抖阴社区

? ??????????? ?

1.2K 97 5
                                    

ភាគទី : 25 » [ ខ្ញុំមិនត្រូវការទេ! ]
TaeKook Yoonmin
_____________
នាងល្អស្ទើរតែទ្រាំលែងបានទៅហើយ កាលដែលជីមីនព្រមលែងនាងក៏មិនមែន ដោយសារខ្លាចជេកយ៉ុងគម្រាមរឿងប្រាប់យ៉ុនហ្គីដែរ តែរាងតូចមិនចង់សម្លា/ប់នាងច្រើនជាង
«អូយ...អ្ហឹកៗ...ចាំមើលណាយើងនឹងប្រាប់លោកយ៉ុនថាឯងចង់សម្លា/ប់យើង» យូរី យកដៃអង្អែល.កខ្លួនឯង ហើយអង្គរក្សនាងក៏ព្យាយាមមកឃាំងបាំងនាងពីជីមីនដែរ
«យើងមិនចង់ជឿទេថាគេអាចទៅមានទំនាក់ទំនងជាមួយមនុស្សដូចជានាង» ជីមីនក្រវីក្បាលហួសចិត្ត អ្នកក្នុងវិមានក៏ឃើញថាជីមីនមិនមែនជាអ្នកចាប់ផ្ដើមមុនទេ ប៉ុន្តែកាលដែលជីមីនមានប្រៀបព្រោះមិនមែនជាមនុស្សធម្មតា ទើបពួកនេះមិនអាចធ្វើអ្វីគេបាន
«យើងយ៉ាងមិច?!» នៅតែខ្លាំងទៀត អាងមានគេបាំងប្រឹងតម្លើងសម្លេងមិនណយ
«គឺបែបញ៉េញ ចូលចិត្តរករឿងអ្នកដទៃមុន នោះអី» ជីមីននិយាយត្រង់ៗខ្ជឹលលាក់ក្នុងចិត្ត ណាមួយមិនចាំបាច់គួរសមផង
«អ្អឿយ...!» យូរីកញ្ជ្រោលអាងមានអ្នក ទប់ បានតែគេចាប់ច្របាច់.កម្ដងទៀតតើ
«អ្នកនាងល្មមៗទៅ ចៅហ្វាយខ្ញុំគាត់ជិត
ត្រលប់មកវិញហើយ កុំឲ្យគាត់បន្ទោសខ្ញុំអីណា» ជេកយ៉ុងមិនចង់មានរឿងរញ៉េរញ៉ៃ ខ្លាចយ៉ុនហ្គីដាក់ទោស កាលដែលលើកយកឈ្មោះនាយបិសាចមកអាងក៏ធ្វើឲ្យដៃគូជម្លោះស្ងាត់មាត់បន្តិចដែរ
«វាជាអ្នកណា? មិចក៏ខ្លាចវាម្លេះ?» យូរីលើកដៃចង្អុលទៅជីមីនបែបគុំគួន មែនហើយខំអួតពីសមាសភាពខ្លួនឯង តែភ្លេចសួរពីគេ ព្រោះមុននោះយល់ថាជាអ្នកបម្រើ តែមើលលើកិរិយាជេកយ៉ុងដូចមិនមែនអ្នកបម្រើទេ
«យើងជាអ្នកណាសំខាន់ដែរហ្អី?» ជីមីន
«បើមិនមែនម្ចាស់វិមានដេញវាចេញទៅ!» យូរី
«អ្នកណាហ៊ានដេញជីមីន?» សម្លេងរបស់ថេយ៉ុងគ្រាយ៉ុនហ្គីដើរចូលមកក្នុងវិមាន នាងយូរីងាកយ៉ាងលឿនស្ទុះទៅទប់យ៉ុនហ្គី ដែលលើអាវមានជាប់ឈាម
«លោកយ៉ុន...នេះយ៉ាងមិចហ្នឹង?» នាងល្អ បង្ហាញទឹកមុខបារម្ភពីប្រុសសង្ហាគិតស្មានមុនថានាយត្រូវចោរប្លន់មិនខានឡើយ
«របួសតិចតួច ហើយយូរីមកតាំងពីពេលណាហ្នឹង?» យ៉ុនហ្គីសួរយូរី តែខ្សែភ្នែកវិញមើលទៅតែជីមីនដែលនៅឈរធ្វើមុខស្មើរ មិនបារម្ភពីនាយសោះ
«មកយូរដែរហើយ លោកយ៉ុនឈឺខ្លាំងទេ?» លឺនាងយូរីបារម្ភពីខ្លួនក៏ចង់សួរទៅជីមីនដែរ ឈរធ្មឹងៗមើលតែរូបចម្លាក់
«មិនសួរនាំខ្លះទេហ្អីថាឆ្កែមកពីណាវាលប ខាំយើង?» គេមិនសួរមកសួរគេវិញពូ 🤭 ក៏ឃើញថាជីមីនកំពុងខឹងរឿងដែលនាយមកមិនទាន់ជម្លោះមុននោះទេ
«គ្មានអ្វីត្រូវសួររឿងដែលមិនពាក់ព័ន្ធនឹងខ្ញុំទេ លោកក៏មិនទាន់ស្លាប់ឯណា» ជីមីន ដាក់មួយប្រយោគនេះល្មមឲ្យនាយស្ពឹកមុខ ដែរហ្នឹងណា ឯថេយ៉ុងក៏ចម្លែកចិត្តរាល់លើកជីមីនស្លូតបូតណាស់ មិចក៏ថ្ងៃនេះកោងកាចសម្ដីមុតៗខ្លាំងម្លេះ
«កោតតែសម្ដីអន់ដល់ថ្នាក់នេះលោកយ៉ុន បណ្ដោយឲ្យនៅដើរហើរទៅកើត ត្រូវហើយមិញនេះខ្ញុំសួរថាគេជាអ្នកណា តែគេមិនឆ្លើយហើយធ្វើបាបខ្ញុំនិងអង្គរក្សខ្ញុំទៀតផង ជេកយ៉ុងធ្វើសាក្សីបាន» យូរីឆ្លៀតឱកាសប្ដឹងយ៉ុនហ្គីពីរឿងនេះទាល់តែបាន ហើយអារឿងប្រើអង្គរក្សឲ្យចាត់ការជីមីនមុនអត់មាននិយាយសោះ
«ពិតមែនទេ?» យ៉ុនហ្គីងាកសួរជេកយ៉ុង ហើយនាយអង្គរក្សក៏ធ្វើកាយវិការថាពិត
«ជីមីនមិនមែនមនុស្សចូលចិត្តរករឿងអ្នកណាមុនទេ» ថេយ៉ុងនិយាយពីគំនិតខ្លួនឯង ទោះមិនបាននៅក្នុងហេតុការណ៍ក៏ដោយ ស្គាល់គ្នាមួយរយៈខ្លីមែនពិត ប៉ុន្តែនាងចចក នេះគ្មានល្បិចឬធ្លាប់វាយធ្វើបាបបរិវារសូម្បីតែបន្តិច
«ខ្ញុំមានរឿងចង់សួរលោកវិញ» ជីមីនដែល ស្ងាត់មាត់រាងយូរដែរ មិនខ្វល់ពីការយល់ឃើញរបស់អ្នកណាមកកាន់ខ្លួនទេ តែចង់សួរបកទៅនាយបិសាចវិញសិន
«នៅមានសំណួរអីទៀត បង្កររឿងមិនល្មមទេ ឬក៏ចង់ទៅវិមានវិញទើបធ្វើបាបមនុស្ស នៅក្នុងវិមានវីលស្ទេយ៍នេះ?» យ៉ុនហ្គីសួរ មុនកាត់សម្ដីជីមីនតាមចិត្តខឹងដែលមុននេះ ខ្លួនឈឺដល់ថេយ៉ុងគ្រា ជីមីនមិនខ្វល់ពីនាយហើយបោះសម្ដីឡូយទៀត នាងចចកស ស្លូតបូតពីមុនទៅណាបាត់ហើយ?
«ហ្ហើស...!» ជីមីននឹកហួសចិត្តតែក៏សើចបន្តិចចំអកឲ្យខ្លួនឯងដែលព្រមនៅទីនេះតាមបញ្ជារ Alpha ទោះបីជាអាចមាន ឱកាសរត់ទៅវិញហើយក៏ដោយ
«នាងត្រូវជាអ្វីនឹងលោក?» 🥹 ជីមីនចង្អុលទៅនាងយូរីដែលបង្ហាញទឹកមុខមាន ប្រៀបជាងជីមីន មិញនេះលឺយ៉ុនហ្គីបន្ទោសរាងតូច នាងមានអារម្មណ៍ថាមាន ប្រៀបបាត់ទៅហើយ
«យូរីជាកូនស្រីលោកសុង ជាដៃគូការងារ ហើយក៏ជា...» យ៉ុនហ្គីអាក់សម្ដីចុងក្រោយ និយាយទៅមុខមិនរួច
«ជាសង្សារមែនទេ? យើងទាក់ទងគ្នាបានជិត 1ខែហើយ ហ្ហឹសៗ...» ខាងប្រុសអត់និយាយឲ្យអស់ទេ ខាងស្រីអ្នកបង្ហើយ 🤦‍♀️ នាងល្អអោបដៃយ៉ុនហ្គីជាប់ធ្វើអឹមអៀន ទាំងដែលការពិតនិយាយមិនខ្មាស់មាត់
ថេយ៉ុងចងចិញ្ចើមមើលមុខបងប្រុសរួចក៏លែងដៃគេហើយដើរទៅឈរជិតជីមីន
«គឺ...បងប្រុសខ្ញុំគាត់...» ថេយ៉ុង
«ខ្ញុំយល់ហើយ...» ជីមីនកាត់សម្ដីថេយ៉ុង លែងចង់នៅមើលមុខអ្នកណាក្នុងវិមាននេះ ហើយ វាជាភាពអាម៉ាស់មួយ កាលដែលមកនៅទីនេះដោយសារតែខ្លួនត្រូវជាប់ឃុំ វាជារឿងមួយ តែអ្វីដែលសំខាន់ខ្លួនបានជ្រុលជ្រួសជាមួយ Alpha នេះទៅហើយ ចំនែកឯបន្តោងបញ្ចាំចិត្តដែលខ្លួនខំពាក់ជាប់.កក៏លែងមានន័យអ្វីដែរ ឈឺចិត្តមិនតិចទេនាងចចកតូច
«យើងពិតជាមិនដឹងថាគួររៀបរាប់ពីត្រង់ណាទេជីមីន ប៉ុន្តែយើង...!» ផាច់!! 👋
«អេ! មិចក៏ទះគាត់? គាត់កំពុងរបួសណា» នាងយូរីខឹងដែលជីមីនប្រើហឹង្សាមិនមើលស្ថានភាពយ៉ុនហ្គីសោះ
«មិនអីទេ» យ៉ុនហ្គីមុខមិនញិនមើលទៅកាន់ជីមីន នាយហាក់ដឹងកំហុសខ្លះៗដែរ
«យកទៅវិញទៅ! ខ្ញុំមិនត្រូវការទេ!» ជីមីនចាប់បេះបន្តោងចេញពី.ករបស់ខ្លួនហើយគប់វាទៅលើយ៉ុនហ្គីមួយទំហឹងទាំងទឹកភ្នែកក៏ហូរកាត់ថ្ពាល់1ដំណក់ អារម្មណ៍មួយនេះនាយបិសាចប្រហែលជាមិនយល់ទេ ខំចាប់អារម្មណ៍នាយតាំងពីលើកដំបូង បើនិយាយឲ្យដល់ជីមីនស្គាល់យ៉ុនហ្គីយូរដែរហើយ តាំងពីនៅក្លឹបមុនយូរីទៀត
កុំគិតថាមិនប៉ះអារម្មណ៍នាយបិសាចឲ្យសោះ ប៉ុន្តែគេនេះមិនងាយបង្ហាញចេញមកទេ មុខស្មើរក្ដាប់ជាយអាវខ្លួនឯងណែន ដៃអោនរើសបន្តោងខ្សែកមកកាន់វិញដោយមិននិយាយអ្វីទាំងអស់
«ប៉ុណ្ណឹងល្មមឈប់មុខក្រាស់ហើយនៅ?» យូរីប្រឹងនិយាយឌឺឲ្យជីមីនអៀនខ្មាស់ហើយចាកចេញឲ្យលឿនៗ ណាមួយពេលបែបនេះនាងគិតថាយ៉ុនហ្គីប្រាកដជាមិនកាន់ជើងជីមីនឡើយ
«🥹🥹...» អឹមម យើងមុខក្រាស់ហ្ហេះ? អ្នកណាដែលមុខក្រាស់ឲ្យប្រាកដដឹងខ្លួនឯងហើយ យ៉ុនហ្គីតែងតែឃាំងឃារាងតូចពីអ៊ូវុន ប៉ុន្តែខ្លួនឯងមកទាក់ទងស្រី បង្ហាញថាជាសង្សារពេញមុខ លោកអើយ...មិនឈឺចិត្តទើបចម្លែក
«ជីមីននឹងទៅស្ទេលឡាវិញ» ថេយ៉ុងដើរ មកតោងដៃជីមីនហើយសម្លឹងមុខយូរីបែបញ៉េញមិនរអា តាំងពីដើមមកថេយ៉ុងមិន ដែលចូលចិត្តនាងនេះស្រាប់ហើយ
«ថេយ៍ជូនខ្ញុំទៅវិញមែនទេ?» ជីមីនងាក ទៅមើលមុខថេយ៍ទាំងរលីងរលោងចង់យំឲ្យខ្លាំងៗណាស់ តែប្រឹងទប់ព្រោះមិនអាចបង្ហាញឲ្យគេឃើញថាយើងទន់ខ្សោយទេ ទុកឲ្យគេនៅមានក្ដីសុខជាមួយនាង
ម្នាក់នេះចុះ
«អឹមម» ថេយ៉ុង
«ឈប់!» យ៉ុនហ្គីដែលស្ងាត់មាត់ជាយូរ ក៏ស្រែកឃាត់ដំណើរ មិនខ្ចីលាបានគេឲ្យទៅក៏ទៅភ្លាមឬ?
«ក្រែងយើងបានសន្យាជាមួយជុងហ្គុកហើយតើបងប្រុស» ថេយ៉ុង
យ៉ុនហ្គីដើរទៅឈរជិតជីមីនហើយឈោងដៃចាប់ដៃតូចៗមកកាន់ នាយមិនអស់ចិត្តទេ ហើយក៏មិនដឹងថាពេលណាបានជួបនាង ចចកតូចទៀតដែរ
«យកវាទុកបានទេ?» យ៉ុនហ្គីមើលមុខ
ជីមីនហើយដាក់បន្តោងលើបាត់ដៃរាងតូច រងចាំឲ្យគេក្ដាប់វាទុកជាថ្មី
«អត់!» ថាហើយជីមីនក៏រលោះដៃចេញមួយទំហឹង ការខកចិត្តលើកនេះប្រហែល គ្មានពេលវេលាជួសជុលការឈឺចិត្តជាថ្មីបានឡើយ អ្វីៗមានតែដើរទៅតាមពេលវេលា ទោះបីនាយជា Alpha ក៏ខ្លួននឹងកាត់ ចិត្តទុកថាមិនបានមានរឿងអ្វីកន្លងមកដែរ
«តោះថេយ៉ុង» រាងតូចកាន់ដៃថេយ៉ុងដើរចេញដោយមិនស្ដាយស្រណោះ មិនចង់មើលទឹកមុខអ្នកណា ក៏មិនចង់នៅឲ្យអ្នកណាថាខ្លួនមុខក្រាស់ទៀតដែរ
________
#មុខវិមានស្ទេលឡា
ជុងហ្គុកបានមកឈរចាំទទួលប្អូនរបស់ខ្លួន ហើយថេយ៉ុងក៏អោបលាជីមីនមុនត្រលប់ទៅវីលស្ទេយ៍វិញដែរ មកលើកនេះសន្តិភាពណាស់ អត់មានខ្លាចពូចចកខ្មៅចាប់ទុកដូចមុនទេ
«ខ្ញុំធ្វើតាមពាក្យសន្យាហើយ» ថេយ៉ុង ងាកទៅនិយាយប្រាប់ជុងហ្គុកវិញ ខ្លួនមិនបានកុហកនោះទេ
«ជីមីន...» ជុងហ្គុកឈោងដៃឲ្យប្អូនដើរមកអោបនាយនៅមុខថេយ៉ុង ហើយប្អូនប្រុសក៏យំហ៊ូដូចទំនប់ទើបតែបាក់មក
«អ្ហឹកៗ...ហ្ហឹកបងប្រុស...ហ្ហឹកៗ» ជីមីន😭 អោបជុងហ្គុកណែនដៃខ្ញាំអាវនាយស្ទើរតែរហែកជាចំរៀក ខំទប់យូរហើយថាមិនចង់យំនោះទេ តែឃើញបងហើយចេះតែនឹកស្រណោះខ្លួនត្រូវគេលេងសើចលើរាងកាយហើយក៏ទៅមានអ្នកថ្មីធ្វើព្រងើយ 🥺
«បងប្រុសឯងធ្វើអីជីមីន មិចក៏គេយំខ្លាំងម្លេះ?» ជុងហ្គុកសួរថេយ៉ុងចងចិញ្ចើមងឿងឆ្ងល់មិនអស់ចិត្ត ហើយក៏មិនសមជារឿងធម្មតាដែរ ប្រាកដជាមានរឿងមិនស្រួល
«គឺ!...» ថេយ៉ុងគាំងមិនដឹងគួរនិយាយពីត្រង់ណាទៅមុនទេ
«បងប្រុសកុំសម្លុតថេយ៉ុងអី មកពីខ្ញុំនឹកស្ទេលឡាពេកទើបទប់អារម្មណ៍មិនបានហ្នឹងណា» ជីមីនបង្វែរស្ថានការណ៍ក្រែងខ្លួននាំទុក្ខឲ្យមិត្តដែលបានជួយជូនមក
«បើគ្មានអ្វីទេ ឯងទៅក្នុងមុនទៅ» ជុងហ្គុក ឲ្យជីមីនចូលទៅមុន ខ្លួននៅចង់និយាយរឿងខ្លះជាមួយនាងបិសាចតូចល្បិចច្រើន នេះបន្តិច អត់មានទៅវិញស្រួលៗទេ មាន រឿងត្រូវនិយាយគ្នាសិន

To be continue....
លីលី វីស្ទែន 🌸

? ??????????? ?Where stories live. Discover now