"យើងនិងចាំមើលថាឯងនិយាយបានដូចមាត់ឬអត់"លោកស្រីវេន
"បានឬមិនបានអ៑ំប្រហែលជាដឹងហើយថានៅថ្ងៃនោះខ្ញុំបានឃើញអ្វីខ្លះក្រៅពីអាអ្នកបាញ់នោះព្រោះនៅក្នុងឡានថ្ងៃនោះមិនមែនមានតែពួកវាទេ"សម្តីបែបបញ្ឆិតបញ្ឈៀងស្តាប់ហើយធ្វើអោយអ្នកស្រីវេនដឹងខ្លួនដូចខ្មោច7ថ្ងៃ
"នេះឯងចាំបានមែនទេ"លោកស្រីវេន
"បានឬមិនបានខ្ញុំមិនដឹងទេតែអ្វីដែរខ្ញុំអាចធ្វើបានគឺរកមុខអ្នកដែរចង់សម្លាប់គ្រួសារខ្ញុំប៉ុណ្ណោះ បើមីងនៅតែព្យាយាមតាមរំខានខ្ញុំម្តងហើយម្តងទៀតខ្ញុំមិនប្រាកដទេថារឿងដែរមីងបានធ្វើវានិងនៅស្ងៀមស្ងាត់បែបនេះទៀតឬអត់"Fourth គេខ្ចិលបកស្រាយច្រើនទើបប្រើជាពាក្យគម្រាមតែម្តងទៅព្រោះមុនក្រោយគេប្រហែលជាដឹងថាអ៑ំរបស់គេនិងលេងល្បិចចាស់មិនខាន
"នេះឯងគម្រាមយើងមែនទេ"អ្នកស្រីវេន
"ខ្ញុំមិនបានគម្រាមតែខ្ញុំនិងធ្វើមែនបើអ៑ំមិនជឿក៏សាកមើលទៅ ហើយអ៑ំកុំភ្លេចណាថាក្មួយម្នាក់នេះដឹងរឿងរបស់អ៑ំច្រើនលើសពីអ៑ំគិតទៅទៀត"និយាយចប់នាងតូចក៏បញ្ចេញស្នាមញញឹមបន្តិចមុននិងដើរចេញទៅទុកអោយអ្នកស្រីវេននៅឈរខំមាត់សង្កត់ចិត្តខឹងនិងFourthតែក៏មិនអាចធ្វើអីគេបានព្រោះតែខ្លាចថាអាថ៍កំបុាំងរបស់គាត់និងបែកធ្លាយ
ងាកមកមើលGemនៅឯក្នុងចម្ការឯណេះវិញក្រោយពីនិយាយការងារជាមួយភ្ញៀវរួចរាល់គេក៏ដើរមកឈរនៅកន្លែងឆ្ងាយពីគ្រប់គ្នាដើម្បីcallទៅរកនាងតូចព្រោះមិនបានឃើញមុខមួយព្រឹកទៅហើយធ្វើអោយគេនឹកសង្សារជាខ្លាំង
"លោកGemមកឈរម្នាក់ឯងអីនៅទីនេះខ្ញុំខំតែតាមរកលោក"ជីវ៉ាដើរមកលបៗពីក្រោយកាយក្រាស់រួចក៏ស្ទុះមកអោបគេពេញមួយទំហឹងធ្វើអោយGemសឹងតែទប់លំនិងមិនចង់ជាប់
"អ្នកនាងជីវ៉ាមានការអីមែនទេ"កាយក្រាស់ប្រលែងខ្លួនចេញពីជីវ៉ាដោយទឹកមុខមិនសូវជាពេញចិត្ត
"នឹកលោកនោះអី សុំអោបបន្តិចមក"គេទាញចេញហើយតែនាងជីវ៉ានៅតែដើរទៅអោបគេទៀតចំជាមុខក្រាស់មែន

YOU ARE READING
?????????????????????? END
Short Story????????????????????????????????????????????????????????????????????????????????????????????????????????????????13????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ?...
?????????????? Ep26
Start from the beginning