វិទ្យាល័យ..
"ដល់ហើយ.."
"អរគុណច្រើនណាស់បង អេនឌី បានជិះម៉ូតូមួយថ្ងៃស្រស់ស្រាយណាស់!"
"ជិះជាមួយបងរាល់ថ្ងៃបានតើស.." អេនឌី ចតម៉ូតូទុករួចរាល់ងាកមកញញិមដាក់ ថេយ៉ុង តាមពិតពេលជិះម៉ូតូមករៀនមានគ្នាបែបនេះគឺសប្បាយណាស់ ព្រោះនៅក្មេង ជីវិតក៏មិនសូវជាចេះគិតរឿងស្មុគស្មាញច្រើនដែរ។
"បងរៀនឆ្នាំទីមួយហើយ.. តែបងនៅតែមកវិទ្យាល័យដូចដើម?" ថេយ៉ុង ចាប់លើកការសន្ទនាឡើង កំឡុងពេលបណ្តើរគ្នាជាមួយ អេនឌី ឆ្ពោះទៅកង់ទីនដើម្បីបានញ៉ាំអាហារពេលព្រឹកមុនពេលចូលរៀន។
"បងមកជួយកិច្ចការសាលាលោកគ្រូពេលព្រឹក ពេលរសៀលទើបបងទៅសាកលវិទ្យាល័យ.. ថេយ៍ ត្រូវខំប្រឹងរៀនណាព្រោះពេលប្រឡងចូលសាកលវិទ្យាល័យពិបាកណាស់ ឆ្នាំក្រោយៗគេតឹងតែងពិបាកនឹងជាប់.."
"រាល់ថ្ងៃនេះខ្ញុំខំស្រាប់ហើយបង.."
"បានឮហើយបងសប្បាយចិត្តណាស់ ព្រោះដឹងថាថេយ៍ខំប្រឹងរៀនយ៉ាងនេះ!"
"ត្រូវអរគុណបងដែរដែលតែងតែជួយដាស់តឿន" ថេយ៉ុង សើចញឹមៗមកដល់កង់ទីនភ្លាមក៏នាំគ្នាកុម្មង់ហៅមីគោកសាច់គោនិងស៊ុតចៀនមកអង្គុយញ៉ាំជាមួយគ្នា។
អេនឌី ជាអ្នកទៅរង់ចាំទទួលយកអាហារ ពេលបានមកក៏ដាក់វាទៅលើខ្នងតុថ្នមៗអង្គុយញ៉ាំជាមួយ ថេយ៉ុង យ៉ាងឈ្ងុយឆ្ងាញ់។
"ថេយ៍ យកសាច់ថែមទេ.." អេនឌី ចាប់សាច់រំលែកពីចានគេ ដាក់ចានឱ្យ ថេយ៉ុង តែ ថេយ៉ុង ក៏ចាប់ដួសដាក់ឱ្យគេវិញ។
"អត់ទេ បងញ៉ាំឱ្យបានច្រើនៗទៅ.. ខ្ញុំញ៉ាំមិនអស់ទេ.."
"បងឃើញ ថេយ៍ ស្គមខ្លាចខ្យល់បក់ទៅបាត់.."
"ហិហិបងនេះ.." ទ្រាំមិនបាន ថេយ៉ុង ក៏អស់សំណើច ញ៉ាំអាហារជាមួយគ្នា បង្កើតបរិយាកាសរីករាយគឺជាការចងចាំដ៏ល្អបំផុត។
"ថ្មីៗនេះបងរកបានការងារធ្វើហើយ.." អេនឌី ស្រាប់តែនិយាយដល់រឿងការងារ ថេយ៉ុង ឮហើយក៏ចាប់អារម្មណ៍។
"អូហ៍ ឡូយខ្លាំងណាស់.. បងពូកែណាស់ អេនឌី ចុះការងារនោះជាការងារអីសួរច្រើនតិចហើយណាកុំខឹងអី.."
"សួរបានតើសបងមិនខឹងទេ.. បងធ្វើការខាងដឹកជញ្ជូនពេលល្ងាច ព្រោះការងារនោះជាការងារក្រៅម៉ោងដែលបងអាចរកចំណូលបានសល់ពីការរៀនសូត្រដែរ!"
"ហើយចុះ.. ការងារដែលថាបងនឹងក្លាយទៅជាកីឡាករក្រុមជម្រើសបាល់ទាត់ជាតិនោះ? ធ្វើការផង រៀនផង បងមានពេលវេលាឱ្យខ្លួនឯងដែរ?"
"មានតើស.. ណាមួយបងធំហើយ បងមិនចង់ពឹងពាក់អ្នកផ្ទះបន្តទេ!"
"ហ្អឹម.." ថេយ៉ុង គ្រហឹមងក់ក្បាលតិចៗ។
"និយាយអ៊ីចឹង ថេយ៍ ប្រើប្រាស់ទូរស័ព្ទទេ? បងដូចជាមិនដែលឃើញ ថេយ៍ មាន Account Instagram អីដូចជាគេ?" តាំងពីបានស្គាល់គ្នាមក ថេយ៉ុង ជាមនុស្សដែលកម្រមានរសនិយមចូលចិត្តប្រើប្រាស់ទូរស័ព្ទបែបទំនើបៗខាងបណ្តាញសង្គមអីនធើណេតដូច្នេះខ្លាំងណាស់។
"ប៉ាមិនឱ្យប្រើទេបង.." និយាយដល់ត្រង់នេះ ថេយ៉ុង ទម្លាក់ទឹកមុខចុះបន្តិច។
"ម៉េចអ៊ីចឹង? ថេយ៍ ក៏ធំទៅហើយដែរ.." អេនឌី ឆ្លៀតលួចគិតថាគ្រួសារ ថេយ៉ុង ប្រហែលជាមានគំនាបខ្លាំងពេក។ ព្រោះ ថេយ៉ុង មកពីគ្រួសារដែលខ្ពង់ខ្ពស់និងមានទ្រព្យធន់សម្បូរហូរហៀរជាងគេឆ្ងាយណាស់។ និយាយពីគេវិញគេគ្រាន់ជាមនុស្សម្នាក់ដែលមកពីគ្រួសារមានជីវភាពធម្មតាៗម្នាក់មិនហ៊ឺហារមានលុយកាក់អីចាយរាប់មិនអស់នោះទេ។
"ព្រោះប៉ាថាសង្គមខាងក្រៅមិនល្អចំពោះខ្ញុំទេ!" ថេយ៉ុង ខំប្រឹងកាយញាត់មីញ៉ាំទាល់តែអស់ពីចាន បញ្ឈប់ការសន្ទនាត្រឹមនេះ មុននឹងបំបែកផ្លូវគ្នាជាមួយនិង អេនឌី ទៅថ្នាក់រៀនមុនបាត់។ អេនឌី ព្យាយាមយកសម្តីគេមកគិតសារឡើងវិញ កាលដែល ថេយ៉ុង ប្រាប់ថាសង្គមខាងក្រៅមិនល្អចំពោះគេនោះវាមិនមែនបែបនោះទាំងស្រុងទេ គ្រប់យ៉ាងគ្រាន់តែជាការបិទសិទ្ធដែលឪពុករបស់គេមិនចង់ឱ្យកូនយល់ដឹងពីពិភពខាងក្រៅច្រើនតែប៉ុណ្ណោះ។

YOU ARE READING
? ???????????????????????????? ?
Romance"?????????????????? ??????????????????????????????!" JUNGKOOK TOP / TAEHYUNG BOTTOM WRITTEN BY : HAKAUIE
?????????????????????????
Start from the beginning