抖阴社区

                                    

«យើងក៏ចង់ដឹងដែរថាឯងខ្លាំងប៉ុណ្ណា យប់នេះជាយប់ពេញបូរមី កម្លាំងរបស់យើងកំពុងតែកើនឡើងខ្លាំង ហ្ហឹស! អា

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«យើងក៏ចង់ដឹងដែរថាឯងខ្លាំងប៉ុណ្ណា យប់នេះជាយប់ពេញបូរមី កម្លាំងរបស់យើងកំពុងតែកើនឡើងខ្លាំង ហ្ហឹស! អា.ចចកខ្មៅ ជុងហ្គុកស្ទេលឡា» ថេយ៉ុងមើលងាយកម្លាំងសត្រូវពេកហើយ បងប្រុសហាមមិនស្ដាប់សោះ ថាកុំឲ្យមករកអ្នកប្រមាញ់តែ ម្នាក់ឯងពិតជាគ្រោះថ្នាក់ខ្លាំង
មកដល់តំបន់របស់ស្ទេលឡាហើយ តែមិន ប្រទះចចកសូម្បីតែ1ក្បាល
«បាត់ទៅណាអស់ហើយ ឬដឹងថាយប់ពេញបូរមីបិសាចមានកម្លាំងខ្លាំងទើបនាំគ្នាពួនអស់ ហ្ហឹស! អន់ណាស់» ថេយ៉ុងដើរចូលទៅបានបន្តិចក៏លឺសម្រឹបជើងធ្ងន់ៗ របស់មនុស្សប្រុសម្នាក់ដើរតាមពីក្រោយគេ
«អ្នកណា?!» រាងតូចស្រែកសួរ ថែមទាំងរហ័សស្ទុះទៅច្របាច់.កអ្នកដែលដើរតាមខ្លួន ផ្ទុយស្រឡះបែរជាត្រូវគេចាប់ដៃជាប់ ក្រព័ទស្លាបសេកទៅក្រោយដូចអ្នកទោស
«យើងទេដែលត្រូវសួរឯងថាជាអ្នកណា?! ហ្ហា៎...ក្លិនបិសាចជញ្ជក់ឈា/ម ហ្ហឹស មករក កន្លែងងាប់ហើយតើ» សម្លេងមាំគ្រលរដែលបន្លឺឡើងនេះជារបស់ជុងហ្គុក មិនដឹងថាតាមថេយ៉ុងតាំងពីពេលណាទេ
«លែងយើង! អឺចហ្ហាស! មិចក៏កម្លាំងឯងខ្លាំងម្លេះ?» ថេយ៉ុងប្រឹងរើដោយប្រើកម្លាំងស្ទើរអស់ពីខ្លួនតែមិនរបូតសោះ មានតែរឹតតឹងឡើងជាលំដាប់
«ឯងមករកកន្លែងត្រូវហើយកូនបិសាច» ជុងហ្គុកស្រង់ក្លិនគល់ករបស់បិសាចតូចកាន់តែច្បាស់ថាជាអម្បូររបស់វីលស្ទេយ៍តែម្ដង គេមិចនឹងឲ្យរបូតពីដៃទៅ
«អ្នកណាកូនបិសាច? យើងអាយុ100ឆ្នាំ ហើយវ៉ើយ! ហ្ហឿយ! លែងយើង» ថេយ៍កាន់តែខឹងឲ្យតែលឺគេនិយាយថាខ្លួនជាកូន បិសាច យ៉ាងណាខ្លួនក៏ជាអ្នកប្រុសតូចថ្នាក់ខ្ពស់ក្នុងត្រកូលវីលស្ទេយ៍ដែរ
«យប់នេះឯងនឹងអស់អាយុត្រឹម 100ឆ្នាំនេះហើយ ថេយ៉ុងវីលស្ទេយ៍» ជុងហ្គុកចាប់បង្វឹលកាយរាងតូចឲ្យមកសម្លឹងមុខគ្នាចំៗ កែវភ្នែកម្នាក់ៗឡើងក្រហមដូចគ្នា ម្នាក់ជាបិសាច ម្នាក់ជាអ្នកប្រមាញ់ តើអ្នកណានឹងមានគ្រោះថ្នាក់ខ្លាំងជាង?
«ឯងចប់ហើយបិសាចតូច» ជុងហ្គុក
«គិតថាយើងខ្លាចឯងមែនទេ? ហ្ហឿយ...! រត់វិញល្អជាង» អត់ខ្លាចទេតែរត់ 🌚 មិនរត់មានតែឆ្គួត បើមិនត្រូវគេសម្លាប់ក៏ត្រូវគេលូកលាន់ដែរ
«ហ្ហើស...! រត់លឿនគ្រាន់បើ ប៉ុន្តែសាក ល្បងជាមួយល្បឿនរត់របស់អ្នកប្រមាញ់ម្ដងមើល អ្អា៎.....!!!»

សម្លេងស្រែករំពងពេញព្រៃនៅវេលាយប់ស្ងាត់ បុរសមាឌមាំកម្ពស់ខ្ពស់សង្ហាបានប្រែខ្លួនជាចចកដ៏ធំ សម្លៀកបំពាក់ក៏ដាច់រហែកគ្មានសល់ រូបរាងសត្វចចកពណ៌ខ្មៅធំស្គោលជាងមនុស្ស 2ដង គ្រហឹមបង្ហាញចង្គូមដ៏មុតស្រួចនិងភ្នែកក្រហមឆ្អិនឆ្អៅ បោះពួយយ៉ាងលឿងតាមខ្លិនរបស់បិសាចតូចថេយ៉ុ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

សម្លេងស្រែករំពងពេញព្រៃនៅវេលាយប់ស្ងាត់ បុរសមាឌមាំកម្ពស់ខ្ពស់សង្ហាបានប្រែខ្លួនជាចចកដ៏ធំ សម្លៀកបំពាក់ក៏ដាច់រហែកគ្មានសល់ រូបរាងសត្វចចកពណ៌ខ្មៅធំស្គោលជាងមនុស្ស 2ដង គ្រហឹមបង្ហាញចង្គូមដ៏មុតស្រួចនិងភ្នែកក្រហមឆ្អិនឆ្អៅ បោះពួយយ៉ាងលឿងតាមខ្លិនរបស់បិសាចតូចថេយ៉ុង វីលស្ទេយ៍ ទោះបីជាបិសាចតូចរត់លឿនក៏ពិតមែន ប៉ុន្តែក៏នៅតែយឺតជាងអ្នកប្រមាញ់ដដែល ចចកខ្មៅធំខ្ពស់បានរត់ មកស្ទាក់ពីមុខថេយ៉ុងនិងគ្រហឹមខ្លាំងៗ
«ចេញទៅ! យើងមិនចង់សម្លាប់ឯងទេ» ថេយ៉ុងភ័យបុកពោះ ព្រោះតែខ្លួនធុំក្លិនអ្នក ប្រមាញ់ម្នាក់នេះកំណាច ហើយក៏មានកម្លាំងខ្លាំងលើសអ្នកប្រមាញ់ផ្សេងៗ
«អ្អា៎...បងប្រុស...យ៉ុនហ្គី...!!» ថេយ៉ុង
ហ្វឹបប!!
គ្រាន់តែសម្លេងស្រែកស្ងាត់ មនុស្សក៏បាត់ ដូចគ្នា ស្រមោលខ្មៅអំបាញ់មិញនេះលឿនមើលស្ទើរតែមិនទាន់ ប្រហែលជាយ៉ុនហ្គីមកជួយប្អូនរបស់គេហើយ
«បើមិនចង់ឲ្យប្អូនរបស់ឯងមានបញ្ហា ឈប់មករញ៉េរញ៉ៃនឹងប្អូនរបស់យើង!!» សម្លេងរបស់យ៉ុនហ្គីវីលស្ទេយ៍ ស្រែកមកកាន់ជុងហ្គុក ប៉ុន្តែមិនឃើញវត្តមានគេទេ
«ជីមីន!!» ជុងហ្គុកប្រែក្រឡាជារូបរាងដើមវិញនិងរំលឹកពីជីមីនភ្លាមៗ នាយគ្មានសម្លៀកបំពាក់ជាប់ខ្លួនទេក្រោយប្រែមកជាមនុស្សវិញ បើនិយាយឲ្យចំទៅម្នាក់ៗ មានចំនុចខ្សោយត្រង់ចេះបារម្ភពីប្អូនខ្លួនឯង គេក៏បារម្ភពីប្អូនគេដូចគ្នា ។

To be continue....
លីលី វីស្ទែន 🌸

? ??????????? ?Where stories live. Discover now