក្បែរនាយប្រហែលជាឡេះឡះក្នុងអារម្មណ៍នៅមិនស្ងប់ទេ តែគេចង់បានភាពថ្នាក់ថ្នមពីម្តាយ គេត្រូវតែចំណាយពេលវេលាជាមួយ ដាលីណា ឱ្យបានច្រើន។
     “កូនស្រលាញ់ប៉ា.. ជុប៎!” មុននឹងចាកចេញទៅ ថេយ៉ុង មិនភ្លេចក្រសោបថើបថ្ពាល់ ជុងហ្គុក បញ្ជាក់ពីភាពជិតស្និទ្ធលើសពីទំនាក់ទំនងឪពុកកូនរហូតដល់គ្រប់គ្នាគិតថាពួកគេស្រលាញ់គ្នាដូចជាឪពុកកូនបង្កើតព្រោះហាក់ដូចជាស្និទ្ធស្នាលនិងគ្នាខ្លាំងពេក។ ប៉ុន្តែវានៅតែជារឿងធម្មតាព្រោះថា ជុងហ្គុក ចិញ្ចឹមបីបាច់ថែរក្សា ថេយ៉ុង ចាប់តាំងពីតូច ដូច្នេះគេចង់ប៉ះពាល់កូនចិញ្ចឹមនោះបែបណាក៏បានតាមចិត្ត។
     “តស់កូន!” ដាលីណា ថាចប់ ថេយ៉ុង លែងរាងកាយ ជុងហ្គុក ចេញពីរង្វង់ដៃហើយដើរទៅរកម្តាយដោយទឹកមុខញញិមញញែមស្រស់បស់និងអារម្មណ៍ដ៏រីករាយ។
     “ជុងហ្គុក ខ្ញុំលាបងសិនហើយ អរគុណសម្រាប់ថ្ងៃនេះ!” ជុងហ្គុក ញោចស្នាមញញិមនិងបានងក់ក្បាល សម្លឹងមើលកែវភ្នែកនារីម្នាក់ដែលពោរពេញទៅដោយទុក្ខសោកម្នាក់នោះយ៉ាងគួរឱ្យអាណិតអាសូរ នាងចួបរឿងច្រើនណាស់ ឆ្លងកាត់ពេលវេលាដែលកន្លងហួសមកបានប៉ុណ្ណេះ ចាត់ទុកថានាងគឺជាមនុស្សស្រីម្នាក់ដែលពូកែបំផុតដ្បិតព្យុះភ្លៀងក្នុងរបត់ជីវិតនាងយ៉ាប់យឺន ប៉ុន្តែនៅតែមិនអាចទប់ស្កាត់នាងបានគ្រប់យ៉ាងដដែល។ សំណាងហើយដែលនាងនៅមានផ្លូវចិត្តរឹងមាំ រឹងប៉ឹងប្រកាន់គោលជំហរជាខ្លួនឯង ដើម្បីកូនហើយនិងគ្រួសារឃើញនាងពូកែយ៉ាងនេះគេឥតស្ងើចចិត្តសរសើរដល់នាងមិនបានពិតមែន។
     “អញ្ជើញអ្នកមីង!” អេនឌី បើកទ្វាររថយន្តបាំងខាងក្រោយរង់ចាំពួកគេចូលទៅអង្គុយខាងក្នុង បន្ទាប់ពីពីរនាក់ម្តាយកូនឡើងឡានរួចរាល់ ទ្វារក៏ត្រូវបានបិទ អេនឌី ឯណេះងាកទៅសម្លឹងមុខ ជុងហ្គុក ដោយសភាពផ្ទៃមុខមានស្នាមជាំនៅឡើយ។
     “ខ្ញុំដឹងថាលោកពូបារម្ភ ពី ថេយ៍ តែលោកពូកុំបារម្ភច្រើនអី មានខ្ញុំហើយ ខ្ញុំនឹងមើលថែគេឱ្យបានល្អ..” អ្នកកំលោះពោលពាក្យទាំងមុខញញិមគួរសម ចំណែកបុរសចំណាស់លើកចិញ្ចើមទាំងទ្វេចងឡើងដោយបង្ហាញពីទឹកមុខឃ្នើសចិត្ត។
     “កុំបាច់ឈឺឆ្អាល យើងមិនបានសុំ គិតតែពីរឿងការងារមុខជំនួញរបស់ឯង ក្រែងមានបញ្ហារាំងស្ទះឈរខ្លួនដោះស្រាយមិនបាន រឿងកូនរបស់យើង យើងចេះគិតគូរវែងឆ្ងាយជាងឯងច្រើនសម្បើមណាស់!”
     “តែគេក៏ជាប្អូនជីដូនរបស់មួយរបស់ខ្ញុំ.. ហើយរឿងជំនួញមួយនោះ..” អេនឌី ស្លេះបន្តិច សឹមលើកម្រាមដៃជូតឈាមដែលជ្រាបរឹមៗតាមមុខរបួសរួចផ្ងើយមុខឡើងដោយស្នាមញញិមឈ្លើយៗរបស់គេជាមួយនិងទឹកមុខមាំទាំ ហើយវាចា..
     “ខ្ញុំដឹងថាលោកពូជាមនុស្សពូកែស្រាប់ បណ្តុះបណ្តាល ថេយ៉ុង បានយ៉ាងល្អ និងមានឥទ្ធិពលខ្លាំងពិតមិនធម្មតានៅក្នុងវិស័យជំនួញ..”
     “ហើយយ៉ាងម៉េច?” ជុងហ្គុក មិនសប្បាយអរនិងពាក្យស្ងើចសរសើររបស់គេ តែនាយចង់ដាល់ក្មេងនេះឱ្យបែកកញ្ចប់មាត់មួយតង់ពីរតង់ទៀត។
     “លោកពូជាមនុស្សចាស់ ឆ្លងកាត់បទពិសោធន៍ច្រើនជាងខ្ញុំ ខ្ញុំប្រហែលជាត្រូវត្រៀមខ្លួនដើម្បីប្រជែងជាមួយលោកពូឱ្យបានល្អិតល្អន់ជាងមុន!” អេនឌី បោះពាក្យសម្តីប្រៀបដូចជាខ្យល់បក់កាត់ ជុងហ្គុក ស្តាប់ឮហើយសង្កៀរត្រចៀករហូតដល់អស់សំណើចខ្លាំងៗ មុននឹងឆ្លើយតបដោយទឹកមុខឌឺរកលេខដាក់គ្មានទៅកាន់ប្រុសកំលោះ។
     “អ៊ីចឹងកុំថាយើងចាស់មិនបន្ធូរដៃឱ្យក្មេង!”
     “បើបន្ធូរដៃយល់ថាលោកពូខ្វល់ខ្វាយពីបញ្ហាសុខភាព”
     “សុខភាពរបស់យើងនៅរឹងមាំដូចដើម.. យើងកំពុងតែគិតថា គួរត្រូវរៀបគម្រោងការណ៍យកកូនប៉ុន្មានជាមួយនិង ថេយ៉ុង..”
     “...” អេនឌី ស្ងាត់មាត់ដូចគេចុក តែមិនមែនគេមិនដឹងថា ជុងហ្គុក ស្រលាញ់និងហួងហែងប្រចណ្ឌ ថេយ៉ុង ជាមួយគេខ្លាំងប៉ុណ្ណាទេ។
     “ចាំចេញខែកូនយើង.. យើងហៅឯងមកចូលរួម!”
     “បាទ ខ្ញុំនឹងរង់ចាំ អ៊ីចឹងខ្ញុំសុំលាសិនហើយលោកពូ!” កំលោះសង្ហាញញិមគួរសម មុននឹងបើកទ្វារចូលទៅអង្គុយក្នុងឡានទន្ទឹមនិងវត្តមានរបស់ ឡូវីស៍។
     “ប៉ាយប់នេះគេងសុបិនឃើញ ថេយ៍ ផងណា!” ថេយ៉ុង អើតមុខចេញមកតាមបង្អួច ជុងហ្គុក ធ្វើមុខស្មើងាកមុខចេញវឹប ចាប់ផ្តើមងរនិងកូនប្រុសសំណព្វចិត្តទៀតហើយ។
     “ស្អែកចួបគ្នានៅក្រុមហ៊ុន.. ថេយ៍ ស្រលាញ់ប៉ា!”
     “ល្មមទៅបានហើយ!” ជុងហ្គុក បញ្ចេញឫកពាដ៏សោះកក្រោះតោះតើយ ថេយ៉ុង ពេបមាត់អន់ចិត្ត កាលបើនាយដើរទៅរករថយន្តរួចបញ្ឆេះបើកចាកចេញទៅដោយខ្សែភ្នែកមិនព្រមងាកសម្លឹងមើលមុខគេអីបន្តិច។
     ង៉ោង!!!
     “មនុស្សដូចគាត់ខ្ញុំស្គាល់ចាប់តាំងពីក្មេង មិនដឹងកើតអី បង្កើតសត្រូវជាមួយខ្ញុំជាងគេជាងឯងមិនយល់សោះ!” អេនឌី ក្នាញ់ ជុងហ្គុក នោះក្នាញ់និយាយចប់ក៏គ្រវីក្បាលហើយបញ្ជាម៉ាស៊ីនរថយន្តបញ្ឆេះឡើងនិងបានបើកចាកចេញទៅដោយឥតបង្អង់ពេលយូរឡើយ។

? ???????????????????????????? ?Where stories live. Discover now