ភាគទី : 30» [យើងត្រូវតែលាក់រឿងនេះ]
TaeKook Yoonmin
_____________
ជុងហ្គុកមកដល់វិមានវិញ នាយដាក់រាងតូច លើគ្រែនិងហៅគ្រូពេទ្យមកពិនិត្យឲ្យជីមីនជាប្រញាប់ ឃើញថារាងតូចស្លេកស្លាំងពេកហើយ បារម្ភមិនស្ទើរទេពេលនេះ
«គ្រូពេទ្យត្រូវតែមើលប្អូនយើងឲ្យជា មិនអញ្ចឹងយើងសម្លា*ប់ចោលទាំងអស់!» នាយចចកម៉ួម៉ៅរឿងប្អូនត្រូវប្រុសៗចោមរោមធ្វើបាបផង ខឹងរឿងដែលថេយ៉ុងមិនព្រមជួបនាយផង ដឹងប៉ុណ្ណឹងក៏អាចស្មានបានហើយថាខណះពេលដែលយ៉ុនហ្គីដេញនាងបិសាចតូចចូលវិមានគឺជុងហ្គុក ទៅចាំមុនហើយ តែដឹងស្រាប់នាងបិសាច កំពុងខឹងបងប្រុស ពេលទៅដល់យិតនាយចចកមួយរយៗរហូតដល់នៅក្នុងនោះមិនបាន
«ធ្វើចិត្តឲ្យត្រជាក់សិនទៅអ្នកដឹកនាំ» ចចកជាជំនិតក៏បានត្រឹមតែលួងលោមយក ចិត្តឲ្យបន្ថយកំហឹង នៅជាមួយនាយយូរឡើងដឹងចរឹកហើយ
«អស! អាម្នាក់នោះវាទៅវិញហើយឬនៅ?» ជុងហ្គុកចង់សម្ដៅដល់អ៊ូវុន
«គេចាំនៅបន្ទប់ទទួលភ្ញៀវ» ឈូស៊ីន
«ដេញគេទៅវិញទៅ!» ជុងហ្គុក
«បាទ» ឈូស៊ីនអោនបន្តិច ហើយចេញមកក្រៅ មកនិយាយជាមួយអ៊ូវុនតាមបញ្ជារ របស់អ្នកដឹកនាំ
«អ្នកដឹកនាំឲ្យឯងត្រលប់ទៅវិញចុះ» នាយ ចចកជាជំនិតនិយាយសម្លេងស្មើរៗមកកាន់អ៊ូវុន តែគេលឺហើយស្ទុះងើបមកប្រឈមនឹងឈូស៊ីនវិញ
«មិនទៅ! យើងនៅមើលអាការៈជីមីនសិន ឯងជៀសចេញ» អ៊ូវុនរុញឈូស៊ីនមួយទំហឹង តែគេមិនដួលបែរជាដួលខ្លួនឯង នាយក៏ភ្លាត់តោងទាញឈូស៊ីនឲ្យដួលមកជាមួយខ្លួនសង្កត់គ្នាជាប់ ម្នាក់ៗស្រឡាំងកាំងរៀងៗខ្លួន
«អ្អឿយ...! ងើបចេញពីយើង» អ៊ូវុនប្រឹងរុញនាយមាឌធំឲ្យងើបតែទាក់លេវអាវគ្នា
«ចាំបន្តិចមើល» ឈូស៊ីនអោនមើលក្រោមក៏ឃើញថាកៀកកិតគ្នាសម្បើមណាស់ បរិវាស្រីៗដើរកាត់នាំគ្នាខ្ទប់មាត់
ភ្ញាក់គ្រប់គ្នា អ៊ូវុនខឹងណាស់គេយល់ច្រលំអស់ហើយ
«ហ្ហឿយ! ឌឹបប!» មួយដៃចំកញ្ចុបមាត់របស់ឈូស៊ីនពីដៃរបស់អ៊ូវុន មុននឹងដើរគេចចេញទៅវិញទាំងម៉ួម៉ៅ ណាមួយក៏ខ្មាស់គេមិនស្ទើរទេ
«អ្អឺមម មកវ៉ៃឯងវិញ» ឈូស៊ីនជូតឈា.ម ចេញពីមាត់ទាំងហួសចិត្ត រូបរាងជា Top តែចរឹកហឹលដូច Btt 🤭
..........
មកដល់មុខបន្ទប់ជួបជុងហ្គុកវិញ ក៏ឃើញនាយឈរនិយាយជាមួយគ្រូពេទ្យទាំងទឹក មុខក្រៀមក្រំនិងច្របូកច្របល់ចិត្ត
«អ្នកដឹកនាំ...» ឈូស៊ីន
«ជីមីនផុតគ្រោះថ្នាក់ហើយ ប៉ុន្តែគេ...» អាក់សម្ដីនិងពាក្យប៉ុន្តែនេះតឹងទ្រូងណាស់ និយាយឲ្យអស់ៗមក
«មិចក៏គ្រូពេទ្យក្រវីក្បាល?» ឈូស៊ីន
«ជីមីនមានទម្ងន់ តែគេរលូតព្រោះតែបញ្ហាសុខភាពនិងការហក់លោតមិនបានប្រុង ប្រយ័ត្ន» មុនពេលទៅដល់វីលស្ទេយ៍ជីមីន បានប្រយុទ្ធជាមួយពួកចចកស្មូម ហើយក៏ មានអារម្មណ៍មិនសូវល្អ គ្រាន់តែឈឺមិននិយាយប្រាប់គេ សុខចិត្តទ្រាំមករហូត ពេលមកជួបជាមួយភាពតានតឹងក្នុងចិត្តមុន នេះទៀតកាន់តែធ្ងន់ធ្ងរ កូនរបស់គេទើបតែ បង្ករកំណើតជាដុំឈា.មរយៈពេលខ្លីងាយនឹងរលូតណាស់
«តើ! តើអ្នកណាជាឪពុកក្មេង?» ឈូស៊ីន
«គ្មានអ្នកណាក្រៅពីអាបិសាចនោះទេ» ជុងហ្គុកញ័រដៃតតាក់ឲ្យតែនិយាយដល់ យ៉ុនហ្គីពេលណា បើកុំតែមុននេះប្រយុទ្ធគ្នា ធ្វើឲ្យជីមីនតានតឹងហើយដួលសន្លប់កុំអីរាងតូចមិនធ្ងន់ធ្ងរដល់ថ្នាក់នេះទេ ណាមួយ សុខភាពខ្សោយ ម្ចាស់ខ្លួនក៏មិនដឹងទៀត
«យើងត្រូវតែលាក់រឿងនេះ» ជុងហ្គុកសម្រេចចិត្តលាក់មិនឲ្យគ្រប់គ្នាដឹង ហើយ ក៏មិនចង់ឲ្យប្អូនខ្មាស់គេ នៅរឿងបាត់បង់កូនទៀតគេប្រាកដជាប៉ះទង្គិចផ្លូវចិត្តហើយ
«បាទអ្នកដឹកនាំ» ឈូស៊ីន
______
ថេយ៉ុងនៅបន្ទប់ទទួលភ្ញៀវម្នាក់ឯងថ្ងៃនេះ បងប្រុសរបស់គេចេញទៅក្រៅធ្វើកិច្ចការ សំខាន់ រាងតូចក៏នឹកឃើញយក Laptop មកមើល ឃើញតែមនុស្សនៅទីនេះរាងបុរាណបន្តិចមែន តែថេយ៉ុងទាន់សម័យជាងគេក្នុងការប្រើប្រាស់អេឡិចត្រូនិច
«ហៃយូ...គួរតែទិញសម្លៀកបំពាក់ថ្មីៗឲ្យច្រើនបន្តិចខែនេះ» មិនខ្វល់ទេរឿងលុយកាក់សម្រាប់ថេយ៉ុង ណាមួយឥលូវមានលោកសុងតាមយកចិត្តទៀត ចង់បានអីក៏បានហ្នឹងភ្លាមៗ
«អឹមម! និយាយពីលោកសុងថ្ងៃមុនត្រូវអានាយចចកនោះវ៉ៃឡើងសន្លប់ តិចគេដេកពេទ្យមិនទាន់ចេញទេដឹង?» ទើបតែនឹកឃើញដល់លោកសុង នឹកដើមដង្ហើមដល់តែម្ដង លោកសុងនិងនាងយូរីមករកដល់វិមាន ប៉ុន្តែលើកនេះនាងយូរីមកទាំងភ័យៗខ្លាចៗ
«លោកប៉ាមកតែឯងមិនបានទេហ្អី?» យូរី
«ក្រែងឯងថាចង់ជួបលោកយ៉ុនហ្អេះ? ប៉ាក៏នឹកនាងម្ទេសខ្មាំងហឹលៗរបស់ប៉ាដែរ ហ្ហើយ...មក!» លោកហៅថេយ៉ុងថានាងម្ទេសខ្មាំង ព្រោះគេឆ្នាសឆ្នើមគួរឲ្យគ្រឺតខ្នាញ់ពេកហ្នឹងណា
ថេយ៉ុងលឺមាត់មនុស្សក៏ឲ្យបរិវាចេញទៅមើល គ្មានអ្នកណាក្រៅពី 2នាក់ប៉ាកូនទេ
«ឲ្យគេចូលមក» ថេយ៉ុងញញឹមចុងមាត់ដូចជានឹកឃើញល្បិចអ្វីម្យ៉ាង ក៏ងើបឈរចេញទៅទទួលធ្វើដូចគ្នាត្រេកអរនឹងវត្តមានលោកសុងខ្លាំង
«ហៃយ៉ា...អាយុវែងមែនលោកសុង» ថេយ៉ុងស្ទុះទៅតោងដៃលោកសុងរុញ
នាងយូរីសឹងតែផ្កាប់មុខ
«ថេយ៍នឹកខ្ញុំមែនទេ?» លោកសុងអរខ្លាំង ស្មានថានាងម្ទេសខ្មាំងភ្លេចគាត់ហើយតើ មានន័យថាលោកមានតម្លៃក្នុងចិត្តគេណាស់មើលទៅ
«អួយ! គឺ...ហ្អេ៎...» នាងយូរីរកនឹងស្ទុះទៅរុញថេយ៉ុងវិញ តែរាងតូចងាកមកសម្លឹងនាងល្អដាក់ដៃចុះវិញយ៉ាងលឿន នាងដូចជាបានឃើញភ្នែកថេយ៍ឡើងក្រហមទៀតផង ដៃជើងនាងល្អចាប់ផ្ដើមញ័រជាថ្មី
«ប៉ា...» យូរី
«ហើយឯងយ៉ាងមិចហ្នឹង?» លោកសុង
«ចូលក្នុងទាំងអស់គ្នាមក មានអ្វីចាំនិយាយគ្នាទៀត» ថេយ៉ុងញញឹមលាក់កំណួចមកកាន់នាងល្អ មិនដឹងថាគិតឃើញអ្វីទៀតទេ ពួកគេដើរចូលទៅមុន នាងយូរីពេលនេះកំពុងស្ទាក់ស្ទើរថាគួរចូលឬអត់? បើមិនចូល មានន័យថាខ្លាច ក្រែងនាងមានមហិច្ចតាចង់គ្រប់គ្រងវិមាននេះមែនទេ?
«លោកប៉ាចាំផង» យូរីចូលទៅតាមក្រោយចំពេលដែលថេយ៉ុងកំពុងអោនឆ្ងុប នឹង.ករបស់លោកសុងហើយភ្នែកក៏បើក យ៉ាងក្រហមឆ្អិនឆ្អៅមើលមកកាន់នាង
«អ្អាវវវ...!!» យូរីស្រែកភ្លាត់សម្លេងរហូត លោកសុងភ្ញាក់ងាកមកមើលកូនស្រីរបស់លោកដោយភាពងឿងឆ្ងល់
«ហើយឯងកើតស្អី?» គាត់ចម្លែកហ្នឹងកូនគាត់ច្រើនថ្ងៃហើយ ធ្វើដូចជាខ្លាចថេយ៉ុង ហួស ជួបពេលណាប្រែទឹកមុខស្លេករហូត
«នាងឈឺមែនទេ?» ថេយ៉ុងធ្វើជាសួរ 😏
«មិញក្រែង...ក្រែងគេចង់ខា..ខាំ?» យូរី
«ប៉ាពាក់ខ្សែកឲ្យថេយ៍តើ» លោកសុងមិញនេះកាលដែលឆ្ងុបនឹង.កថេយ៉ុងគឺមកពីគាត់ពាក់ខ្សែ.កពេជ្យឲ្យរាងតូច ប៉ុន្តែនាងយូរីវិញមើលឃើញថេយ៉ុងបម្រុងខាំ.កគាត់ បានជានាងស្រែកភ្លាត់សម្លេងបែបនេះ
«ខ្ញុំយល់ថាកូនស្រីរបស់លោកដូចជាមិនពេញចិត្តឲ្យខ្ញុំក្បែរលោកសោះ ហ្ហឹក មិនអីទេ លោកទៅវិញចុះ» នាងម្ទេសខ្មាំងធ្វើជាយំម្ញិកម្ញក់ដាក់លោកសុង ល្បិចច្រើនគ្មានគូប្រៀបទេ
«អ្នកណាថា...ខ្ញុំនឹងឲ្យគេទៅវិញល្អទេ» ពេលនេះកូនលែងសំខាន់សម្រាប់លោក ហើយឲ្យតែថេយ៍សប្បាយចិត្តដេញកូនក៏ លោកហ៊ានធ្វើដែរ
«ប៉ុន្តែមិញនេះលោកប៉ា...» នាងយូរីបានឃើញច្បាស់នឹងភ្នែក នាងគិតថាលោកសុង អាចនឹងមានគ្រោះថ្នាក់មិនខាន
«លោកយ៉ុនមិននៅទេមែនទេ?» គោលដៅលោកចង់ឲ្យកូនស្រីមកជួបយ៉ុនហ្គី
«បងយ៉ុនចេញទៅបំពេញការងារ» ថេយ៍
«ស្ដាយណាស់ នេះខ្ញុំបានទិញសាច់គោ ស្រស់ៗដែលល្បីពីអ៉ីតាលីមក នៅមានឈា.មល្អខ្លាំងណាស់ ពួកយើងគួរតែឲ្យចុងភៅចម្អិនភ្លាមៗឲ្យញ៊ាំ» លោកសុង
«នៅមានឈា.មហ្អេះ?» 😋 រាងតូចធ្វើជាលិតមាត់លិត.ក រហូតនាងយូរីក្រញែងខ្លួនភ័យខ្លាច ឲ្យតែនឹកឃើញដល់កាល ដែលខ្លួនយល់សបន្តិថាថេយ៉ុងហក់មកខាំ សង្គ្រប់ដូចនាងដូចជាចំណី
«ឲ្យគេលើកយកមក» លោកសុងបញ្ជារ ឲ្យកូនចៅយកសាច់គោឆៅដែលមានជាប់ឈា.មចូលមកបើកឲ្យថេយ៉ុងមើល មុខដែលកំពុងញញឹមមុនបើកបង្ហាញសាច់គោស្រស់ៗនោះក៏ប្រែជាក្រម៉ូវចងចិញ្ចើមចូលគ្នា សាច់គោស្រស់សុទ្ធតែឈា.ម រាងតូចមើលឃើញវាជាសត្វចចក ដែលត្រូវគេភ្លាស់ជាដុំៗទៅវិញ
«អ៊ួក...! អ៊ួក...យកចេញ!» ថេយ៉ុងដោល រកចង់ក្អួតភ្លាមៗទប់មិនជាប់ ដៃក៏រារហូតរុញវាចេញឆ្ងាយពីខ្លួន
«ហ្ហាក! មិចអញ្ចឹង?» ប៉ាកូន1គូនោះនាំគ្នាចងចិញ្ចើមកាន់តែមិនយល់ មុននេះនៅមុខ ស្រស់បស់សោះហ្នឹង គាត់ឲ្យកូនចៅយកចេញយ៉ាងរហ័ស ឯបរិវារបស់ថេយ៉ុងក៏ចូលមកជិតជួយមើលរាងតូចដែរ
«ពួកលោកធ្វើអីអ្នកប្រុសយើង?» ជេកយ៉ុងចូលមកឃើញអ្នកប្រុសតូចខ្ទប់មុខរកចង្អោរក៏ចូលមកចង្អុលមុខសួរបែបដាក់ កំហឹតពួកគេ
«មិនអីទេ...ជេកយ៉ុងទទួលភ្ញៀវផង យើង ចង់សម្រាកបន្តិច សុំទោសលោកសុង ខ្ញុំស្រាប់តែមិនស្រួលខ្លួនភ្លាមៗមិនបាននៅនិយាយលេងនិងញ៊ាំអីជាមួយលោកទេ» ថេយ៉ុងសម្រួលអារម្មណ៍បន្តិច ក៏ងាកមើល មុខនាងយូរីដែរ
«លោកប៉ាយើងឆាប់ទៅវិញទៅ» យូរីស្ទុះមកតោងដៃប៉ាអូសទាញ
«ហ្ហើយ ស្ដាយណាស់នៀក» លោកសុង
«អ្នកប្រុសតូចត្រូវការហៅគ្រូពេទ្យទេ?» ជេកយ៉ុង
«អត់ទេ យើងទៅបន្ទប់ហើយ» ថេយ៉ុង
ក្រវីក្បាលមិនចង់ឲ្យពេទ្យមកពិនិត្យទេ ក៏មិនចង់ដឹងថាខ្លួនឯងកើតអីដែរ អារម្មណ៍កំពុងតែវឹលវល់ផង បើពេទ្យប្រាប់មកដូចដែលកំពុងគិតភ័យខ្លាចទៀតនោះ មិនដឹងថាត្រូវរៀបរឹកបែបណាឲ្យសមទេ ។To be continue.....
លីលី វីស្ទែន 🌸

YOU ARE READING
? ??????????? ?
RomanceTaeKook & Yoonmin Novel ???? ????????????????????? ??????? ????????????????????????????????????????????? ?