抖阴社区

                                    

ឆ្មាខ្មៅមួយក្បាលបានដើរចេញមក វាអាច និយាយបានព្រោះវាជាឆ្មាវេទមន្ត«នេះមិនមែនជាពេលគិតរឿងស្នេហាទេ ឆាប់ព្យាបាលរបួសភ្លាមទៅ» ឆ្មាខ្មៅដើរ មកឈរក្បែរយ៉ុនហ្គីនិងងើយមើលមុខគេឆ្មាខ្មៅនេះប្រៀបដូចជាជំនួយការពិសេស ដែលតែងតែផ្ដល់យោបល់គ្រប់យ៉ាងដល់នាយ មិនថាពេលត្រូវសម្រេច...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ឆ្មាខ្មៅមួយក្បាលបានដើរចេញមក វាអាច និយាយបានព្រោះវាជាឆ្មាវេទមន្ត
«នេះមិនមែនជាពេលគិតរឿងស្នេហាទេ ឆាប់ព្យាបាលរបួសភ្លាមទៅ» ឆ្មាខ្មៅដើរ មកឈរក្បែរយ៉ុនហ្គីនិងងើយមើលមុខគេ
ឆ្មាខ្មៅនេះប្រៀបដូចជាជំនួយការពិសេស ដែលតែងតែផ្ដល់យោបល់គ្រប់យ៉ាងដល់នាយ មិនថាពេលត្រូវសម្រេចចិត្តធំកម្រិតណានោះទេ
«បាន យើងក៏មានអារម្មណ៍ចម្លែកជាមួយរបួសមួយនេះដែរ មិនងាយជាដូចរាល់លើក សោះ» យ៉ុនហ្គីដាក់ខ្លួនអង្គុយនិងបើកសៀវភៅវេទមន្តមើលពីវិធីព្យាបាលរបួសដែលត្រូវអ្នកប្រមាញ់ខាំ
«ជាធម្មតាពួកយើងមានមន្តម្យ៉ាងដែលអាចព្យាបាលខ្លួនឯងបានដោយមិនចាំបាច់ត្រូវការថ្នាំ តែស្នាមរបួសពីអ្នកដឹកនាំនៃអ្នក ប្រមាញ់គឺខុសគ្នា» ឆ្មាខ្មៅហក់ឡើងមកអង្គុយលើតុក្បែរសៀវភៅ
«ស្ទេលឡាជាសត្រូវរាប់ឆ្នាំរបស់វីលស្ទេយ៍ មិនតិចដងទេដែលបុព្វបុរសរបស់យើងធ្លាប់ប្រយុទ្ធនិងមានរបួស» យ៉ុនហ្គី
«ត្រូវហើយ ក្នុងសៀវភៅប្រាប់ថាត្រូវការពេល 3ថ្ងៃព្យាបាលខ្លួនឲ្យជាល្អ ចាប់ផ្ដើមទៅយ៉ុនហ្គី» ឆ្មាខ្មៅ
ការព្យាបាលគឺមិនឲ្យអ្នកណាមករញ៉េរញ៉ៃឡើយ មិនថាមានរឿងអ្វីក៏មិនមានអ្នកណាហ៊ានមករំខានដល់យ៉ុនហ្គីដែរ ជៀសវាងមានបញ្ហាដល់របួសអ្នកដឹកនាំ
_______
ជុងហ្គុកដើរចូលទៅក្នុងវិមានក៏ឃើញប្អូនរបស់ខ្លួនចុះមកពីខាងលើតែម្នាក់ឯង ក្រែងគេឈឺធ្ងន់មែនទេ? ហេតុអីក៏ចុះមកក្រោមបានអញ្ចឹង? ពួកបរិវារទៅណាអស់ហើយ
«ជីមីន អេ! ចាំបងគ្រាឯង» ជុងហ្គុកស្ទុះទៅទប់ជីមីន តែប្អូនគេក៏លើកដៃរាបង្ហាញថាគេធម្មតាវិញហើយ មើលទៅដូចជាមិនបានឈឺអ្វីបន្តិចសោះ
«មិនអីទេ ខ្ញុំជាហើយ យប់មិញយល់សបន្តិ ថាប៉ាមកអោបខ្ញុំ ហើយម៉ាក់ប្រាប់ថាខ្ញុំត្រូវតែឆាប់ជា ពេលភ្ញាក់ឡើងខ្ញុំលែងមាន
អារម្មណ៍រងារហើយក៏លែងឈឺចុកក្នុងសរសៃទៀត អារម្មណ៍ល្អណាស់» ជីមីន ដើរទៅអង្គុយលើសាឡុងក្នុងបន្ទប់ទទួល ភ្ញៀវធ្វើធម្មតាហាក់មិនបានឈឺអីទាល់តែសោះ ទាំងដែលមុនជុងហ្គុកចេញទៅប្រយុទ្ធអាការៈជីមីនពិបាកមើលសឹងស្លាប់
«មិនចង់ជឿសោះ» នាយជាបងក្រវីក្បាល មើលហើយមើលទៀតក្រែងមិនមែនជាប្អូនខ្លួនឯង
«អេ! បងមានរបួសទៀតហើយហ្អី?» រាងតូចស្ទាបមុខបងប្រុសឃើញមានរបួស
«ក៏ដោយសារទៅទាមទារថ្នាំបន្សាបឲ្យឯងហ្នឹងហើយ» ជុងហ្គុកចាប់ដៃជីមីនបង្ហាញការព្រួយបារម្ភ មុននេះគេភ័យខ្លាចថាបាត់បង់ក្មេងម្នាក់នេះហើយ សម្ដីដែលសន្យាជាមួយប៉ាម៉ាក់បីសនឹងត្រូវរលាយ បើដូច្នេះខ្លួនច្បាស់ជាខឹងខ្លួនឯងនឹងតាមសម្លា.ប់ពួកវីលស្ទេយ៍ឲ្យណាណីហើយ
«ថ្នាំបន្សាប?!» ជីមីនមិនដឹងថាខ្លួនឯងត្រូវថ្នាំពុលពីយ៉ុនហ្គីទេ ដឹងតែថាឈឺចាប់ក្នុងខ្លួនពិបាកពន្យល់ក្រោយប្រយុទ្ធជាមួយបិសាចនៅយប់នោះ
«ឯងមិនដឹងថាឯងបានប្រយុទ្ធជាមួយនឹង យ៉ុនហ្គីវីលស្ទេយ៍ទេឬ?» ជុងហ្គុក
«ខ្ញុំស្មានថាវាជាបិសាចធម្មតា អ្នកណាទៅដឹងថាវាជាអ្នកដឹកនាំវីលស្ទេយ៍នោះ កម្លាំងខ្លាំងលើសខ្ញុំរាប់សឹបដង» ជីមីនពេប មាត់បន្តិច វាយគេឡើងសន្លប់ហើយដាក់ថ្នាំគេទៀត អាបិសាចចិត្តឃោឃៅ កុំឲ្យជួបម្ដងទៀតឲ្យសោះ គិតហើយក៏លើកដៃប៉ះមាត់ខ្លួនឯងដែលក្រលិតបន្តិច អាចមកពី របួសការប្រយុទ្ធទេដឹង
«បងពិតជាខឹងអ៊ូវុនណាស់» ជុងហ្គុកប្រុងទៅរកលោកមេដៀទៀតផង
«កុំបន្ទោសគាត់ គាត់គ្រាន់តែចង់ការពារខ្ញុំ បងដឹងហើយថាគាត់ហាមខ្ញុំមិនជាប់ទេ» ជីមីនការពារអ៊ូវុន ព្រោះថ្ងៃនោះខ្លួននឹកមិត្តម្នាក់ដែលសន្យាថាជួបគ្នាម្ដងទៀត តែពេលលបលួចចេញទៅក៏ជួបអ៊ូវុនជាមុន ហើយនាយក៏សុំទៅជាមួយដែរ
«កូនចចកក្បាលខូចឯងនេះ ដឹងថាបងបារម្ភ ពីឯងដែរទេ?» ជុងហ្គុកលើកដៃញីសក់ប្អូនថ្នមៗ ស្នាមញញឹមក៏លេចឡើងជាថ្មី ពេលប្អូនខ្លួនលែងអីទាំងមិនចាំបាច់មានថ្នាំបន្សាប របស់យ៉ុនហ្គីមកបន្សាប
«មិចក៏មិនមានថ្នាំបន្សាបផង ខ្ញុំលែងអីកើតណ៎?» ជីមីនអេះក្បាលងឿងឆ្ងល់ មិនដឹងទេថាបិសាចកម្លោះបានមកព្យាបាលឲ្យខ្លួន ដោយការបញ្ចូលថ្នាំបន្សាបតាមបបូរមាត់ ហើយឆ្លៀតបន្លំថើបនិងខាំដល់បបូមាត់តូចក្រលិតទៀតផង 🫦 បើជីមីនដឹងខឹងស្លាប់ហើយនាយបិសាចនេះចំនេញរហូតណ៎
«បងត្រូវទៅជួបលោកពូមេដៀ»
«ខ្ញុំទៅដែរ ខ្ញុំចង់ទៅមើលបងអ៊ូវុន»
«នៅទីនេះហើយ ទើបតែជាចង់ទៅណា កុំមកតាមបង ប្រយ័ត្នបងឃុំឯងក្នុងបន្ទប់» នាយជាបងចង្អុលមុខប្អូនជាប់មិនឲ្យចេញទៅណាជាដាច់ខាត លើកនេះកាន់តែដាច់អហ័ង្កាជាងមុនទៀត
______
#វីលស្ទេយ៍
ស្រមោលខ្មៅចូលមកតាមបង្អួចបន្ទប់របស់ថេយ៉ុងទៀតហើយ ដែលពេលនេះរាងតូចដេកលក់ ខ្យល់មួយហ្វឹបធ្វើឲ្យថេយ៉ុងភ្ញាក់ ស្ទុះងើបយ៉ាងលឿន
«អ្នកណា?!» រាងតូចភ្នែកឡើងក្រហម ស្រែកសួរថាអ្នកណាចូលមកដោយគ្មានការអនុញ្ញាត មិនអាចជាជេកយ៉ុងទៀតទេ
«ជេកយ៉ុង! តើជាឯងមែនទេ?» ថេយ៉ុងដើរទៅក្បែរវាំងនន ព្រោះបានឃើញអ្វីម្យ៉ាងធំខ្មៅនៅក្បែរនោះ ទោះបីជាខ្លាចតែ ចិត្តហ៊ានធំជាង ជម្រុញឲ្យជើងចេះតែឈានទៅមុខមិនឈប់ ហ្វឹបបប!!
«អូយ! ជួយ...អឹមមម» រាងតូចគ្រាន់តែទាញវាំងននភ្លាម បើកភ្នែកប៉ុនៗពងទាមិនស្មានថាគេហ៊ានចូលមកក្នុងបន្ទប់របស់ខ្លួន បានទាំងដែលបរិវាររាប់សឹបនាក់យាមកាម យ៉ាងតឹងរឹងនៅខាងក្រៅ
រៀបនឹងស្រែកហៅជំនួយ ដៃធំក្រាស់ក៏លើកខ្ទប់មាត់បិសាចតូចជាមុន
«អ្អា៎!!» ដៃដែលខ្ទប់មាត់ត្រូវខាំដោយចង្គូមស្រួចៗពីមាត់ថេយ៉ុង ក្រចកវែងក្រញ៉ៃ ដៃដែលខ្ទប់មាត់របស់ខ្លួនក្រលិតចេញ ឈាមមករឹមៗ
«អា.ចចកខ្មៅរោគចិត្ត» ថេយ៉ុងលើកដៃចាប់ច្របាច់.ករបស់ជុងហ្គុក ប៉ុន្តែគេរហ័សច្របាច់.កថេយ៉ុងវិញដូចគ្នា និយាយពីថាខ្លាំងដៃរៀងខ្លួនមិនឲ្យចាញ់ ចាំមើលអ្នកណាចុះចាញ់មុន
«ខិខិ...លែង!» រាងតូចកម្លាំងមិនដល់អ្នក ប្រមាញ់ទេ បើគេចង់សម្លា/ប់ងាយដូចបក ចេកអញ្ចឹង ចុងក្រោយថេយ៉ុងផុតជើងពីការ៉ូ ទាល់តែបាន ព្រូស...!! កាយតូចត្រូវគេគាស់ដួលទៅលើការ៉ូមួយទំហឹង
«បងប្រុសរបស់ឯងនៅឯណា?» ជុងហ្គុក មកសងសឹកយ៉ុនហ្គី ព្រោះលោកមេដៀបានប្រាប់ថាខណៈពេលដែលអ្នកដឹកនាំ វីលស្ទេយ៍ត្រូវរបួសហើយដំណាក់កាល ព្យាបាលបើមានគេទៅរំខានឬវាយប្រហារ គេនឹងកាន់តែធ្ងន់ធ្ងរជាងមុន
«យើងមិនប្រាប់ឯងទេ!» រាងតូចរបួសរម ពេញខ្លួននៅមិនទាន់ជាផង ឥលូវត្រូវថែមមួយជាន់ទៀតហើយ
«មិនប្រាប់?! ល្អ...» នាយក្រាស់ចាប់ទាញដៃគេឲ្យងើបឡើងជាថ្មី បម្រុងនឹងច្របាច់ក រាងតូចតាមកំហឹងដែលបិសាចតូចហ៊ានសម្ដីខ្លាំងឌឺដាក់នាយ
«បើលោកសម្លាប់យើង មិនស្ដាយទេហ្អី?» ថេយ៉ុងនិយាយតិចៗស្រាលសម្លេងបែបស៊ីអារម្មណ៍ 🥹
«ស្ដាយ?» នាយចងចិញ្ចើម

» នាយក្រាស់ចាប់ទាញដៃគេឲ្យងើបឡើងជាថ្មី បម្រុងនឹងច្របាច់ក រាងតូចតាមកំហឹងដែលបិសាចតូចហ៊ានសម្ដីខ្លាំងឌឺដាក់នាយ«បើលោកសម្លាប់យើង មិនស្ដាយទេហ្អី?» ថេយ៉ុងនិយាយតិចៗស្រាលសម្លេងបែបស៊ីអារម្មណ៍ 🥹 «ស្ដាយ?» នាយចងចិញ្ចើម

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«រាងកាយស្រស់ស្អាតដូចយើង បើស្លាប់វាស្ដាយខ្លាំងណាស់ លោកមិនយល់ថាអញ្ចឹងទេហ្អី?» 🫦 អីយ៉ាស់! ចេញមាយា មកហើយតើ ស្ដាយមែនហ្នឹងណាជុងហ្គុក
សិចស៊ីសាច់រលោងអីបែបនេះ នាយដាច់ចិត្តដែរឬ? ស្ដាយណាស់ណា 🤭
To be continue....
លីលី វីស្ទែន 🌸

? ??????????? ?Where stories live. Discover now