«ប្អូនយើងតើ ថេយ៍» យ៉ុនហ្គីដែលត្រលប់មកពីលួចមើលប្អូនជុងហ្គុកវិញក៏ប្រទះនឹង ជុងហ្គុកកំពុងតែបីថេយ៉ុង មានទាំងសម្លេង រាងតូចយំទៀតផង
«បងប្រុស អ្ហឹកៗ...» 😭
«ឲ្យប្អូនយើងមកវិញ!» យ៉ុនហ្គីគិតថានាយ ចចកខ្មៅជាអ្នកធ្វើបាបថេយ៉ុងឲ្យទៅជាបែបនេះ មើលសភាពរាងតូចចុះគួរឲ្យ អាណិតណាស់
«កុំមកប៉ះ! យើងនាំគេទៅរកពេទ្យ បើទៅ ស្ទេលឡាយូរណាស់» ជុងហ្គុកសម្លុតឲ្យយ៉ុនហ្គីមិនឲ្យបងគេប៉ះប្អូនគេទេ ឥលូវប្ដីធំជាបងប្រុសបង្កើតហើយ
«ស្អីគេ?!» យ៉ុនហ្គីគាំងដែលឃើញនាយ ចចកខ្មៅបារម្ភពីប្អូនរបស់ខ្លួនដូចជាប្ដីបារម្ភ ប្រពន្ធ ប៉ុន្តែយ៉ាងណាត្រូវតែតាមពួកគេទៅដែរ
______
«ឲ្យយើងចូលក្នុងភ្លាម!» យ៉ុនហ្គីត្រូវក្រុម ចចកហាមមិនឲ្យចូលក្នុងទេ ទាំងដែលប្អូនខ្លួនត្រូវនាយចចកបីចូលក្នុងយកទៅខ្វៃបាត់ ហើយក៏មិនដឹង
«បិសាចវីលស្ទេយ៍គ្មានសិទ្ធចូលក្នុងវិមាន ស្ទេលឡាទេ» ឈូស៊ីន
«ហ្ហើស ចុះប្អូនយើងមិនក៏អាចចកនោះវានាំចូលបាន?» យ៉ុនហ្គីចង្អុលមុខពួកគេស្រែក សម្លុតខ្លាំងៗ ណាបារម្ភពីប្អូន ណាគេមិនឲ្យចូលទៅទៀត
«លោកមកធ្វើអី?» សម្លេងតូចស្រទន់ជីមីន ចេញមកនិយាយជំនួសបងប្រុស
«ជីមីន...ថេយ៍នៅខាងក្នុង តើប្អូនយើងយ៉ាងមិចហើយ?» យ៉ុនហ្គីឃើញរាងតូចចេញមកជួបខ្លួនក៏ញញឹមបន្តិចបែបថាមានសង្ឃឹម ទោះមុននោះគេបិទទ្វារមិនឲ្យជួបគេក៏ដោយ
«ថេយ៍? ថេយ៉ុងយ៉ាងមិច?» ជីមីនទើបតែ ចេញមកពីបន្ទប់ទើបមិនដឹងថាបងប្រុសខ្លួន យកថេយ៉ុងជាមួយដែរ
«បើវាធ្វើអីប្អូនយើង យើងមិនលើកលែងឲ្យវាទេ» យ៉ុនហ្គីដាក់បន្ទុកទាំងមិនទាន់ដឹងរឿងពិតប្រាកដថាបែបណា គួរតែស្ងប់ចិត្ត ស្ងប់អារម្មណ៍ជាងនេះបន្តិចទើបត្រូវ
«មុននេះក្រែងថេយ៉ុងទៅវិញហើយតើ ឬក៏តាមផ្លូវត្រូវអ្នកណាវាយប្រហារ?» ជីមីនរអ៊ូតិចៗម្នាក់ឯង រាងតូចមិនគិតថាបងប្រុសខ្លួនធ្វើបាប Omega របស់គេឡើយ ប្រាកដជាមានអ្នកផ្សេងធ្វើបាបមិនខាន
«មែនហើយ គេមកស្ទេលឡាធ្វើអី?» នាយបិសាចទើបតែនឹកឃើញសួរចំនុចនេះ ថេយ៉ុងដូចជាមិនមានកិច្ចការអ្វីត្រូវមករកជីមីនទៀតទេ ក៏ទើបតែជួបគ្នាប៉ុន្មានថ្ងៃមុនសោះ
«គេមកលេងខ្ញុំ» ជីមីន
«ស្ទេលឡាស្រួលចេញចូលដល់ម្លឹង?» យ៉ុនហ្គីសួរបកបែបជាន់កែងជីមីន
«សម្រាប់គេប្រហែលងាយមែន តែបើជាលោកប្រហែលមិនងាយទេ» រាងតូចថាហើយក៏បែរក្រោយប្រុងចូលទៅក្នុងវិញ
«បើមិនឲ្យយើងចូលទេ យើងកម្ទេចវិមាន នេះចោល» នាយបិសាចស្រែកគម្រាមម្ដងទៀតដែលធ្វើឲ្យជីមីនងាកមកសម្លក់នាយវិញ រួចក៏បង្ហើយមួយប្រយោគ
«បើខ្លាំងដល់ម្លឹង ហេតុអីមិនអាចការពារកូនខ្លួនឯងបាន?» មួយប្រយោគល្មមឲ្យអ្នកស្ដាប់លឺហើយភាំងចងចិញ្ចើមចូលគ្នា មិនយល់ពីសម្ដីមួយនេះសោះ ខ្លាំង? ការពារកូនខ្លួនឯង? តើគេចង់និយាយមានន័យថាមិចទៅ?
«នែ!» យ៉ុនហ្គីបម្រុងនឹងសម្រុកចូល ប៉ុន្តែ ចចកខ្មៅក៏យកបន្តោងខ្សែកឈើឆ្កាងដែល ពួកបិសាចខ្លាចអំណាចនេះមករារាំងមិនឲ្យនាយជម្នះចូលទៅខាងក្នុងបានសោះ ។
............
ជីមីនដើរចូលមកក្នុងបណ្ដើរគិតពីសម្ដីខ្លួនឯងបណ្ដើរ ហើយទៅនិយាយបែបហ្នឹងដាក់គេធ្វើអី? ចង់ឲ្យគេដឹងឬ? កុំអីល្អជាង វាគួរតែជាអាថ៌កំបាំងនិងការឈឺចាប់ដែលមិនចាំបាច់ឲ្យគេមកខ្វល់ជាមួយយើងឡើយ ហើយបើសិនជាគេដឹងក៏មិនប្រាកដថាគេនឹងខូចចិត្តដែរ ជួនកាលគេសប្បាយចិត្តវិញផងក៏មិនដឹង ព្រោះមិនចាំបាច់មានបន្ទុកសម្ពាធដល់គេនោះអី (គិតម្នាក់ឯងទៀតហើយកូន 🤦♀️)
«ណ្ហើយចុះ! ពេលនេះខ្វល់ពីថេយ៉ុងវិញ» ជីមីនក្រវីក្បាលតិចៗបណ្ដេញការគិតតែ
ម្នាក់ឯងនេះចោល គ្មានប្រយោជន៍ បានតែឈឺក្បាលបន្ថែម
«បងប្រុស...ថេយ៉ុងយ៉ាងមិចហើយ?»
«មិនដឹងទេ» ជុងហ្គុកឆ្លើយធ្វើហីទាំងក្នុងចិត្តសឹងដកព្រលឹងហោះចូលទៅក្នុងសួរគ្រូពេទ្យហើយថាថេយ៉ុងកើតអីឬអត់? តែអាមាត់រឹងនេះវានាំឲ្យក្រលោះតែពាក្យរឹងថ្អឹងគួរឲ្យស្អប់
«បងមិនខ្វល់ពីគេពិតមែនហ្អី?» ជីមីន
«ប្រាកដហើយ» ជុងហ្គុកអោបដៃញាក់ស្មា បង្ហាញថាពិតមែន នាងបិសាចមាត់ដាចហ្នឹងមានន័យស្អីសម្រាប់នាយទៅ រាល់លើកជួប គ្នា នាយចង់តែធ្វើបាបស្រាប់ហើយ បាន បែបនេះសប្បាយចិត្តសឹងតែហក់ចេញតាមបង្អួចហើយ 🤦
«បើមិនខ្វល់ មកឈរនៅត្រង់នេះធ្វើអី?» ជីមីនសួរដេញជើងបងប្រុសខ្លួនម្ដង លើកណាក៏មាត់ខុសពីចិត្តដែរ
«យើងគ្រាន់តែដើរហាត់ប្រាណតើ» នាយ ធ្វើជាលើកដៃលើកជើងកាយវិការដើរចុះដើរឡើងដូចជាកំពុងរត់ហាត់ប្រាណមែន នែ...3ដៃរាប់1 ឥលូវហើយលោកចចក
«អឹមម អញ្ចឹងទៅហាត់ប្រាណកន្លែងផ្សេងទៅ ទៅៗ!» រាងតូចរុញបងប្រុសឲ្យចេញពីកន្លែងនោះទ្រឹងៗ ជើងឈានតែងាក.កមកវិញក្រែងពេទ្យចេញមកនឹងបានដឹងដំណឹងថេយ៉ុងខ្លះ
«មិនបាច់រុញទេ យើងមិនចង់ដឹងស្រាប់ ហើយ» ជុងហ្គុកដើរទាំងមុខស្អុយចេញទៅវិញបាត់ ខំបីគេមកពីឆ្ងាយគួរសមដែរ ចុងក្រោយត្រូវគេរុញចេញមកពីមាត់អត់គម្របនោះឯង ស្រឡះចុះ! 🤪គ្រាន់តែជុងហ្គុកចេញផុតបន្តិច គ្រូពេទ្យក៏ចេញមកល្មម ចៃដន្យឬក៏ចាំមើលថាគេបាត់ឬនៅទៅនៀកលោកគ្រូពេទ្យ
«ថេយ៉ុងយ៉ាងមិចហើយ?» ជីមីន
«គេរបួសកដៃ និង គ្រិចកជើង មិនអីទេ» ពេទ្យមុខមិនសូវស្រស់ព្រោះតែជុងហ្គុកបង្ខំឲ្យគាត់ព្យាបាលឲ្យសត្រូវឆ្លងអម្បូរ បើតាមវិជ្ជាជីវៈជាពេទ្យគឺត្រូវតែជួយសិនហើយ
«ចុះ? ចុះគេមាន...មាន?» រាងតូចនិយាយ មិនរួចទេ បានត្រឹមតែបង្ហើបបន្តិចបន្តួចឲ្យគ្រូពេទ្យដឹងខ្លួនចង់សួរពីអ្វី
«គេមានគត៌ តែគត៌គេនេះក្បាលរឹងណាស់ មិនដឹងជាកូនអាណាទេ» គ្រូពេទ្យចង់ថា អាណាៗមិច? តិចអ្នកដឹកនាំលឺខ្ទប់ជញ្ជាំងឥលូវហើយ អាណាហ្នឹងហាត់ប្រាណទើបតែដើរចេញផុតមិញទេ 😄
«អ្វីដែលយើងសង្ស័យជាការពិត» 🥹 យ៉ាងណាក៏ថេយ៍មិនបានកើតអីដូចជាខ្លួន ដែរ បើគិតទៅកូនរបស់ជុងហ្គុកក្បាលរឹង កាត់រក Appa ធំពិតមែន ព្រោះថេយ៉ុង ត្រូវរាងក្រាស់រុញឲ្យដួលម្ដងហើយ មិញនេះរមៀលជម្រេលខ្ពស់គួរសមទៀត នៅតែមិនអី នោះក៏ដោយសាររាងតូចដឹងខ្លួនថាខ្លួនឯងមិនមែនមានតែម្នាក់ឯង ទើបសុខចិត្តរបួសដៃជើងក៏មិនឲ្យប៉ះពាល់ខ្លាំងដល់ពោះរបស់ខ្លួនដែរ
«ពួកយើងមិនគួរមើលថែសត្រូវដល់ម្លឹងទេ បញ្ជូនគេទៅវីលស្ទេយ៍វិញទៅ បើបក្សពួករបស់លោកមេដៀដឹង ពួកគេនឹងនិយាយមិនល្អពីអ្នកដឹកនាំមិនខាន» គ្រូពេទ្យ
«សម្រាប់មនុស្សដែលចូលចិត្តបង្កររឿង និងគិតអគតិមកលើយើង ទោះយើងធ្វើល្អយ៉ាងណាក៏គេនៅតែរកទំនុកមកស្អប់យើងបានដែរ» ជីមីននិយាយត្រូវណាស់ រាល់លើកដែលខ្លួនមានគ្រោះថ្នាក់ តើខ្លួនដែល ទៅរករឿងលោកមេដៀមុនទេ? មានតែគាត់ទេដែលតែងតែមកយាយីខ្លួនមិនឈប់ ហើយលើកនេះវាគួរតែដល់ពេលហើយ ដែលជីមីនត្រូវរកយុត្តិធម៌ឲ្យខ្លួនឯងខ្លះ
សុខភាពប្រែជាល្អពេលណា លោកមេដៀ ត្រៀមខ្លួនដោះស្រាយជាមួយជីមីនរឿងនាំ ពួកចចកស្មូមមកធ្វើបាបគេវិញទៅ ។To be continue....
លីលី វីស្ទែន 🌸

YOU ARE READING
? ??????????? ?
RomanceTaeKook & Yoonmin Novel ???? ????????????????????? ??????? ????????????????????????????????????????????? ?
? ??????????? ?
Start from the beginning