抖阴社区

??????????????????????? Ep28

Start from the beginning
                                    

"បងនិយាយអីនិងអូនទៅណាចោលបងបានយ៉ាងមិចទៅបើអូននៅពីមុខបងហើយហ្នឹង"Fourth ធ្វើភ្នែកលីងឡង់សម្លឹងមើលទៅសង្សារទាំងនៅមានជាប់ទឹកភ្នែកនៅនិងថ្ពាល់នៅឡើយ

"ក៏បងឮអូននិយាយថាមិនយូរមិនឆាប់អូនគង់និងស្លាប់ពាក្យនេះធ្វើអោយបងស្តាប់ហើយមានអារម្មណ៍ថាអូននិងទៅណាចោលបងអញ្ចឹង"សម្តីកាយក្រាស់មួយឃ្លានេះធ្វើអោយនាងតូចប្តូរទឹកមុខមួយរំពេច

"គឺ...ពេលនោះអូនភ័យពេកទើបចេះតែនិយាយចេញទៅ បងស្រលាញ់អូនយ៉ាងនេះអូនទៅណាចោលបងបានទៅមែនទេ"fourth ធ្វើជានិយាយបង្វែរដើម្បីកុំអោយរាងក្រាស់សង្ស័យតែអារម្មណ៍គេពេលនេះសឹងតែស្រែកយំចេញមកទៅហើយនៅពេលដែរឮសម្តីនិងទឹកមុខដ៏គួរអោយអាណិតរបស់Gemនាពេលនេះ

"ដឹងដែរមែនទេថាបងស្រលាញ់អូនប៉ុណ្ណា"ឮសម្តីនាងតូចហើយធ្វើអោយនាយកមើលអត់និងញញឹមបែបមានក្តីសុខសឹងតែមិនបាន

"ដឹងតើ បងកុំសម្លឹងមុខអូនពេកទៅមើលអូនអៀនណា ឆាប់ងាកចេញទៅ"ឃើញថាសង្សារសម្លឹងមើលខ្លួនមិនដាក់ភ្នែកបែបនាងតូចប្រែជាអៀនមួយរំពេចរួចក៏ដើរចេញតែម្តងទៅខ្ជិលអោយរាងក្រាស់មើលណាស់

"អូនប្រញាប់ទៅណា ចាំបងផង"បន្ទាប់ពីធ្វើអោយគេអៀនហើយកាយក្រាស់ក៏ប្រញាប់រត់សម្តៅទៅតាមអោយទាន់ប្រពន្ធខ្លាចថានិងមានអ្នកណាចាប់ច្រកបាវទៅបាត់ទៀត ទិដ្ឋភាពដ៏មានក្តីសុខមួយនេះតើវានិងនៅយូរប៉ុណ្ណាទៅសម្រាប់គូរស្នេហ៍មួយគូរនេះ

    ក្រោយពីរឿងអាក្រក់ៗបានកន្លងផុតទៅអស់គ្រប់គ្នាក៏ត្រលប់មកដូចដើមវិញចំពោះអ្នកស្រីវេនត្រូវបានប៉ូលីសសន្និដ្ឋានថាគាត់បានដុតសម្លាប់ខ្លួនឯងដោយសារតែមិនហ៑ានប្រឈមមុខនិងប៉ូលីសពីរឿងដែរគាត់បានសម្លាប់ម្តាយចិញ្ចឹមនិងរៀបចំផែនការសម្លាប់កូនប្រុសពៅរបស់yinកាលពី13ឆ្នាំមុនចំណែកជីវ៉ាក្លាយជាមនុស្សវិកលចរិកក្រោយពីម្តាយស្លាប់ទៅហើយនាងត្រូវបានយកទៅព្យាបាលនៅឯមន្ទីរពេទ្យវិកលចរិកមួយកន្លែងនៅទីក្រុង បើនិយាយពីក្រុមគ្រួសារyinwarវិញបន្ទាប់ពីដោះស្រាយរឿងរួចរាល់ពួកគេក៏ត្រលប់ទៅទីក្រុងវិញតែមុននិងត្រលប់ទៅក៏មិនភ្លេចទៅលាយាយរបស់គេ

?????????????????????? ENDWhere stories live. Discover now