抖阴社区

? ??????????? ?

1.2K 60 0
                                    

ភាគទី : 14 » [ យើងមកយកប្អូនយើង ]
TaeKook Yoonmin
_____________
ការប្រយុទ្ធរវាងចចក.សជីមីននិងចចកខ្មៅ គ្មានអត្តសញ្ញាណបានបន្តមួយសន្ទុះធំ លើកនេះចចកខ្មៅមានប្រៀបជាង នោះក៏ដោយសារតែវាចំថ្ងៃពេញបូរមីកម្លាំងនៃកំហឹងនិងគុំនំរបស់វាមិនធម្មតា ឯជីមីនដែលជាចចកសស្លូតបូតចាញ់ល្បិចនៅពេលដែលវាក្រាបបង្ហាញថាវាចុះចាញ់ ចចកស ក៏ងាកក្រោយប្រុងដើរមកវិញ ចចកខ្មៅហក់មកខាំសង្គ្រប់ចចកតូចដែលមិនបានត្រៀមខ្លួនជាមុនពីក្រោយបោកផ្ទប់និងខាំមួយចង្គូមចំជើងខាងមុខ
«ជីមីន...!!» ថេយ៍ស្រែកភ្លាត់សម្លេងដោយភាពភ័យរន្ធត់ រួចស្ទុះចូលទៅជួយប្រយុទ្ធទោះបីជាពេលនេះខ្លួនក៏មានរបួសមិនខុសពីចចកសក៏ដោយ
ចចកសនិងបិសាចតូចថេយ៉ុងបានព្រួតដៃគ្នាប្រយុទ្ធជាថ្មីធ្វើឲ្យចចកខ្មៅខ្ទាតទៅបោកខ្ទប់នឹងដើមឈើមួយទំហឹង
«ឯងយ៉ាងមិចហើយ?» ថេយ៉ុងឃើញជីមីន ប្រែជាមនុស្សក៏យកអាវគ្របក្រៅមកគ្របឲ្យនិងសួរនាំថាគេមានរបួសត្រង់ណាឬអត់ ដៃតូចរបួសហូរឈាមរឡាក់
«មិន...អី ឯងឆាប់រត់ទៅ» ជីមីនក្រវីក្បាល តិចៗបដិសេធថាខ្លួនមិនអីទេ ភ្នែកបើកលែងចង់រួចទៅហើយហ្នឹង
ចចកខ្មៅងើបគ្រហឹមជាថ្មី ស្ទើរតែមិនជឿថាវាងើបមកវិញបាន លើកនេះសម្លេងគ្រហឹមរបស់វាធ្វើឲ្យរាងតូចទាំង2 កាន់តែព្រឺរក្បាលតែម្ដង ភ្នែកក៏ងាកសម្លឹងគ្នាមើលទៅពិបាកទប់ទល់ណាស់
ឌឹបប...!!!
ស្រមោលខ្មៅហក់ចេញពីទីងងឹតសម្ដៅមករកចចកខ្មៅឃោឃៅប្រើកាំ/បិតស្នៀត ចាក់ចំកណ្ដាលក្បាលវាមួយកាំ/បិតងាប់ភ្លាមៗ ចចកនោះក៏ប្រែជាមនុស្សហើយដេកងា.ប់ក្បែរកំពោតព្រៃ ស្រមោលខ្មៅលឿនរហ័សអំបាញ់មិញនេះមើលពីទីភ្លឺឃើញតែភ្នែកក្រហមរងាល
«ថេយ៍...» សម្លេងនេះធ្វើឲ្យរាងតូចផ្ញោច ស្នាមញញឹមចេញមកយ៉ាងរហ័ស ស្គាល់សម្លេងបងប្រុសថាមកជួយខ្លួនហើយ
មិនទាន់ទាំងបានដើរចូលទៅរកគ្នាផង សម្លេងចចកខ្មៅមួយទៀតក៏មកដល់ដែរ
«បងប្រុស...» ជីមីនដែលឈាមដៃរហាមក៏ងាករកមើលបងរបស់ខ្លួននិងទាញឲ្យថេយ៉ុងឈរនៅខាងក្រោយ
«លោកយកខ្ញុំជាចំណាប់ខ្មាំងទៅ ឲ្យលឿនឡើងកុំឲ្យមានការប្រយុទ្ធ» ជីមីនធ្វើបែបនេះក៏មានហេតុផលដែរ បើចាប់ខ្លួនគម្រាមនឹងមិនចាំបាច់មានការប្រយុទ្ធទៀត នោះទេ
ជុងហ្គុកដើរចេញមកជាមួយនិងឈូស៊ីន ហើយអ្វីដែលនាយចងចិញ្ចើមខឹងគឺឃើញ ប្អូនរបស់ខ្លួនត្រូវបិសាច 2នាក់បងប្អូនចាប់ជម្រឹតយកកាំ/បិតផ្ជង់នៅត្រង់.ករួចទៅហើយ
«លែងប្អូនយើង!» ជុងហ្គុកក្ដាប់ដៃណែន មិនស្មានថាទង្វើល្អៗដែលជីមីនខំជួយនិយាយការពារកន្លងមក បិសាចអស់នេះសងមកវិញដូច្នេះទេ
«បើមិនចង់ឲ្យប្អូនឯងងា/ប់ទេ កុំតាមមក! យើងមិនយកគេទៅទេ លុះត្រាតែឯងព្រមឲ្យថេយ៍ចេញទៅវិញដោយងាយស្រួល» យ៉ុនហ្គីចាប់ស្មាតូចទាំងឃើញថាដៃជីមីន កំពុងមានឈាម កម្លាំងដៃដែលចាប់មិនស្មើរដៃដែលទប់លំនឹងឲ្យក្មេងម្នាក់នេះឡើយ មើលទៅឈរមិនចង់ជាប់ផង
«យើងមិនឲ្យអ្នកណាទៅវិញទាំងអស់ ពេលនេះគេគឺជា..!» ជុងហ្គុកបម្រុងបង្ហើយ
«បើមិនអញ្ចឹងប្អូនលោកស្លា/ប់! រើសមើល ទៅចចកចិត្តខ្មៅ» ថេយ៉ុងស្រែកកាត់សម្ដីគេ ដាក់កំហិតឲ្យរើសរវាងខ្លួននិងប្អូននាយ តើសុខចិត្តឲ្យជីមីនមានគ្រោះថ្នាក់ឬ? កាល ពីមុននាយមិនស្ទាក់ស្ទើរក្នុងការជួយជីមីនឡើយ ប៉ុន្តែឥលូវមិចក៏ចាំបាច់គិតច្រើនដល់ថ្នាក់នេះ? ជុងហ្គុកក៏មិនខុសពីយ៉ុនហ្គីប៉ុន្មាន កាលពីថ្ងៃមុនជីមីនព្រមឲ្យចាប់ជាចំណាប់ខ្មាំងម្ដងហើយតែមិនធ្វើ ព្រោះតែចិត្តនៅរង្គើរនឹងនាងចចកសម្នាក់នេះឯង
«អូយ...!» ជីមីនស្រែកបន្តិចដាស់អារម្មណ៍ បងប្រុសឲ្យដឹងថាខ្លួនកំពុងឈឺចាប់
«ហ្ហើយ! លែងជីមីនមក» ជុងហ្គុក
«បាន!» យ៉ុនហ្គីអោនខ្សឹបក្បែរត្រចៀក ជីមីនមុននឹងលែងគេឲ្យទៅរកជុងហ្គុកវិញ
«យើងនឹងមករកឯងចចកតូច» ថាហើយក៏ លែងឲ្យជីមីនដើរទៅរកបងប្រុសរបស់ខ្លួន ឯនាយបិសាចក៏ចាប់ដៃប្អូនហើយចាកចេញ យ៉ាងលឿនរហ័សគ្មានស្រមោល
«ឲ្យខ្ញុំតាមទេ?» ឈូស៊ីន
«មិនបាច់ទេ នាំប្អូនយើងទៅវិមានសិន» ជុងហ្គុកលើកបីប្អូនដើម្បីទៅមើលរបួសនៅវិមាន រាងតូចមិនបាននិយាយអ្វីនោះទេ ក្នុងត្រចៀកលឺងំតែសម្លេងនាយបិសាចដែលនិយាយថានឹងមករកខ្លួនម្ដងទៀត
______
#វិមានវីលស្ទេយ៍
ថេយ៉ុងដេកសម្រាកនៅលើគ្រែដោយមាន យ៉ុនហ្គីនិងជេកយ៉ុងឈរនិយាយគ្នារាងឆ្ងាយបន្តិចដែរ
«អ្នកដឹកនាំ អ្នកប្រុសតូចមកវិញលើកនេះ ចម្លែកណាស់ មិនឡូរឡារដូចមុនសោះ» ជេកយ៉ុងឆ្ងល់ខ្លាំងហើយចំពោះកិរិយាដូចស្រីក្រមុំស្លូតបូតរបស់ថេយ៉ុង ខុសដាច់ពី
ចរឹកចាស់ដែលចូលចិត្តស្រែកឡូរឡាររក រឿងឲ្យតែត្រូវគេធ្វើបាបឬយកប្រៀបម្ដងៗ
«ប្រហែលជានៅស្ទេលឡាត្រូវគេលុតដំ ខ្លាំងពេកហើយ ហៅគ្រូពេទ្យមកពិនិត្យឲ្យគេផងណា» យ៉ុនហ្គីមើលទៅសំបកក្រៅប្អូនគ្មានរបួសស្នាមអ្វីទេ តែវាអាចជារបួស ស្នាមផ្លូវចិត្តដែលទទួលរងកន្លងមកនេះ
«បាទ! ចុះអ្នកដឹកនាំប្រុងធ្វើយ៉ាងមិចបន្ត» ជេកយ៉ុង
«យើងត្រូវមានការងារ បើគេមានបញ្ហាអី ទាក់ទងទៅយើងជាប្រញាប់លឺទេ?» នាយកម្លោះបិសាចមានណាត់ជាមួយយូរី រឿងការងារសំខាន់ នាងបានឲ្យគេទៅជួប និងចង់ណែនាំយ៉ុនហ្គីឲ្យស្គាល់ប៉ារបស់នាងផង វាជាឱកាសល្អសម្រាប់វីលស្ទេយ៍ មានលំនឹងបន្តទៅមុខទៀត
«បាទ» នាយអង្គរក្សងាកទៅមើលមុខ
អ្នកប្រុសតូចដែលដេកបើកភ្នែកភ្លឹសៗលើគ្រែដូចមនុស្សគ្មានវិញ្ញាណ ប្រហែលហោះហើរទៅដល់ស្ទេលឡាវិញហើយទេដឹងនៀក
...............
ប្រាវវវ...!!
«យើងមិនពិនិត្យទេ ចេញឲ្យអស់ទៅ!» ថេយ៉ុងឡូរឡារមិនព្រមឲ្យពេទ្យពិនិត្យរាងកាយខ្លួនឡើយ ថែមទាំងបោកប្រាស់របស់របរក្នុងរបស់ខ្លួនខ្ទេចខ្ទីទៀតផង
«ហៃយ៉ូយ...ព្រលឹងចូលខ្លួនវិញហើយតើ» ទាំងពេទ្យទាំងជេកយ៉ុងទៅឈរធ្មឹងនៅម្ខាងឲ្យថេយ៉ុងបោករបស់ឲ្យអស់ចិត្តសិន កាលដែលនាំគ្នារអ៊ូថាព្រលឹងចូលខ្លួនក៏ដោយសាររឿងបោកបំបែកអីនេះជាជំនាញរបស់ថេយ៉ុងហើយ អញ្ចឹងបើចរឹកចាស់មកវិញមានន័យថាវិញ្ញាណចូលខ្លួនវិញហើយ 🤭
«កុំឲ្យអ្នកណាមករំខានយើង! យល់ទេ? យើងសួរថាយល់ទេ?» ថេយ៉ុង
«យល់ៗ...បាទ តែបើអ្នកដឹកនាំមកវិញសួរគិតឲ្យខ្ញុំឆ្លើយថាមិច?» ជេកយ៉ុង
«ប្រាប់ថាយើងជាហើយ» រាងតូចទាញក អាវបិទរហូតខ្លាចឃើញស្នាមលើ.ករបស់ខ្លួនបែកការណ៍អស់ឥលូវហើយ
«ជាឯណាអ្នកប្រុសតូច ឲ្យពេទ្យពិនិត្យ អាការៈបន្តិចទៅ នៅស្ទេលឡាពួកវាមានធ្វើអីអ្នកប្រុសទេ?» ជេកយ៉ុងនិយាយមិនទាន់ចប់ស្រួលបួលផង ថេយ៍ហូរទឹកភ្នែកដូចបាក់ទំនប់ទប់លែងជាប់
«ប្រាប់ហើយ ហ្ហឹកៗ...ថាអត់ទេ! មិនចេះស្ដាប់គ្នាទេហ្អី? អ្ហឹកៗ...» រាងតូចក្ដោបមុខ យំហ៊ូកាន់តែទប់កាន់តែនឹកឃើញកំហុស ដែលខ្លួនបានធ្វើខុសក្រោយមានសម្ព័ន្ធភាពលើសលាស់ជាមួយចចកខ្មៅចិត្តឃោឃៅម្នាក់នោះរួចមក
«ហៃយ៉ា...អ្នកប្រុសរបស់ខ្ញុំកុំយំៗ...»
«ឲ្យពេទ្យទៅវិញទៅ អ្ហឹកៗ» 😭
«បានៗ ទៅវិញ ទៅៗ!» ជេកយ៉ុងដេញពេទ្យឲ្យទៅវិញទាំងបង្ខំ ក៏មិនចង់ឃើញ
អ្នកប្រុសតូចអាយុ 100ឆ្នាំរបស់ខ្លួនយំដែរ
_______
#វិមានស្ទេលឡា
ជុងហ្គុកនិយាយជាមួយគ្រូពេទ្យរឿងរបួសជីមីនរួចរាល់ក៏ដឹងថាវាមិនមែនជារបួសដែលកើតឡើងដោយសារកាំ/បិតទេ តែវាជារបួសដែលកើតឡើងដោយសារចង្គូម របស់ចចកដូចគ្នា តើអាចមានរឿងដដែលទៀតកើតឡើងមែនទេ? ចចកខ្មៅពួកក្បត់ នៅតែវាយប្រហារជីមីនទៀត? ហើយអ្នកណាជាអ្នកជួយជីមីន? បើពេលដែលនាយ ទៅដល់ឃើញតែបិសាច 2នាក់បងប្អូននៅទីនោះហ្នឹង
«គួរឲ្យជឿរបៀបណាដែលអាបិសាចនោះ វាជួយជីមីនប្រយុទ្ធជាមួយចចកខ្មៅក្បត់មួយក្បាលនោះ» ជុងហ្គុកដើរទៅឈរនៅ មាត់បង្អួចជ្រោងសក់នឹកគិតថាបិសាចវីលស្ទេយ៍មិចនឹងអាចមានចិត្តមកជួយចចក ស្ទេលឡាបានទៅ ឱកាសនោះបើគេចង់សម្លា/ប់ជីមីនងាយខ្លាំងណាស់
«អាចទៅរួចបាត់ទៅហើយអ្នកដឹកនាំ ស្នាម
ចង្គូមនោះជាចង្គូមរបស់ចចកពិតៗ» ឈូស៊ីនបន្ថែមឲ្យជុងហ្គុកកាន់តែយល់ន័យ បិសាចពួកនោះពិតជាបានជួយជីមីនមែន
«ប្អូនរបស់យើងស្លូតបូតទៀងត្រង់ កាល ដែលបិសាចតូចនៅទីនេះ ជីមីនក៏តែងតែចេញមុខជួយគេរហូតដែរ» ជុងហ្គុក
«បាទ វាក៏បានន័យថាគេសងគុណគាត់វិញ នឹងណា តែអ្វីដែលឆ្ងល់នោះគេចាំបាច់ចាប់អ្នកប្រុសតូចធ្វើចំណាប់ខ្មាំងធ្វើអី បើជាអ្នកជួយគាត់នោះ» ឈូស៊ីន
«ខិខិ...ហ្ហឹហ្ហឹ...!!» សម្លេងក្អករបស់ជីមីនកាត់ការសន្ទនារបស់ចៅហ្វាយនិងកូនចៅ ឲ្យងាកទៅចាប់អារម្មណ៍អ្នកដេកលើគ្រែវិញយ៉ាងរហ័ស
«ជីមីន កុំទាន់កម្រើក ដៃឯងមានរបួស» ជុងហ្គុកជួយទប់ប្អូនឲ្យអង្គុយផ្អែកនឹងក្បាលគ្រែគេង
«របួសតិចតួចសោះ» តិចតួចតែទ្រោមខ្លួនមិនស្ទើរទេ ប្រយុទ្ធជាមួយចចកខ្មៅនោះ បើសិនយ៉ុនហ្គីមកមិនទាន់ធ្ងន់ជាងហ្នឹងទៀតមើលទៅ
«អាបិសាចនោះវាធ្វើអីឯងទេ?» ជុងហ្គុក
«គ្មានទេ គេគ្រាន់តែគម្រាមឲ្យដោះលែងប្អូនរបស់គេ ខ្ញុំគ្មានជម្រើសទេ» ជីមីនឆ្លើយធ្វើដូចជាខ្លួនត្រូវបង្ខំចិត្តឲ្យដោះលែងថេយ៉ុង ការពិតលួចយកសោរទៅចាក់បើកនាំថេយ៉ុងចាកចេញសោះ បើកុំតែជួបនឹងអា ចចកខ្មៅឃោឃៅ ពេលនេះបានទៅដល់វិមានរៀងខ្លួនដោយសុវត្ថិភាពបាត់ទៅហើយ
«ចុះរបួសដៃឯង»
«ឆ្កែខាំ»
«អាឆ្កែណាវាហ៊ានខ្លាំងម្លេះ?»
«ឆ្កែមុខដដែលហ្នឹង» ជីមីនចង់សម្ដៅថាពួក ដដែលវាឲ្យបរិវារវាមកកម្ចាត់ខ្លួន
«លើកនេះយើងនឹងទៅជម្រះបញ្ជីរដល់ផ្ទះ កុំថាយើងមិនទុកមុខឲ្យឲ្យសោះ! ហ្ហឹស! លោកមេដៀ...» ចេញឈ្មោះប៉ុណ្ណេះហើយត្រៀមខ្លួនទៅ អ៊ូវុនក៏មានបញ្ហាដែរ ទោះបីជាយ៉ាងណាក៏ជាចចកស្ថិតក្នុងគ្រួសារតែមួយ អ្នកណាក៏ជុងហ្គុកមិន
លើកលែងឲ្យជាដាច់ខាត ។

To be continue.....
លីលី វីស្ទែន 🌸

? ??????????? ?Where stories live. Discover now