抖阴社区

?????????????? Mini size

Start from the beginning
                                    

       ក្រុមហ៊ុន..
       បុគ្គលិកគ្រប់គ្នាភ្ញាក់ផ្អើលឆោឡោកេះកៀរគ្នាតាមសម្លឹងមើល ថេយ៉ុង និង អ័ររីន ដែលដើរចូលក្រុមហ៊ុន កាលបើពួកគេនាំគ្នាសើចញញឹមញញែមសម្លឹងមើលមុខ អ័ររីន ដែលដូចទៅនឹង ជុងហ្គុក បេះដាក់ដូចបេះមិនចេញចាប់តាំងពីរាងរូវ មុខមាត់ ដំណើរ ដូចឥតខ្វះចន្លោះ។
       “សួស្តីលោកប្រធាន!”
       “បាទ សួស្តី!”
       “ហាយ អូន អ័ររីន!”
       “បាទ សួស្តី អ៊ំពូមីង!” អ័ររីន ញញិមញញែមរាក់ទាក់ត្រលប់ទៅវិញ មានបុគ្គលិកប្រុសម្នាក់ស្រាប់តែលាន់មាត់និយាយឡើង..
       “ដូចប៉ារបស់គេបេះបិទហ្ន៎ អតីតលោកអគ្គនាយកក្រុមហ៊ុន ជុងហ្គុក Mini size!”
       “ហាហា Jungkook Mini size!”
       ពួកគេលាន់មាត់ហៅ អ័ររីន បែបហ្នឹងគ្រប់ៗគ្នា អាល្អិតប្តូរធ្វើទឹកមុខក្រញូវ មិនខ្ចីរាក់ទាក់អ្នកណារហូតដល់ឡើងមកដល់ការិយាល័យការងារផ្ទាល់ខ្លួនរបស់ ថេយ៉ុង។
       ផឹប!!
       “អុកខ្លួនខ្លាំងៗម្លេ៉ះកូន កុំរៀនធ្វើចរិតបែបនេះណា អត់ល្អទេ!” ថេយ៉ុង ងាកទៅនិយាយប្រដែប្រដៅ អ័ររីន ដែលអុកខ្លួនប្រាណលើសាឡុង តាមដោយទឹកមុខស្អុយប៉ែរ រួចទម្លាក់កាបូបការងារចុះហើយដើរតាំងៗចូលទៅអង្គុយកៀកជិតនិង អ័ររីន។
       “អ្នកធ្វើការនៅក្រុមហ៊ុនប៉ា ហៅកូនថា ជុងហ្គុក Mini size!”
       អ័ររីន និយាយផងខឹងផង គេខឹងចាប់តាំងពីយប់ ដែល ជុងហ្គុក ឱ្យគេគេងខាងមិនឱ្យគេគេងកណ្តាល គេខឹងដែល ជុងហ្គុក មិនឱបថើបគេ មុនពេលចូលគេង គេខឹង ជុងហ្គុក ដែលមិនព្រមប្រឡែងលេងជាមួយគេ ខឹងសព្វ ខឹងគ្រប់ ខឹងមិនចេះចប់មិនចេះហើយ។
       ថេយ៉ុង ក្រោយដឹងមូលហេតុហើយអង្គុយសើចរឹងពោះរួចចាប់ទាញកូនប្រុសមកថើបថ្ពាល់មិនលែង។
       “បើកូនឯងដូចប៉ាបេះដាក់ចឹង គេមិនហៅចឹង?”
       “ហៅគេចឹងរហូត គេឈ្មោះ អ័ររីន សោះហ្នឹងហះ!”
       “ហិហិ ទៅខឹងគេធ្វើអីកូន បើកូនសង្ហាដូចប៉ាធំនោះ!”
       “ឈ្លោះគ្នាជាមួយប៉ាធំ អត់ចង់ឱ្យគេថាដូចទេ!”
       “ហិហិ..”
       “ប៉ាធំអត់ស្រលាញ់កូនទេ យប់មិញកូនខំងូតទឹក លាបម្សៅដូចមាន់បំពង សិតសក់ស្អាតៗ ប៉ាធំអត់គេងឱបថើបកូនផង..”
       “ចឹងកូនឯងខឹងប៉ាធំរឿងហ្នឹងអ្ហី?”
       “បាទ!”
       “ពុទ្ធោ.. អ្ហីក៏គួរឱ្យស្រឡាញ់ខ្លាំងម្លឹងៗកូន?” ថេយ៉ុង ក្នាញ់ហើយក្នាញ់ទៀត ថើបថ្ពាល់ អ័ររីន មិនឈប់ឈរបន្តិចក្រោយមកទើបមានបុគ្គលិកមកដល់ហើយផ្ញើឯកសារឱ្យគេពិនិត្យមើលបន្ថែម។
       “ប៉ាតូចមើលអី?”
       “មើលឯកសារកូន ឯកសារការងារច្រើនណាស់ឃើញទេ!”
       “បាទ.. ឃើញ”
       “ហ្អឹម ពេលធំឡើង ប៉ាទុកការងារនេះឱ្យ អ័ររីន ធ្វើហើយ..”
       “អ័ររីន ចង់ធ្វើជាអ្នកចម្រៀង អ័ររីន អត់ចង់ធ្វើការដូចជាប៉ាទេ!”
       “ម៉េចចឹង ការងារហ្នឹងបើកូនមិនធ្វើបានអ្នកណាធ្វើទៅ?”
       “អ្ហីចុះប៉ាប៉ាអត់យកកូនទៀតទេអ្ហ.. ប៉ាប៉ាទុកការងារហ្នឹងឱ្យកូនក្រោយធ្វើទៀតទៅ អ័ររីន ចង់ធ្វើជាអ្នកចម្រៀង.. ចង់ច្រៀងលើឆាក ចង់រាំ ចង់ឱ្យមានអ្នកសរសើរថា អ័ររីន ច្រៀងពីរោះ!” ថេយ៉ុង ដៀងក្រសែភ្នែកសម្លឹងមុខកូនដឹងពីក្តីប៉ងប្រាថ្នារបស់កូនរួចគេអត់នឹងសរសើរចិត្តគំនិតរបស់កូនមិនបានទើបឈោងដៃអង្អែលក្បាលគេស្រាលៗ។
       “ហ្អឹម ស្រលាញ់អីធ្វើហ្នឹងចុះកូន ឱ្យតែដើរលើផ្លូវល្អ ប៉ាមិនឃាត់ឃាំងទេ!”
       “បាទ!”
       “ឆ្លាត..” ពិនិត្យឯកសាររួចរាល់ ថេយ៉ុង ប្រគល់ទៅឱ្យបុគ្គលិកដែលឈរសើចញញិមសម្លឹងមើលមុខ អ័ររីន ឆ្លាតចេះស្តាប់បង្គាប់យ៉ាងគួរឱ្យស្រឡាញ់ មើលទៅក្រមិចក្រមើម ចេះឱនលំទោនស្តាប់សម្តីឪពុក សម្តីផ្អែមល្ហែម មុខមាត់រឹតតែគួរឱ្យក្នាញ់ខ្លាំងទៅទៀត។

? ???????????????????????????? ?Where stories live. Discover now