បន្ទាប់ពីបានស្តាប់នូវចម្លើយសារភាពដែល ដេនហ្វី បានបកស្រាយគ្មានភាពលាក់បាំងទៅកាន់ប៉ូលិសនិងប្រមែប្រមូលភស្តុតាងដែល អីវីន បានគំរាមកំហែងប្តីប្រពន្ធពួកគេនោះ នៅពេលនេះប៉ូលិសបានបញ្ជូនសំណុំរឿងពួកគេទៅកាន់តុលាការកាត់ទោសតាមផ្លូវច្បាប់ហើយ។ បើទោះបីជាយ៉ាងណាគេនៅតែមានទោស ព្រោះទោសរួមសមគំនិតនិងសងសំណងខូចខាតជាច្រើនទៅកាន់គ្រួសារ ដាលីណា ដូចគ្នាស្របពេលដែល អេហ្សា ក៏ត្រូវបានគ្រួសារនាងទាមទារឱ្យលែងលះដាច់ស្រេចជាមួយ ដេនហ្វី ក្រោយពេលបានដឹងរឿងគ្រប់យ៉ាងហើយ គ្រួសារនាងមានកំហឹងជាខ្លាំងហើយរករឿងប្តឹងផ្តល់ត្រកូល ដាម៉ារីស មិនអត់ឱនទោសឱ្យពួកគេនោះទេ។ ក្រោយជីវិតអាពាហ៍ពិពាហ៍ប្រៀបដូចជាឋាននរកសម្រាប់ អេហ្សា គ្រួសារនាងឈឺចាប់ ទទួលយកមិនបានអាណិតកូនស្រីខ្លោចផ្សារចិត្ត ប៉ុន្តែ អេហ្សា អាណិតអាសូរដល់ប្តី នាងដឹងថា ដេនហ្វី គ្មានកំហុសទេ ទើបនាងក្រាញននៀលមិនចង់លែងលះ យ៉ាងណាក៏រស់នៅជាមួយគ្នាយូរឆ្នាំហើយ នាយឆ្លងកាត់គ្រាលំបាកជាមួយនាងសព្វគ្រប់បែបយ៉ាងសុខៗដោះដៃស្របពេលប្តីកំពុងពិបាកវេទនាយ៉ាងនេះនាងក៏មិនអាចដាច់ចិត្តនោះដែរ។
វិឡាក្លាសហ្សៀរ៍
“ហ៊ឹកៗ.. ដាលីណា.. ខ្ញុំសូមអង្វរនាង ដ្បិតប្តីខ្ញុំល្ងង់ខ្លៅ តែគាត់មិនចង់ធ្វើដូច្នោះទេ!” អេហ្សា យំសុំអង្វរករដល់ ដាលីណា លះបង់ភាពអៀនខ្មាសលុតជង្គង់លើកដៃសំពះនាងទាំងទឹកភ្នែកហូរស្រក់ស្រោចថ្ពាល់ជោក នាងសង្ឃឹមថា ដាលីណា អាចនឹងមានចិត្តដែលចេះយោគយល់អាធ្យាស្រ័យដល់នាងហើយនិងស្វាមី ព្រោះអ្វីៗនៅពីក្រោយដើមបណ្តឹងនោះ នាងបានដឹងអស់ទៅហើយ។
“ក្រោកឡើងមក អេហ្សា កុំធ្វើដូច្នោះអី!” ដាលីណា ទ្រាំទ្រសម្លឹងមើលនាងក្នុងសភាពបែបនេះមិនបានទើបឆាប់លូកដៃចូលទៅចាប់ក្តោបស្មាញ័រទទ្រើកចាប់លើកនាងឱ្យមកអង្គុយលើសាឡុងប្របគ្នា។
“ដាលីណា នាងចង់ឱ្យខ្ញុំធ្វើអ្វីក៏បាន សូមត្រឹមតែនាងជួយសម្រួលឱ្យប៉ូលិសដោះលែងប្តីរបស់ខ្ញុំទៅ ខ្ញុំដឹងថាវាមិនអាចទៅរួចទេ ប៉ុន្តែខ្ញុំអាណិតគាត់ខ្លាំងណាស់ គាត់គ្មានកំហុសនោះទេ!”
“ខ្ញុំជួយអ្វីដល់នាងមិនបានទេ អេហ្សា ព្រោះរឿងនេះ ជុងហ្គុក គាត់ជាអ្នកចាត់ចែងឱ្យខ្ញុំ ខ្ញុំគ្រាន់តែត្រូវការសេរីភាពរស់នៅជាមួយគ្រួសារដោយក្តីសុខ ខ្ញុំមិនចង់ធ្វើបាបឬសងសឹកដល់នរណាម្នាក់ទេតែមនុស្សយើងម្នាក់ៗតែងតែមានកម្មវេរារៀងខ្លួន សាងអ្វីទទួលហ្នឹង ខ្ញុំគ្រាន់តែចង់ប្រាប់នាងថា ទុកឱ្យច្បាប់ជាអ្នកដោះស្រាយទៅចុះ ខ្ញុំជួយអ្វីដល់នាងមិនបានពិតមែន!”
“ហ៊ឹកៗ.. ហ៊ឺៗ.. ប្តីរបស់ខ្ញុំ.. មានតែខ្ញុំទេដែលដឹងថាគាត់ជាមនុស្សបែបណានោះ ខ្ញុំមិនចង់ឃើញគាត់ទទួលយកកំហុសទាំងដែលគាត់មិនបានធ្វើខុសនោះទេ.. ហ៊ឹកៗ.. ខ្ញុំស្តាយក្រោយណាស់!” អេហ្សា ហាមចិត្ត កាត់ចិត្ត មិនបាននាងយំយ៉ាងគគ្រូក គ្រវីក្បាលមិនចង់បានជីវិតដែលព្រាត់ប្រាស់គ្នាបែបនេះទេ។ ឆ្លងកាត់ការឈឺចាប់ ដាលីណា យល់អារម្មណ៍របស់នាងច្បាស់ជាងនរណាទាំងអស់ហើយការប្រើពេលវេលាដើម្បីរម្ងាប់អារម្មណ៍ពីរឿងរ៉ាវដ៏ឈឺចាប់នោះទៀតសោតក៏មិនមែនងាយស្រួលផងដែរ នាងបានត្រឹមតែអាណិត តែនាងជួយអ្វីក៏មិនបានច្រើនក្រៅពីការលើកទោសចិត្តប្រាប់ឱ្យនាងខិតខំប្រឹងប្រែងរស់នៅបន្តដើម្បីខ្លួនឯងនិងគ្រួសារតែប៉ុណ្ណោះ។
ង៉ឺត!!!
សំឡេងជាន់ហ្វ្រាំងរថយន្តទំនើបបានចតនៅខាងមុខទីធ្លាវិឡា រាងកាយខ្ពស់ស្រឡៈបានចាប់បើកទ្វាររថយន្តចុះចេញមកបង្ហាញពីទឹកមុខដ៏មុតមាំនិងរាងកាយតូចដែលបណ្តើរគ្នាចូលមកខាងក្នុងវិឡា។
“ជុងហ្គុក ថេយ៉ុង..” ដាលីណា ក្រោកងើបឈរដំណាលនិងពេលដែលអ្នកទាំងពីរដើរចូលមកនោះ។
“ម៉ាក់..” ថេយ៉ុង សម្លឹងមុខម្តាយ ហើយងាកទៅសម្លឹងមើលស្ត្រីចំណាស់ដែលអង្គុយទួញយំសស្រាក់សស្រាំនៅលើសាឡុងខាងណោះ។
“ជម្រាបសួរអ៊ំស្រីទៅកូន!” ស្តាប់ឮសម្តីម្តាយនិយាយចប់ ថេយ៉ុង រហ័សឱនគំនាប់គួរសមទៅកាន់ អេហ្សា នាងដូចជាខ្មាសប្រញាប់ប្រញាល់លើកខ្នងដៃមកជូតទឹកភ្នែកដែលផ្សើមជោកថ្ពាល់នោះសម្ងួតចេញឱ្យបានស្អាត។
“ជម្រាបសួរអ៊ំស្រី..”
“ចាសក្មួយ!”
“អ្នកទាំងពីរអង្គុយចុះសិនទៅ!” ដាលីណា និយាយចប់ អេនឌី ដែលនៅខាងណោះប្រញាប់ប្រញាល់លើកទឹកមកទទួលពួកគេរួចក៏ចាប់ផ្តើមអង្គុយពិភាក្សាជាមួយគ្នា។
“ខ្ញុំមកនេះ បានដឹងថាអ្នកស្រីមករកម្តាយ ថេយ៉ុង តែខ្ញុំចង់ប្រាប់ថារឿងរ៉ាវក្តីក្តាំនេះនឹងអនុវត្តទៅតាមផ្លូវច្បាប់ត្រឹមត្រូវរបស់តុលាការ ទោះបីជាខ្ញុំបានដកពាក្យបណ្តឹងខ្លះក៏ដោយ គេអាចនឹងជាប់ពន្ធធានាគារពី ៥ ឆ្នាំទៅ ១០ ឆ្នាំពីបទល្មើសសមគំនិតករណីប៉ុនប៉ងសម្លាប់គិតទុកជាមុន.. អ្នកស្រីគួរតែរៀនធ្វើចិត្តទទួលយកហើយរក្សាផ្លូវចិត្តខ្លួនឯងឱ្យបានល្អ ពួកខ្ញុំបានត្រឹមតែសំដែងការសោកស្តាយព្រោះពួកខ្ញុំជាជនសាមញ្ញធម្មតា គ្មានសិទ្ធ គ្មានអំណាច ប្រើលុយធ្វើរឿងពុករលួយដើម្បីជួយដោះលែងមនុស្សដោយងាយៗស្រួលៗនោះទេ សូមលោកស្រីព្យាយាមរម្ងាប់ចិត្ត សម្របខ្លួនទៅតាមផ្លូវច្បាប់ផងទៅចុះ!”
“ហ៊ឹកៗ.. យូរណាស់.. ហ៊ឺៗ.. ប្តីរបស់ខ្ញុំគាត់មិនបានខុសនោះទេ!” អេហ្សា កាន់តែឈឺចិត្តនៅពេលស្តាប់ឮសម្តី ជុងហ្គុក រួចមកហើយ ដេនហ្វី គ្រាន់តែត្រូវគេគម្រាម នាយមិនបានតាំងចិត្ត មិនបានគិតចង់ធ្វើបាបនរណាម្នាក់ តែចុងក្រោយគឺជាគេដែលមកទទួលយកទោសកំហុសតែម្នាក់ឯងទៅវិញ។
“អ៊ំស្រី..” ថេយ៉ុង លូកដៃចូលទៅចាប់ប្រអប់ដៃរបស់ អេហ្សា មកក្តោបកាន់ថ្នមៗ។
“ខ្ញុំដឹងថាអ៊ំស្រីឈឺចាប់ណាស់ ព្រោះមនុស្សតែម្នាក់ធ្វើឱ្យអ៊ំស្រីនិងម៉ាក់ខ្ញុំ ចួបការឈឺចាប់មករាប់មិនអស់.. ខ្ញុំមិនចង់មានឈាមជ័រដូចជាគាត់ទេ តែខ្ញុំសន្យាថានឹងជួយមើលថែអ៊ំស្រីរហូតដល់ពេលដែលអ៊ំប្រុសទទួលទោសរួចរាល់ ខ្ញុំនិងគ្រួសារសម្រេចចិត្តហើយថានឹងផ្តល់ជំនួយជាច្រើនទៅកាន់អ៊ំស្រីសូមអ៊ំស្រីទទួលយកដោយក្តីអនុគ្រោះផងទៅចុះ!” អេហ្សា ងក់ក្បាលផ្ងក់ៗព្រោះនាងអស់ទីពឹងហើយ បើទោះបីជាគ្រួសារនាងបានយល់ព្រមទទួលយកនាងវិញក៏ដោយតែនាងគ្មានមុខឯណាទៅប្រឈមមុខជាមួយនិងពួកគេនោះទេ។ នាងរស់នៅលាក់បាំងការពិតរហូតមក ពឹងពាក់លើគ្រួសារខាងប្តីព្រោះគ្រួសារខាងនាងក្រក្សត់ មកពីនាងមិនមែនជាមនុស្សដែលមានទ្រព្យធន់សម្បូរហូរហៀរទើបមិនសូវទទួលបានការយកចិត្តទុកដាក់ពីសាច់ថ្លៃនិងឪពុកម្តាយក្មេក។
“អ៊ំស្រ៏អរគុណដល់ក្មួយច្រើនណាស់..”
“បាទ!” ថេយ៉ុង ទះលើខ្នងដៃនាងថ្នមៗ ងាកទៅសម្លឹងមុខម្តាយដែលញញិមញញែមចំពោះគេឃើញគេមិនកាត់និស្ស័យដូចជាឪពុករបស់គេនាងសប្បាយចិត្តណាស់មិនបានអ្វីសូមត្រឹមតែបានឱ្យកូនកើតមកជាមនុស្សល្អរស់នៅក្នុងសង្គមម្នាក់គឺគ្រប់គ្រាន់ហើយ។
“ម៉ាក់ ថេយ៍ មានដំណឹងល្អចង់ប្រាប់ម៉ាក់!” ថេយ៉ុង កញ្ជ្រោលចូលទៅឱបក្រសោបម្តាយ ដាលីណា បើកភ្នែកម៉ក់ៗលើកម្រាមដៃជ្រងសរសៃសក់ខាងក្រោយរបស់ ថេយ៉ុង ថ្នមៗ។
“ដំណឹងអ្វីទៅកូន? ម៉ាក់ចង់ដឹងដល់ហើយ?” នាងសើចញឹមៗ សម្លឹងមើលកែវភ្នែកភ្លឺថ្លារបស់កូនប្រុសដោយក្តីស្រលាញ់ជ្រាលជ្រៅ។
“កូនគិតចង់បើកហាងផ្កាមួយឱ្យម៉ាក់ ព្រោះកូនដឹងថាម៉ាក់ចូលចិត្តផ្កានិងធម្មជាតិ!”
“ហេតុអ្វីក៏កូនដឹង?” ដាលីណា សើចយ៉ាងស្រស់ទាញថ្ពាល់ ថេយ៉ុង ច្បិចថ្នមៗ។
“ប៉ានិងម៉ែដោះធ្លាប់និយាយប្រាប់កូន ហើយកូនក៏ចង់ធ្វើឱ្យជីវិតរបស់ម៉ាក់រីកស្រស់បំព្រង ស្រស់ស្រាយដូចជាផ្កានិងធម្មជាតិចាប់ពីពេលនេះទៅដែរ.. អ៊ំស្រីក៏ដូចគ្នា!” ថេយ៉ុង ចាត់ទុក អេហ្សា ដូចជាសាច់ញាតិរបស់គេមិនបោះបង់នាងចោលទេ នាងស្តាប់ឮចប់ទឹកភ្នែកហូរសស្រាក់សស្រាំព្រោះក្តីរំភើបដែលក្មេងម្នាក់នេះនៅគិតគូរដល់នាងមិនអូសរំលង។
“ម៉ាក់សប្បាយចិត្តទេ?”
“ហ្អឹម.. ម៉ាក់សប្បាយចិត្តណាស់កូន ម៉ាក់សប្បាយចិត្តខ្លាំងណាស់!” ដាលីណា ឱនឈ្ងោកថើបថ្ងាស ថេយ៉ុង មួយខ្សឺតយ៉ាងវែង ប៉ះដៃអង្អែលខ្នងរាងតូចតាមដោយទឹកមុខញញិមស្រស់បស់មិនផ្លាស់ប្តូរ។
“សប្តាហ៍ក្រោយនេះ កូនទៅជ្រើសរើសមើលទីតាំងជាមួយនិងប៉ា.. បើបានកន្លែងល្អកូននឹងផ្តល់ដំណឹងបញ្ជាក់ប្រាប់ដល់ម៉ាក់ហើយនិងអ៊ំស្រីដែរ!”
“មិនអីទេកូនតាមសម្រួលណា ម៉ាក់ស្រលាញ់កូន..”
“បាទ!”

YOU ARE READING
? ???????????????????????????? ?
Romance"?????????????????? ??????????????????????????????!" JUNGKOOK TOP / TAEHYUNG BOTTOM WRITTEN BY : HAKAUIE