抖阴社区

? ??????????? ?

1.4K 99 5
                                    

ភាគទី : 32 » [ មកតាមធ្វើអី? ]
TaeKook Yoonmin
_____________
«បងប្រុស អ្ហឹក កុំធ្វើបាបថេយ៍អីណា...» ជីមីនឃើញបងចូលមកវិញក៏តោងចាប់ដៃគេជាប់និយាយយំបណ្ដើរ ទោះបីខ្លួនឯងលំបាកវេទនា តែមិនសុំឲ្យអ្នកណាវេទនាដូចខ្លួនឡើយ
«បងគ្រាន់តែដេញគេចេញធម្មតា» នាយនិយាយថាដេញធម្មតាទាំងដែលអូសទាញគ្នាទីងណាត់ទីងណែងហើយរុញគ្នាដួលទៀត មិនដឹងថាយ៉ាងណាហើយផង
«ថេយ៉ុងមិនបានធ្វើអ្វីខ្ញុំទេ កាលដែលខ្ញុំទៅរកគេព្រោះខ្ញុំគិតថាគេក៏អាចនឹងដូចខ្ញុំ» ត្រង់នេះជីមីនចង់បានន័យថា Omega ដែលឆ្លងកាត់ជាមួយ Alpha ដោយមិន បានការពារជៀសមិនផុតពីការមានកូននោះទេ ម្លោះហើយទើបថ្ងៃនោះស្កាត់ទៅជួបនិយាយគ្នាតែម្ដង
«ដូចយ៉ាងមិច?» ជុងហ្គុក
«គឺមានកូន ប៉ុន្តែខ្ញុំមិនប្រាកដទេ ម្ចាស់ខ្លួនគេទើបដឹងច្បាស់» បើគិតតាមអ្វីដែលជីមីន ដឹងទាក់ទងនឹងពេលវេលាដែលថេយ៉ុងជាប់ឃុំនៅស្ទេលឡាហើយមានហ៊ីតនោះ ក៏អាចសន្មត់បានថាអាយុរបស់គត៌អាចនឹង ច្រើនជាងជីមីនផង
«ហ្ហាស?!» 😳 នាយចចកភ្លាត់សម្លេងក្រោយលឺប្អូននិយាយដល់ចំនុចនេះ នាងបិសាចតូចល្បិចច្រើននោះអំបាញ់មិញនេះ ឈរខ្ទប់ពោះរហូត នាយក៏មិនបានចាប់
អារម្មណ៍រឿងមួយនេះទៀតហ្នឹងណា
«ខ្ញុំគិតថាគេមករកខ្ញុំនិយាយរឿងនេះឯង បងប្រុស...ខ្ញុំខ្លាច ខ្លាចថាថេយ៍មានវាសនា ដូចជាខ្ញុំដែរ អ្ហឹក» 🥹 ជីមីនសសឹកនឹកគិតមិនអស់ចិត្តនឹងខ្លួនឯង មិនបានដឹងខ្លួនទើបមិនបានប្រយ័ត្នសោះ តែប៉ុណ្ណេះរាងតូចនឹង បន្ទោសខ្លួនឯងរាល់ថ្ងៃមិនខានឡើយ
«ឈប់សិន បើគេមានដែរ...មិញនេះបង!» និយាយមិនទាន់ចប់ប្រយោគផង នាយចចកក៏ស្ទុះចេញពីបន្ទប់យ៉ាងលឿន រកតែជីមីននិយាយរឿងបន្តពីមុនពេលដែលខ្លួនទៅដល់វីលស្ទេយ៍ប្រាប់មិនទាន់សោះ
................
ថេយ៉ុងដើរតាមផ្លូវម្នាក់ឯង យំតិចៗដោយការឈឺចិត្ត អន់ចិត្តក៏មិនតិចដែរ រាល់ដងគេទេជាអ្នកទៅរកខ្លួនដល់វិមាន តែលើក នេះមាត់ខ្លាំងណាស់ហ៊ានដេញរាងតូចមកវិញទៀត ចាំមើលណានាងបិសាចតូចនឹងជេរនាយដាក់ខែមិនខាន
«អា.ចចករោគចិត្ត! អា.ចចកឆ្គួត! អ្ហឹក» មាត់ប៉ប៉ាច់ប៉ប៉ោចរឿងជេរប្រទិច ដៃដែលឈឺស្ទើរតែមិនអាចចាប់កាន់អ្វីបានក៏លូក ចូលទៅក្នុងហោប៉ៅអាវគ្របក្រៅ
«មនុស្សនៅស្ទេលឡាលើកលែងតែជីមីន មួយទេ ក្រៅពីហ្នឹងសុទ្ធតែគួរឲ្យស្អប់» ថេយ៉ុងរអ៊ូបន្ត ដើរៗក៏លឺសម្លេងចចកគ្រហឹមនៅម្ខាងកំពោតព្រៃ រាងតូចប្រញាប់គេចទៅពួនយ៉ាងរហ័ស

? ??????????? ?Where stories live. Discover now