«គេចការងារ?!» សម្លេងធ្ងន់បែបដាក់បន្ទុកសួរពីក្រោយខ្នងរបស់ថេយ៉ុងដែលអង្គុយចាំជីមីនយកហ្វេរ៉ូម៉ូនមកឲ្យ
«អូយ!» រកនឹងដើរគេចហើយ តែគេក៏ចាប់ទាញច្រវ៉ាក់ឲ្យរាងតូចដួលផ្កាប់មុខជាមុន
«យើងមិនបានឲ្យឯងដើរគេចយើងទេ» ជុងហ្គុកនេះចិត្តអាក្រក់មែន ហៅឲ្យឈប់តាមធម្មតាក៏មិនបានដែរ ចាំបាច់អីទាញគ្នាដល់ដួលផ្កាប់មុខ
«អា.ចចករោមខ្មៅចិត្តក៏ខ្មៅ ខ្ញុំឈឺណាស់ដឹងទេ? អូយ...» ថេយ៉ុងប្រឹងងើបទាំងមិនចោលសម្ដីជេរប្រទិចមកជាមួយ មាត់រអឹល ទប់មិនឈ្នះទេពេលនេះ
«មកតាមយើង» គ្រាន់តែទាញកាយតូចមកជិតខ្លួនភ្លាម នាយសង្ហាចងចិញ្ចើមចូលគ្នាដូចជាដឹងដល់ក្លិនរបស់ហ្វេរ៉ូម៉ូនម្យ៉ាងដែល Omega បញ្ចេញខ្លាំងពេលឡើងកម្ដៅ ពួកចចកដែលជា Alpha ងាយហ្នឹងហិតដឹងក្លិនមួយនេះណាស់
«នែធ្វើអី លែងខ្ញុំមើស! ខ្ញុំនៅចាំយក!» ថេយ៉ុងចង់និយាយរឿងថ្នាំហើយ តែក៏អាក់ វិញ មិនចង់ឲ្យនាយដឹងរឿងខ្លួនកំពុងតែ ដល់ពេលមានហ៊ីតនោះទេ
«យកស្អី?»
«គ្មានទេ»
«មក!!» ខ្ជឹលចាំយូរ នាយចចកក៏លើកលី កូនបិសាចតូចដូចលីបាវស្រូវដើរចេញពីក្នុងសួនផ្កាចេញបាត់បានបន្តិច ជីមីនក៏ដើរមក ដល់វិញដែរ
«អេ! ក្រែងថាឲ្យនៅចាំមិនអញ្ចឹង ទៅវិញ បាត់ ឬក៏បរិវារមកហៅទៅធ្វើការបន្តទេដឹង?» ជីមីនអើតមើលលិចកើត ហើយក៏ សៀតវានឹងចង្កេះពេលជួបនឹងឲ្យវាទៅថេយ៍ កាលដែលមានហ៊ីតពេលបែបនេះគ្រោះថ្នាក់ណាស់ Omega នឹងមានចំណង់ខ្លាំងបើសិននៅជិត Alpha
...........
ព្រូស...!!//
«អូយូយ...ចាំបាច់ទម្លាក់?» ថេយ៉ុងខាំមាត់ សម្លក់នាយចចកខ្មៅដែលទម្លាក់ខ្លួនលើគ្រែមួយទំហឹង គ្រែឈើគ្មានពូកផង បាក់ចង្កេះល្មមលោកអើយ
«ក្លិនរបស់ឯងក្រអូបចម្លែក បិសាចតូច» វាជាក្លិនហ្វេរ៉ូម៉ូនដែលទាក់ទាញ Alpha ជាពិសេសគឺ Alpha ថ្នាក់ខ្ពស់ដូចជា
ជុងហ្គុកនេះតែម្ដង
«ស្អីគេ? ខ្ញុំធ្វើការពេញមួយថ្ងៃមិនទាន់បានងូតទឹក បោកវាំងននផង ជូតឥដ្ឋផង ត្រូវគេចាក់ទឹកស្អីមិនដឹងពីលើទៀត ហើយលោកមកនិយាយថាខ្ញុំក្រអូប មានបញ្ហាច្រមុះទេដឹង?» ថេយ៉ុងមិនដឹងថានាយជា Alpha ថ្នាក់ខ្ពស់ បើកាលណា Omega មានហ៊ីតហើយមកនៅក្បែរវាងាយនឹង
ពង្វក់ទាក់ទាញខ្លាំងទ្វេដង
នាយតាមសង្កត់សង្គ្រប់រាងតូចកាន់តែកៀកឡើងរហូតដល់ក្លិនហ្វេរ៉ូម៉ូនកាន់តែភាយខ្លាំងឡើងជាលំដាប់ សូម្បីតែថេយ៉ុងក៏ទប់ជាមួយភាពរវើរវាយនេះស្ទើរតែមិនចង់បានម្ដងៗដែរ
«លែងខ្ញុំទៅ លោកជា Alpha?» ថេយ៉ុង បើកភ្នែកព្រឹមៗក្រោយពីកៀកកិតជិតកាយ ត្រូវបានហ៊ីតរបស់ខ្លួនលុបបាត់អារម្មណ៍ភ័យខ្លាចអស់រលីង មាត់ឲ្យគេលែង តែដៃវិញទាញគេឲ្យចូលមកកៀកកាន់តែខ្លាំង
«Omega តូច...» អ្នកទាំង2 ដូចជាត្រូវបានក្លិនរបស់ហ្វេរ៉ូម៉ូនពង្វក់ឲ្យវង្វេង នៅពេលដែល Alpha & Omega ដែលជាដៃគូបានមកជួបគ្នា នាយចចកសម្លឹងមើលកញ្ចឹង.កតូចសខ្ចីទាំងលេបទឹកមាត់ ក្អឹកផ្សើមបំពង់.ក
«លោកចង់ធ្វើអី?» ថេយ៉ុងប្រឹងប្រមូល អារម្មណ៍លើកដៃទប់ទ្រូងនាយចចកកុំឲ្យអោបមករកកញ្ចឹង.ករបស់ខ្លួនខ្លាចគេខាំបង្កើតបានជាស្នាមត្រាដែលជាកម្មសិទ្ធ ប្រាកដជាយ៉ាប់មិនខានឡើយ
«ក្រអូបពិតមែន» ជុងហ្គុកអោនទៅថើប គល់ករបស់ថេយ៍ស្រាលៗបបោសអង្អែល ហាក់ដូចជាឈ្លក់វង្វេងនឹងក្លិននេះខ្លាំង មិនខ្វល់ថាជាសត្រូវឬក៏ស្នេហាទេ នាយត្រូវតែយក Omega មួយនេះឲ្យបាន
«អ្អា៎....!!» ហាមមិនស្ដាប់មែន ជុងហ្គុកបានខាំនៅត្រង់កញ្ចឹង.ករបស់ថេយ៍បង្កើត ស្នាមស្នេហ៍ដែលបញ្ជាក់ថានាយជាម្ចាស់កម្មសិទ្ធលើរាងតូចហើយ
«ហ្ហឹកៗ...ខ្ញុំក្ដៅខ្លាំងណាស់» ថេយ៉ុង
«យើងក៏មានអារម្មណ៍អន្ទះសារដែរ» មិនខុសគ្នាទេ ហ្វេរ៉ូម៉ូនពណ៌ផ្កាឈូកកំពុងតែភាយពេញបន្ទប់និងជុំវិញខ្លួនពួកគេ វាហាក់ខុសប្លែកពីពេលធម្មតា បើថេយ៉ុងមិនមានហ៊ីតចំពេលនៅក្បែរជុងហ្គុកទេ អ្វីៗក៏ធម្មតា ហើយថេយ៉ុងក៏នៅតែអាចលាក់បានថាខ្លួនមិនមែន Omega តែពេលនេះហួសពេលហើយ ជីមីនយកថ្នាំទប់ស្កាត់ហ៊ីតមកមិនទាន់សោះ
«យើងមិនទ្រាំទៀតទេ» ជុងហ្គុកបង្ហើយ ប្រយោគដែលធ្វើឲ្យថេយ៉ុងចងចិញ្ចើម ហើយដៃតូចក៏ដោះអាវសើមខ្លួនឯងចេញដូចគ្នា ឡើងកម្ដៅចង់ឆេះខ្លួនហើយ
«ខ្ញុំ...ហ្ហឹក ខ្ញុំមិនចង់ តែ! ខ្ញុំក្ដៅខ្លាំងណាស់ លោកជួយខ្ញុំផង» 🥺 ថេយ៉ុងដោះអាវ
ក្រវ៉ាត់ទៅម្ខាង នេះមិនមែនជាការបង្ខំតែជាការស្ម័គ្រចិត្ត
«កុំមកបន្ទោសយើងតែម្ខាងណា Omega តូច» និយាយនិយាយតិចៗក្បែរត្រចៀក ព្រមទាំងថើបទងត្រចៀកមួយខ្សឺតទៀតផង រាងកាយក្រោមទ្រូងបញ្ចេញ អាការៈឲ្យដឹងថាកុំយឺតយូរអីស្ទះស្លាប់ឥលូវហើយដឹងទេ (វាជាកំហុសអ្នកណា?)
To be continue.....
លីលី វីស្ទែន 🌸

YOU ARE READING
? ??????????? ?
RomanceTaeKook & Yoonmin Novel ???? ????????????????????? ??????? ????????????????????????????????????????????? ?
? ??????????? ?
Start from the beginning