抖阴社区

?????????????? Ep26

Start from the beginning
                                    

"អឺ!ទៅតាំងពីព្រឹកម្លេះp'Gemឃើញឯងគេងលក់ទើបមិនបានប្រាប់ឯង"phuwin និយាយជាមួយFourth រួចគេក៏បន្តញុាំអាហារពេលព្រឹកធម្មតាដោយមិនបានចាប់អារម្មណ៍ថាកែវFourthកំពុងតែសម្លឹងមើលទៅកាំជណ្តើរឡើយ

"P'phuខ្ញុំសុំឡើងទៅលើមួយភ្លែត"និយាយចប់នាងតូចក៏រត់សម្តៅឡើងទៅលើបាត់ទៅទុកអោយphuwinនៅអង្គុយញុាំម្នាក់ឯងដោយមិនឆ្ងល់អ្វីឡើយព្រោះគិតថាfourthទៅយកអីក្នុងបន្ទប់

  កាយតូចរត់មកតាមវិញ្ញាណរបស់យាយខ្លួនរហូតដល់ជាន់ទីបីនៃផ្ទះទាំងមិនបានចាប់អារម្មណ៍ថាជាន់នេះជាជាន់តែyinនិងwarហាមគេមិនអោយឡើងមក

"នៅខាងក្នុងមានអីមែនទេលោកយាយ"នាងតូចសួរទៅវិញ្ញាណរបស់លោកស្រីសុផាដែរកំពុងឈរចង្អុលទៅបន្ទប់ដែរនៅពីមុខនាងតូចហាក់បីដូចជាចង់អោយគេចូលទៅអញ្ចឹង

"ខ្ញុំយល់ហើយលោកយាយចង់អោយខ្ញុំចូលទៅក្នុងនេះមែនទេ"fourth និយាយត្រូវចំណុចគាត់ក៏ងក់ក្បាលទើបនាងតូចបើកទ្វារដើរចូលទៅក្នុងបន្ទប់នោះដោយមិនមានអ្នកណាបានឃើញ
     ចូលមកដល់ក្នុងភ្លាម fourth ប្រែជាភ្ញាក់ផ្អើលភ្លែតតែម្តងព្រោះតែបន្ទប់ដែរគេដើរចូលមកនេះវាគឺជាបន្ទប់របស់គេនិងបងប្រុសរបស់គេកាលពីនៅក្មេង សភាពក្នុងបន្ទប់មើលទៅគឺនៅដូចដើមមិនប្រែប្រួលអ្វីទាំងអស់ ប្រហែលតារបស់គេចង់រក្សាភាពដើមហើយមើលទៅទើបវានៅតែស្អាតបែបនេះ
     ទឹកភ្នែកមួយដំណក់ក៏ស្រក់ចុះមកក្រោយឃើញរូបគេកាលនៅពីក្មេងដែលដាក់តាំងនៅលើតុជិតគ្រែគេង

"ការពិតទៅលោកយាយចង់អោយខ្ញុំមកទីនេះដើម្បីឃើញរូបនេះមែនទេ មានអ្វីនៅក្នុងនិងមែនទេ" នាងតូចងាកមកមើលវិញ្ញាណលោកស្រីសុផារួចសួរទៅគាត់ទាំងឆ្ងល់ម្តងទៀតក្រោយឃើញគាត់ចង្អុលទៅកាន់ថតតុដែរដាក់រូបថតពីលើនោះ មិនបង្អង់យូរនាងតូចក៏ប្រញាប់ដើរទៅបើកថតតុនោះរួចក៏ឃើញសៀវភៅកំណត់ហេតុមួយក្បាលដែលមើលទៅមានសភាពចាស់ទៅហើយ

"លោកយាយចង់អោយ....អោល!!បាត់ទៅណាហើយ មិនទាន់បានសួរផង"ងាកមកថារកសួរតែបែរជាមិនឃើញយាយរបស់ខ្លួនទៅវិញមិនដឹងថាគាត់ទៅបាត់តាំងពីពេលណា អាងតែចេះបំបុាំងកាយចង់បាត់ក៏បាត់អញ្ចឹងមែនទេ

?????????????????????? ENDWhere stories live. Discover now