ភាគទី : 38 » [ លឺសម្លេងហៅ ]
TaeKook Yoonmin
_____________
យ៉ុនហ្គីអង្គុយមិនសុខដើរចុះដើរឡើង ចង់ទៅរកប្អូនផង ចង់ទៅលួងជីមីនផង តែល្ងាច នេះយូរីនឹងមកលេងនាយ លឺថាថេយ៉ុងមិននៅវិមាន ដូច្នេះនាយមិនអាចមិននៅជួបនាងទៀតទេ
«ឈប់ដើរចុះឡើងអារម្មណ៍មិនស្ងប់ទៀត ទៅ វាមិនដូចជាឯងពីមុនសោះ» តេសាហក់ចេញពីក្នុងរូបថតមកក្រាបលើតុក្បែរ នឹងយ៉ុនហ្គី ក៏ឃើញថាមនុស្សមាត់រឹងកំពុងតែសម្រេចចិត្តមិនត្រូវ
«យើងពីមុនមិនចេះខ្វល់ពីអ្នកណាក្រៅពីថេយ៉ុងទេ តែពេលនេះ!»
«ពេលនេះថែមចចកញីម្នាក់នោះចូលមក ឯងក៏ប្រែប្រួល តើឯងភ្លេចភារកិច្ចខ្លួនឯង ហើយមែនទេ?» តេសាដែលជាទីប្រឹក្សា ហើយក៏ជាឆ្មាតាំងពីជំនាន់ប៉ារបស់យ៉ុនហ្គី ដែរ ឆ្មានេះតែងតែជួយរាល់កិច្ចការធំៗ
«យើងមិនភ្លេចទេ!» យ៉ុនហ្គីងើបដើរគេច
«បើអញ្ចឹងកុំចេញទៅណា ចាំទទួលស្រី
ម្នាក់នោះឲ្យល្អហើយកុំភ្លេចនិយាយពី
ល័ក្ខខណ្ឌផ្សេងៗដែលបានគម្រោងទុកផង» តេសាដើរទៅពាំបន្តោងខ្សែកដែល យ៉ុនហ្គីធ្លាប់ឲ្យទៅជីមីន
«នែទុកភ្លាម អេ! ឯងចង់យកវាទៅណា?» យ៉ុនហ្គីតាមចាប់ឆ្មាខ្មៅតេសាមកវិញ តែគេបានយកវាចូលទៅក្នុងរូបថតបាត់
«បើយើងមិនយកវាទុក ឯងនឹកតែនាងចចក ញីនោះរាល់ថ្ងៃដល់លែងធ្វើការងារធំអស់ហើយ» តេសា
«ហ្ហើយ...! ហើយឯងគិតថាយើងនឹកនាង ចចកតូចដោយសារបន្តោងហ្នឹងមែនទេ? យើងនឹកដោយសារបេះដូងនិងខួរក្បាល យើងចងចាំទឹកមុខស្រទន់របស់គេទៅវិញទេ» យ៉ុនហ្គីនិយាយម្នាក់ឯងបែបរអ៊ូតិចៗ នឹកតែដើម្បីភារកិច្ចខ្លួនឯងទើបនាយមិនអាចយកនាងចចកតូចមកនៅក្បែរខ្លួនបាន ក៏បានត្រឹមតែទៅលួចមើលយូរៗម្ដង
នៅខាងក្រៅដូចជាលឺសម្លេងរបស់ថេយ៉ុង នាយបិសាចប្រញាប់ចេញពីបន្ទប់ទៅមើលថាជាការពិតឬអត់?
«បងប្រុស...» ថេយ៉ុងដើរចូលមកញញឹម ស្រាលធម្មតាដូចមិនមែនទើបតែរួចពីដៃ សត្រូវមកអញ្ចឹង លើកនេះមិនដូចលើកមុនសោះ ឬមួយក៏ថេយ៉ុងទទួលបានការមើលថែដូចកាលជីមីននៅទីនេះ?
«ឯងយ៉ាងមិចហើយ? ចុះរបួសដៃនិងជើងឯងនៅឈឺទេ?» នាយជាបងចាប់ដៃទាញសួរបង្វឹលប្អូនដោយក្ដីបារម្ភ កាលដែលសួរ នាំពីជីមីន គេក៏ប្រាប់ថាឲ្យគ្រូពេទ្យព្យាបាលឲ្យហើយ មិនស្មានថាស្ទេលឡា ប្រែប្រួលព្យាបាលសត្រូវខ្លួនឯងបែបនេះ សោះ
«នៅឈឺតិចៗទេ បងមានទៅរកខ្ញុំទេ?» ថេយ៉ុងធ្វើជាសួរខ្លាចបងមិនខ្វល់ពីខ្លួន
«ពួកវាមិនឲ្យបងចូលទៅយកឯងមកវិញទេ បងស្មានថាវាខ្វៃឯងបាត់ហើយតើ» យ៉ុនហ្គី រអ៊ូបែបចំអន់ ប៉ុន្តែហាក់ត្រូវសាច់រឿងម្យ៉ាងដែរ លើកនេះមិនមែនបិសាចខ្វៃចចកទេ គឺចចកខ្វៃបិសាចវិញម្ដង 🌚🌝
«បើគេខ្វៃខ្ញុំក៏បងជួយមិនទាន់ដែរ...» 😒
«ឯងចង់មានន័យថាមិច?» យ៉ុនហ្គី
«បើបងរវល់តែតាមជីមីនរហូតហ្នឹង ខ្ញុំថែម ទាំងលឺមកថាបងសម្លាប់ចចកខ្មៅអ៊ូវុនទៀត ជីមីនគេខូចចិត្តណាស់» ថេយ៉ុង
«ស្ដាយសង្សារចាស់ច្រើនជាង» បិសាចមុខសម្នាក់នេះចូលចិត្តតែប្រច័ណ្ឌខ្មោចទៅកើតដែរ
«ហ្ហើយ...បើគេមិនស្ដាយទើបចម្លែក ពួកគេជាបងប្អូនធម៌នឹងគ្នាតាំងពីតូចមក គេរត់លេងជាមួយគ្នារឿងអីគេមិនខូចចិត្តនោះ» មុនចេញមក ជីមីននិងថេយ៉ុងបាននិយាយគ្នា លាគ្នាហើយជីមីនក៏និយាយរឿងក្នុងចិត្តប្រាប់ថេយ៉ុង សង្ឃឹមថា Omega ដូចគ្នា នឹងយល់ពីគ្នាច្បាស់ និយាយចុះនិយាយ ឡើងក៏ធ្លាក់ដល់រឿងរបស់អ៊ូវុនតែម្ដង
«អញ្ចឹងពួកគេមិនមែនទាក់ទងគ្នាក្នុងន័យស្នេហាទេ?» យ៉ុនហ្គីហាក់ចាប់អារម្មណ៍ លើរឿងមួយនេះក៏ប្រឹងអើតសួរបន្ថែម
«ហើយអ្នកណាប្រាប់បងថាគេទាក់ទងគ្នាក្នុងន័យស្នេហា?» ថេយ៉ុង
«យើងស្មានខ្លួនឯង...» យ៉ុនហ្គី
«ឲ្យស្រឡះចុះ! សមមុខហើយដែលគេមិននិយាយរកបងនោះ» ដល់ម៉ោងប្អូនដៀលទៀតហើយពូមុខ.ស បើតែបែបនេះទៀត ប្រាកដជាជួបឈ្លោះៗឥតស្រាកស្រាន្តទេ
«យី...គេជេរយើងហើយ ឯងនៅមកថាឲ្យយើងទៀត ចង់ស៊ីក្រញ៉ទៀតហ្អី?» មើលស្ដាប់សម្ដីបងប្អូនគេចុះ គ្រឺតខ្នាញ់លើកណាក៏ចាប់ខោកប្អូនដែរ
«អ្អឺមម សរុបមកពួកគេជាបងប្អូនធម៌ តែរឿងអ៊ូវុនស្រលាញ់ជីមីនឬអត់លែងសំខាន់ ហើយ គេស្លាប់ហើយ ជីមីន Single ឥលូវនេះ អ្នកខ្លះនៅមានសង្ឃឹម» 😉 ថេយ៉ុង និយាយត្រូវ បើមិនចេះចាប់ឱកាសទេមានតែដេកអត់ ហើយបើចង់ធ្វើតាមតេសា ប្រាប់គឺមានតែក្បត់បេះដូងខ្លួនឯងបន្ត
«ប៉ុន្តែ...»
«ហ្ហឿយ...ប៉ុន្តែស្អីទៀត?»
«យើងណាត់យូរី ល្ងាចនេះគេនឹងមកញ៊ាំអាហារនៅវិមានរបស់យើង» យ៉ុនហ្គី
«កុំបារម្ភ ទុកឲ្យខ្ញុំអ្នកចាំទទួលភ្ញៀវជំនួស បងទៅលួងនាងចចក.សចុះណា» គ្រាន់តែលឺថានាងយូរីមក ថេយ៉ុងញញឹមចុងមាត់ ប្រាប់ឲ្យបងប្រុសទៅលួងជីមីនចុះ ទីនេះទុកឲ្យខ្លួនចាត់ការបាន ហៃយ៉ាមិនដឹងថាមានគំនិតអីទៀតហើយទេ ។
________
#វិមានស្ទេលឡា
ជីមីនឈរមើលជុងហ្គុកស្រងូតស្រងាត់ពីចម្ងាយ រាងតូចដឹងថានាយកំពុងនឹកថេយ៉ុង ប៉ុន្តែមិនដឹងថាត្រូវនិយាយថាមិច បើខ្លួនឯង នៅមិនទាន់ដោះស្រាយរឿងខ្លួនឯងបានផងហ្នឹង កំពុងតែគិតសុខៗជីមីនលឺសម្លេងរបស់អ៊ូវុនហៅពីចម្ងាយស្រាលៗស្ដាប់ហើយព្រឺររោមខ្ញាកៗ
«បងអ៊ូវុន?!» ចចកតូចគ្មានអារម្មណ៍ថាខ្លាចសូម្បីតែបន្តិច ចិត្តក៏ជម្រុញឲ្យតាមសម្លេងនោះដោយមិនគិតថាខ្លួនកំពុងតែរត់ទៅផ្លូវណា ពេលដែលរត់កាន់តែជិតសម្លេងកាន់តែទៅឆ្ងាយទៅៗ
«ជាគាត់ដោយរបៀបណា? ក្រែងគាត់ស្លាប់ហើយតើ?» ជីមីនឈានមួយជំហានទៀតស្រាប់តែក្រឡាច់ផ្ងាកក្រោយ ទាំងមិនដឹងថាទីនេះជាជម្រេលខ្ពស់ខ្លាំងណាស់ ធ្លាក់ទៅបើមិនបោកបាក់ដៃជើងក៏ស្លាប់រកសាកសពមិនឃើញដែរ
«អ្អា៎....!!» រាងតូចស្រែកភ្លាត់សម្លេងគិតថាពេលនេះខ្លួនច្បាស់ជាធ្លាក់ចុះទៅក្រោមប្រាកដណាស់ តើអ្នកណាហ្នឹងមកជួយទាន់ បើខ្លួនមកតែម្នាក់ឯងទាំងវង្វេងវង្វាន់ដូចត្រូវគេសណ្ដំស្មារតីបែបនេះនោះ
ហ្វឹបបប....សម្លេងហក់មកត្រកងទ្រចង្កេះតូចមួយក្ដាប់ចាប់បង្វឹលឲ្យបែរមកអោប
ក្រសោបរាងកាយមាំទាំវិញ អ្នកម្ខាងដែល កំពុងភ័យស្រាប់ក៏អោបគេណែនដៃមិនខ្ចីលែង មិនខ្ចីងើបមុខមើលថាជាអ្នកណា
«ចង់ស្លាប់ហ្ហេះ?» សំណួរដំបូងចេញពីមាត់ លឺហើយដឹងដល់ពោះវៀនធំ គឺគ្មានអ្នកណាក្រៅពីបិសាចមុខសមាត់អាក្រក់ម្នាក់ នេះទេ
«បើស្លាប់មែនក៏ល្អ...» ដឹងថាគេឌឺក៏និយាយចាក់បណ្ដោយថែម
«បើអញ្ចឹងយើងលែងហើយណាស» ថាហើយក៏ធ្វើជាប្រុងលែងដៃ ចចកសក៏
ក្ដាប់ខ្ញាំជាយអាវនាយទាំងភិតភ័យញ័រដៃតតាក់ មិនឲ្យគ្នាភ័យយ៉ាងមិច ដើរមករកជម្រេលជ្រោះជ្រៅតែឯងទាំងយប់ ដោយ សារលឺសម្លេងខ្មោចហៅគ្រាន់តែគិតក៏
ព្រឺរក្បាលដែរ
«អញ្ចឹងទៅវិញ» ដឹងថាគ្នាភ័យក៏មិនចាំឲ្យឆ្លើយសិនដែរ ជីមីនមិនបានបដិសេដទេ ណាមួយខ្លាចធ្លាក់ចុះទៅក្រោមមែន
មកដល់កន្លែងមានសុវត្ថិភាព នាយក្រាស់ នៅតែមិនលែងដៃចេញពីការអោបរឹតស្អិតដូចស្ករតាំងម៉ែមួយនេះ ទើបជីមីនបេះដៃគេចេញទាញអាវខ្លួនឯងឲ្យមានរបៀប
«អរគុណ» ជីមីន
«ក៏តែប៉ុណ្ណឹង» យ៉ុនហ្គី
«ហើយមិចក៏មករកខ្ញុំឃើញ?» មែនហើយ នេះក៏មិនមែននៅវិមាន អញ្ចឹងមានន័យថាមិញនេះគេតាមមកមែនទេ?
«ដើរតែឯងយប់ជ្រៅមិនខ្លាចអារោគចិត្តណាវាចាប់រំលោភទេហ្អី?» បិសាចមុខស អោនសួរនាងចចកតូចកៀកៗ ដេញជើងគ្នាធ្វើដូចគ្នាហ្នឹងក្លាហានណាស់អញ្ចឹង
«មិនមែនទេ មិញនេះខ្ញុំ! ខ្ញុំលឺសម្លេងបង! បងអ៊ូនវុន ទើប...!»
«ទើបហ៊ានចេញមក? ហ្ហើស! បើមិនខ្លាចខ្មោចក៏គួរតែខ្លាចពួកចចកដែលវាស្អប់ឯងដែរ ហើយចុះបើជាល្បិចពួកវានោះ?» យ៉ុនហ្គីច្រត់ចង្កេះស្ដីឲ្យមិនទាក់មាត់ព្រោះតែហួសចិត្តពេក ក្រែងដឹងហើយតើថាអ៊ូវុនស្លាប់ នឹកគេជ្រុលដល់ម្លឹងឬ? មិនឲ្យនាយប្រច័ណ្ឌទើបចម្លែក
«គឺ! ខ្ញុំលឺ...ខ្ញុំក៏មិនបានគិតវែងឆ្ងាយដែរ» ជីមីនទើបតែនឹកឃើញដល់រឿងមួយនេះ តែសម្លេងមិញពិតជាដូចមែន គ្រាន់តែថា ចៃដន្យម្លេះសម្លេងនាំទៅរកជម្រេលជ្រោះជ្រៅបែបនេះទៅវិញ ចង់ឲ្យធ្លាក់ច្បាស់ៗ
«ពុទ្ធោអើយ...មិនឲ្យយើងខឹងបានយ៉ាងមិច សូម្បីតែវាក្លាយជាខ្មោចហើយឯងនៅតែតាមវាទៀតនៀក» ធ្វើឲ្យនាយសង្ហាម៉ួម៉ៅមិនសុខចិត្តទៀតហើយចចកតូច នាយចង់តែចាប់ថើបឲ្យស្វាងតើ
«មិនមែនអញ្ចឹងទេ អឹមម!!» រកនឹងប្រកែក ក៏ពិតជាត្រូវគេចាប់ថើបបំបិតមាត់ដោយក្ដីគ្រឺតខ្នាញ់ពិតមែន ដៃធំក្រាស់ក្រសោបមុខតូចច្រមិចជាប់មិនឲ្យងាករ៉េបាន បបូរមាត់ ទាំង2ក៏កៀកកិតស្អិតជាប់ដូចជាកាវ 502 នាយបិសាចប្រឹងបឺតជញ្ជក់ខាំក្រញិចមាត់តូចដូចគុំយូរណាស់មកហើយអញ្ចឹង
«អ្អឹមម អ្ហឹក...» ទើបតែរុញចេញយកខ្យល់ដង្ហើមបានបន្តិច ក៏ត្រូវគេចាប់ថើបជាថ្មី ទេ...ដាច់ដាបយូរមកពីណាលោកបងអើយ ក៏មិនឲ្យគ្នាដកដង្ហើមបានស្រួលផង ចាប់បឺតយកៗ បឺតឲ្យអស់ទាំងខ្យល់ក្នុងពោះគ្នាតែម្ដងទៅ ដំបូងចចកតូចប្រឹងគក់ខ្នងគេឲ្យលែង ប៉ុន្តែយូរៗទៅក៏ក្លាយជាការអោប
ក្រសោបអង្អែលខ្នងនាយទៅវិញ
សុំមិនយល់ពីស្នេហារបស់ពូបិសាចនិង នាងចចក Omega នេះទេ បើមិនបានហឹង្សាទេ ដូចជាថាដេកមិនលក់បក់មិនល្ហើយ ផឹកមិនឆ្ងាញ់ ទាល់តែបានបឺតខាំបែបនេះទើបអស់ចិត្ត 🌚🌝To be continue.....
លីលី វីស្ទែន 🌸

YOU ARE READING
? ??????????? ?
RomanceTaeKook & Yoonmin Novel ???? ????????????????????? ??????? ????????????????????????????????????????????? ?