抖阴社区

                                    

«ថ្លង់ទេហ្អេះ? ចាំបាច់ឲ្យយើងសួរ2ដង» យូរីធុញទ្រាន់នឹងការទាក់ទងមកយ៉ុនហ្គីមិនចូល មករកដល់វិមានមិនជួប ហើយមកជួប នឹងអ្នកបម្រើត្រចៀកថ្លង់ទៀត«បើមិនសួរម្ដងទៀតក៏មិនដឹងឆ្លើយរបៀបមិច ណាមួយក៏មិនដឹងរឿងអីស្រាប់ផង» ជីមីនតបតដោយសម្លេងស្មើរៗធម្មតា មិនដឹងរឿងអីពិតមែន មក...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«ថ្លង់ទេហ្អេះ? ចាំបាច់ឲ្យយើងសួរ2ដង» យូរីធុញទ្រាន់នឹងការទាក់ទងមកយ៉ុនហ្គីមិនចូល មករកដល់វិមានមិនជួប ហើយមកជួប នឹងអ្នកបម្រើត្រចៀកថ្លង់ទៀត
«បើមិនសួរម្ដងទៀតក៏មិនដឹងឆ្លើយរបៀបមិច ណាមួយក៏មិនដឹងរឿងអីស្រាប់ផង» ជីមីនតបតដោយសម្លេងស្មើរៗធម្មតា មិនដឹងរឿងអីពិតមែន មកសួរពីយ៉ុនហ្គីខ្លួន នៅតែវិមានមិចនឹងដឹងទៅ
«អេ! អ្នកបម្រើស្អីឈ្លើយម្លេះ?» យូរី 😕
«អ្នកបម្រើ?» ជីមីនងើបឈរពេញកម្ពស់ និងដើរទៅឈរទល់មុខនាងល្អ ចង់តែតប ប្រាប់នាងវិញថា ចា៎...ប្រពន្ធ មិនមែនអ្នកបម្រើទេ 💅
«យ៉ាងមិច? យើងជាសង្សារលោកយ៉ុន ឬមួយឯងមិនដឹងទេ បានជាមករឹកឡូយដាក់ យើងបែបនេះ?» នាងល្អប្រឹងពឺងទ្រូងងើយមុខប្រាប់រាងតូចពីឋានៈខ្លួនឯងឲ្យជីមីនដឹង ឲ្យជីមីនខ្ញបខ្លបខ្លាចនាង តែជីមីនក៏បានត្រឹមប្រែទឹកមុខក្រោយលឺបែបនេះ
«សង្សារមែនទេ?» នាងចចកតូចលឺហើយ ភ្ញោចអារម្មណ៍បន្តិចដែរ នាយបិសាចនោះតាមមករញ៉េរញ៉ៃហួងហែងខ្លួនជាមួយនឹង អ៊ូវុន និយាយថាការឲ្យបន្តោងមកខ្លួនជារបស់បញ្ចាំចិត្ត ប៉ុន្តែទង្វើវិញទៅទាក់ទងមនុស្សស្រីធម្មតាអត់មានក្រែងចិត្តចចកតូចវិញសោះ
«ដឹងសាវតាយើងហើយល្មមអោនក្បាលគោរពយើងផង» ក៏ឃើញថារាងតូចស្ងាត់មាត់ នាងកំពុងគិតថាគេខ្លាចនាងហើយ ទើបប្រឹងតម្លើងរឹកបន្ថែមទៀត
«ហេតុអីយើងត្រូវអោនក្បាល? នាងមិន មែនជាស្ដេចឯណា» ជីមីនដាក់មួយប្រយោគនេះដាច់ផ្ងារទៀតហើយ បើថេយ៍ នៅល្អមើលជាងនេះទៀត មកដល់ក៏ប្រឹងសម្ញែងរឹកទាំងដែលយ៉ុនហ្គីក៏មិនបាននៅវិមានផង
«អ្អឿយ...ឈ្លើយខ្លាំងណាស់ អង្គរក្ស!» ដោយសារតែខឹងខ្លាំងនឹងភាពក្រអឺតក្រទម របស់នាងចចក យូរីក៏ស្រែកហៅកូនចៅរបស់ខ្លួនឲ្យចូលមកចាត់ការជីមីន
«បាទអ្នកនាង» អង្គរក្សអោនបន្តិច
«ចាត់ការអាមនុស្សព្រហឺននេះឲ្យវាលុតជង្គង់អោនក្បាលចំពោះមុខយើងទៅ!» នាងចង្អុលមុខជីមីនដែលនៅតែធ្វើមុខស្មើរ មិនភ័យខ្លាចនឹងអង្គរក្សមាឌធំរបស់យូរីអ្វីបន្តិចឡើយ
«បាទ!» ក៏ឃើញថាក្មេងប្រុសរាងស្ដើងដូចស្លឹកស្រូវនេះមិនមែនជាដៃគូ តែនៅតែប្រើកម្លាំងខ្លួនមកចាប់សង្កត់ស្មាជីមីនទៀត
«ហ្ហឿយ! អឺច!» នាយអង្គរក្សប្រឹងមួយទំហឹងសង្កត់ជីមីនឲ្យលុតជង្គង់ តែរាងតូច នៅឈរស្ងៀមដូចរូបចម្លាក់ដដែល
«មិចក៏មិនវ៉ៃវាទៅ!» នាងយូរីនៅមិនសុខចិត្ត ដែលរាងតូចមិនលុតជង្គង់សោះ ធ្វើអីក៏មិនបាននាងខឹងឆេះឈួលកាន់តែខ្លាំង
ជីមីនប្រែខ្លួនចាប់កាច់ដៃអង្គរក្សរបស់នាង យូរីវិញក្រព័ទស្លាបសេកទៅក្រោយ ពពួក មនុស្សធម្មតាអស់នេះមិនមែនជាដៃគូរបស់អ្នកប្រមាញ់ឡើយ ទោះបីជីមីនជាចចកស ខ្លួនតូចក៏ដោយ
«អូយ...អ្អា៎! អូយយ៉ូយ...» ព្រូស...!!
សម្លេងដួលតុដួលកៅអីបន្លឺឡើងពេញបន្ទប់ទទួលភ្ញៀវក្នុងវិមាន បរិវារក៏រត់ទៅហៅជេកយ៉ុងឲ្យមកជួយឃាត់
«អ្អឿយ មិចក៏ធ្វើអីវាមិនបាន?» យូរី
«ពួកនាងមិនមែនជាដៃគូយើងទេ» ជីមីនរហ័សចាប់ច្របាច់.កនាងយូរី ក្នុងចិត្តក៏ឆេះដូចគ្នាគ្រាន់តែលឺថានាងជាសង្សារយ៉ុនហ្គី
«ខិខិ...ជួយ! អង្គរក្ស...ហ្ហឹហ្ហឹ...» ជួបរបស់ ពិតហើយនាងល្អអើយផុតជើងពីដី 🤭
«កុំគិតថាយើងធ្វើស្អីនាងមិនបាន យើងចង់ សម្លា/ប់នាងងាយណាស់» ជីមីនភ្នែកឡើងខៀវស្រងាត់ បើគេផ្សេងភ្នែកឡើងក្រហម តែម្នាក់នេះខុសពីគេត្រង់ហ្នឹង
«ឈប់ណាស!» ជេកយ៉ុងទើបតែមកដល់
«ជួយផង...អ្ហឹក» យូរី
«បើអ្នកដឹកនាំមកឃើញ ឯងស្លា.ប់មិនខានទេ» ជេកយ៉ុងលើកយកយ៉ុនហ្គីមកគម្រាម ជីមីនឲ្យលែងនាងយូរី
«ឲ្យគេមកៗ យើងក៏ចង់សួរគេដែរថានាងម្នាក់នេះជាសង្សារគេមែនឬអត់?» ជីមីន🥹ងាកទៅនិយាយជាមួយជេកយ៉ុងវិញ ឯដៃ នៅតែមិនលែង.ករបស់នាងយូរី

To be continue.....
លីលី វីស្ទែន 🌸

? ??????????? ?Where stories live. Discover now