抖阴社区

                                    

(រូបភាពតំណាង)រាងកាយតូចស្ដើងដែលត្រូវបានគេដាក់ ទារុណកម្មដោយការវាយនឹងខ្សែតី ថែមទាំងបង្អត់អាហារ (ឈា/ម) ធ្វើឲ្យកាន់តែខ្សោយកម្លាំង ជាធម្មតាពួកវីលស្ទេយ៍ដែលត្រូវក្លាយជាអ្នកទោស ត្រូវដាក់ច្រវ៉ាក់ និងធ្វើទារុណកម្មរហូតដល់ស្លាប់ ការស្លាប់ក៏មិនមែនងាយដែរ (ចាប់ដក...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(រូបភាពតំណាង)
រាងកាយតូចស្ដើងដែលត្រូវបានគេដាក់ ទារុណកម្មដោយការវាយនឹងខ្សែតី ថែមទាំងបង្អត់អាហារ (ឈា/ម) ធ្វើឲ្យកាន់តែខ្សោយកម្លាំង ជាធម្មតាពួកវីលស្ទេយ៍ដែលត្រូវក្លាយជាអ្នកទោស ត្រូវដាក់ច្រវ៉ាក់ និងធ្វើទារុណកម្មរហូតដល់ស្លាប់ ការស្លាប់ក៏មិនមែនងាយដែរ (ចាប់ដកក្បា/ល)
«បងយ៉ុន...ហ្ហឹកៗ...» ថេយ៉ុងនិយាយតិចៗ ពីឈ្មោះបងប្រុស ដោយសារតែត្រូវបានគេធ្វើបាប ខ្លួនមិនអាចទ្រាំទ្រជាមួយរឿងទាំងនេះបាន វាថ្មីខ្លាំង ធ្លាប់តែមានអ្នកចាំបម្រើ ចាំការពារ ចាំ Take care តែថ្ងៃនេះធ្លាក់ខ្លួនជាអ្នកទោសដោយសារភាពព្រហើនមិនខ្លាចរអា គិតថាមិនអី គិតថាខ្លួនអាចយករួចខ្លួនបាន ជាក់ស្តែងក៏មកជាប់ច្រវ៉ាក់យ៉ាងវេទនាទៅវិញ
ក្រាក...!! សម្លេងបើកទ្វារចូលមកភ្ជាប់ជាមួយសម្រឹបជើងធ្ងន់ៗរបស់បុរសមាឌមាំសង្ហា តែមុខខូវមិនធម្មតាឡើយ
«ដល់ម៉ោងផឹកឈា/មហើយ» ជុងហ្គុកកាន់ដបឈាមមួយដបដើរចូលមក នាយញញឹមចុងមាត់ក្រោយឃើញសត្រូវបាក់ ស្បាតឈប់សម្ដីខ្លាំងដូចពីដំបូងហើយ
«ខ្ញុំឃ្លានណាស់ ឲ្យមក...ខិខិ!! នេះឈា/ម អ្វីហ្នឹង?» ថេយ៉ុងក្អកផង ក្អួតផងទាំងដៃជាប់ច្រវ៉ាក់ទាំងសងខាង វាមិនមែនជាឈា/ម មនុស្សទេ
«ឈា/មបងប្រុសឯងទេដឹង?» 😏 រាងក្រាស់ចាប់ទាញដបពីដៃថេយ៍មកវិញ និងឡើងជិះពីលើចង្កេះសង្កត់ជាប់មិនឲ្យគេចឬងាករ៉េទៅណាបាន
«ហ្ហាស??!» គ្រាន់តែលឺថាឈា/មបងប្រុស ថេយ៉ុងដោលមកវិញយ៉ាងវេទនា មិនថាឈាមអ្វីក៏ដោយ វាពិបាកលេបខ្លាំងណាស់ អារម្មណ៍ចុកទ្រូងរកថាមិនត្រូវនោះទេ ហើយបើនេះជាឈា/មយ៉ុនហ្គី មានន័យថាបងប្រុសមកជួយខ្លួនហើយត្រូវ ពួកស្ទេលឡាសម្លា/ប់ឬ?
«ពួកឯងគិតថាចង់ដាក់អន្ទាក់យើងដោយការយករាងកាយមកពង្វក់ហើយយើងលង់ជឿឯងមែនទេ?» ជុងហ្គុកចាប់ច្របាច់មាត់ រាងតូចរួចបញ្ច្រកឈា/មនោះបន្ថែម តែថេយ៍ងាកមុខគេចមិនព្រមផឹកវា រហូតឈាមកំពុបប្រលាក់ពេញអាវពណ៌.សដែលជាប់ជាមួយឈា.មរបស់រាងតូចផ្ទាល់
«ហ្ហឹក...មិនផឹកទេ ហ្ហឹកៗ...» 😭 យ៉ាងណា ក៏បិសាចតូចមិនព្រមផឹកវាជាដាច់ខាត ចិត្តសាងពីអីទើបយកឈា/មបងគេមកឲ្យគេផឹកបែបនេះ? សត្រូវឃោឃៅម្នាក់នេះគួរឲ្យខ្លាចជាងការគិតរាប់សឹបដងឯណុះ
«ហ្ហឹសៗ...ក្រែងឯងសម្ដីខ្លាំងណាស់មែនទេ? ថ្ងៃដែលយើងទៅសុំថ្នាំបន្សាបឲ្យប្អូនយើង ឯងក៏មិនព្រមឲ្យវាមកយើងដែរ» ជុងហ្គុកនេះគុំទុកមិនធម្មតា ទោះបីថ្ងៃនេះជីមីនលែងអីទៅហើយ អាសូរតែជីមីននៅ ដេកលើគ្រែមិនថាទេ
«ហ្ហឹកៗ...» កាយតូចមិនបានតបតអ្វីទៀត ទេ ពេលនេះកុំថាឡើយកម្លាំងតបត សូម្បីតែកម្លាំងយំក៏ខ្សោយដែរ គ្នាគ្រាន់តែជាបិសាចតូចកម្លាំងតិចទៅតស៊ូបានប៉ុន្មានទឹក
«អ្ហឹស! នែ...មិចក៏មិននិយាយ គរហើយហ្ហី? ឬក៏ឈា/មបងប្រុសឯងវាឆ្ងាញ់ពេក» នៅមិនទាន់គ្រប់គ្រាន់ក្នុងការឌឺដងសម្ដី បើថាចង់សម្លា.ប់ក៏មិនឆាប់ធ្វើឲ្យផុតៗទៅ អ្នកស្ដាប់នេះតឹងទ្រូងស្ទើរធ្លាយហើយដឹងទេ? រាងតូចងាកមុខគេចក្រសែរភ្នែកចចក ឃោឃៅ ខឹងណាស់ បើសិនជាខ្លួនអាចសម្លា.ប់គេបាន នឹងខាំបឺតឈា/មនាយមុនគេតែម្ដង
«ហ្ហឹសៗ...មិននិយាយមានន័យថាគរហើយ ល្អ! យើងនឹងនាយស្រួលក្នុងការចាត់ការឯងដោយមិនមានសម្លេងរំខាន» ចប់សម្ដី រាងក្រាស់ចាប់ប្រលេះលេវអាវខ្លួនឯងម្ដង 1គ្រាប់ៗដោយទឹកមុខស្រេកឃ្លានចំណីក្រោមទ្រូង ឯរាងតូចងាកមុខមកវិញយ៉ាង លឿន ព្រោះយល់ពីកាយវិការមួយនេះ
«អត់ទេ! និយាយហើយ ខ្ញុំ! ហ្ហឹក» 🥺 បិសាចអស់រិទ្ធម្នាក់នេះតែមានភ្នែកតូចៗ មូលៗមួយគូប៉ុណ្ណោះដែលប្រើដើម្បីអង្វរគេឲ្យឈប់គិតមិនល្អមកលើខ្លួនបន្ត
«យើងមិនដែលគិតសោះថា វីលស្ទេយ៍មានត្រកូលអ្នកដឹកនាំទន់ខ្សោយនិងគ្រាន់តែជាបិសាចតូចដែលត្រូវយើងញិចឲ្យស្លាប់ពេលណាក៏បាន ហ្ហើសៗ...គួរឲ្យអស់សំណើចមែន» ជុងហ្គុកបន្តចំអកឲ្យថេយ៉ុង ដែលមានឈាមជ័រជាអ្នកដឹកនាំ ប៉ុន្តែខ្សោយដល់ថ្នាក់អង្វរសត្រូវឲ្យមានក្ដីមេត្តាដល់ខ្លួនទៅវិញ
«ប្អូនរបស់លោកក៏មិនខុសពីខ្ញុំដែរ អូយ!» និយាយមិនទាន់ចប់ស្រួលបួលផង ក៏ត្រូវគេប្រលះមួយដៃពេញកម្លាំងលើថ្ពាល់រលោងបណ្ដាលឲ្យរាងតូចស្រងាល់វឹលដូច មេឃបាក់សង្កត់
«ឯងគ្មានសិទ្ធមករំលឹកពីប្អូនយើងទេ» ដូចជាឆ្គួតអំណាចពេកហើយ ឌឺដងឲ្យគេថាទន់ខ្សោយដូចថាឲ្យប្អូនខ្លួនឯងអញ្ចឹង ថេយ៍ក៏និយាយមិនខុស ខាងវីលស្ទេយ៍មានថេយ៉ុង ដែលជាត្រកូលអ្នកនាំប៉ុន្តែមានរាងកាយ តូចទន់ខ្សោយ ខាងស្ទេលឡាក៏មានជីមីន ដែលមិនចូលចិត្តក្នុងការប្រមាញ់និងប្រយុទ្ធកាប់សម្លាប់ដូចគ្នា
«កុំឲ្យយើងរត់ចេញបានឲ្យសោះ» ថេយ៍ និយាយតិចៗម្នាក់ឯងទាំងនៅងាកមុខទៅ ម្ខាងដដែល ខ្លួនព្យាយាមហើយក្នុងការមិនតបតសម្ដី ដឹងស្រាប់ថាគេមិនចេះទប់មាត់ប៉ុន្មានទេ
«បើមិនផឹកទេ អត់ឲ្យងា.ប់តែម្ដងទៅ!!» មិនលឺគេតបតសម្ដីទៀត នាយក៏ងើបចុះពីលើកាយតូច ឆក់យកដបឈា/មមកកាន់ បញ្ឈឺថាមិនផឹកក៏ឲ្យស្រេកឃ្លានបន្តទៀត ចុះ គ្មានអ្នកណាមកអង្គុយផ្គប់ផ្គន់សត្រូវទេ
គ្រាំង...!!//សម្លេងបិទទ្វារមួយទំហឹង
ថេយ៉ុងសម្លឹងមើលទ្វារដែលបានបិទឲ្យងងឹតទៅវិញ ក្នុងបន្ទប់នេះមានពន្លឺតិចតួច បំផុត វាងងឹតដូចជីវិតក្មេងនេះពេលនេះដូច្នេះដែរ
«បងយ៉ុនមកជួយខ្ញុំផង...» 🥺
..............
មកដល់ខាងក្រៅជុងហ្គុកបានជួបនឹងជីមីន ដែលឈរធ្វើមុខស្អុយប៉ែរនៅខាងក្រៅ នាយក៏ហុចដបឈា/មឲ្យបរិវាររបស់ខ្លួន
«យកឈា/មជ្រូកព្រៃនេះទៅទុកទៅ» ជុងហ្គុក
«បាទ អ្នកដឹកនាំ» បរិវារទទួលហើយក៏អោនបន្តិចមុននឹងដើរចេញ
«ហេតុអីក៏បងយកឈា/មជ្រូកព្រៃឲ្យគេ ហើយប្រាប់ថាជាឈា/មបងប្រុសគេ?» ជីមីនពិតជាមិនយល់ថាចាំបាច់បឈ្ឈឺគ្នាធ្វើអី? មិនចូលចិត្តអារម្មណ៍មួយនេះសោះ មិនសប្បាយលេងទេ
«អឹមម! យើងចង់ឃើញភាពឈឺចាប់សត្រូវ ហ្នឹងហើយ ឯងមិនយល់ទេ!» ថាហើយនាយក៏ងាកប្រុងដើរចេញ តែអាកដំណើរដោយសារសម្ដីរបស់ប្អូន
«បើសិនពេលនេះអ្នកជាប់ច្រវ៉ាក់ជាខ្ញុំ តើបងនឹងខ្វល់បារម្ភពីខ្ញុំយ៉ាងណា?» ជីមីន
«ហេតុអីក៏ឯងសួរបងអញ្ចឹង?» ជុងហ្គុក
«បងចេះបារម្ភពីខ្ញុំ ចំនែកបងប្រុសគេក៏ចេះបារម្ភពីប្អូនគេដែរ» ជីមីនចាក់ចំនុចរសើប ទៀតហើយ មុននេះថេយ៉ុងក៏បកសម្ដីឲ្យនាយមិនខុសគ្នាពីប្អូន តែសួរថាជីមីនទៅកាន់ជើងខាងវីលស្ទេយ៍ធ្វើអី?
«មិចក៏ឯងចេះតែការពារសត្រូវទៅវិញ?» ជុងហ្គុកម៉ួម៉ៅក្ដាប់ដៃណែន មិនយល់ៗ
«ខ្ញុំគ្រាន់តែនិយាយពីភាពពិតតែប៉ុណ្ណោះ ក្រែងអ្នកប្រមាញ់គ្រាន់តែបង្កើតឡើងដើម្បីការពារមនុស្សតើ បើយើងធ្វើបាប នរណាម្នាក់ដោយសារតែរឿងផ្ទាល់ខ្លួន នោះយើងក៏មិនខុសពីពពួកបិសាចដែរ» រាងតូចនិយាយហើយក៏ដើរចេញទុកឲ្យបងប្រុសរបស់ខ្លួនគិតមើលពីទង្វើដែលនាយបានធ្វើកន្លងមក ជីមីនមិនអាចជួយអ្វីថេយ៉ុងបានទេ បានត្រឹមតែឲ្យបងប្រុសខ្លួន បន្ធូរដៃខ្លះកុំធ្វើបាបគ្នាពេកអី យ៉ាងណាគេក៏មិនដែលបានសម្លា/ប់នរណាម្នាក់នៅស្ទេលឡាដែរ

To be continue.....
លីលី វីស្ទែន 🌸

? ??????????? ?Where stories live. Discover now