抖阴社区

??????? : ?????????

Start from the beginning
                                    

" តែមួយដងទៀតទេណា " Sky អោនមកថើបជាការលួងលោមហើយក៏បន្តការងារបម្រុងទៀត

" អាស៎~~~~~ " ទោះសម្រុកខ្លាំងៗប៉ុណ្ណាក៏មិនជាបញ្ហារបស់នាយតូចដែរ ព្រោះគេពិតជាចូលចិត្តនឹងឲ្យ Sky ធ្វើខ្លាំងៗបែបនេះណាស់ ។

ងាកមក Dew ឯណេះវិញខំដើររកឡើងអស់កម្លាំងពីខ្លួន ដោយហត់ពេកគេក៏ទម្លាក់ខ្លួនអង្គុយចុះសិន ដើម្បីដកដង្ហើមឲ្យបានធូរខ្លះ។ ប៉ុន្តែគេហាក់ទទួលឮសម្លេងតិចៗ ចេញពីកន្លែងណាមួយ គេក៏ក្រោកឡើងហើយដើរទៅតាមសម្លេង

" អាស៎~~~~អាស៎~~~~ " Sky Nani ពួកគេថ្ងួចថ្ងូរមួយអស់សម្លេងព្រោះតែភាពសុខស្រួលខ្លាំងមិនអាចទប់ទល់បាន។
រាល់ដល់ពួកគេថ្ងួចថ្ងូរយ៉ាងណាក៏មិនអាចឮចេញមកក្រៅបានដែរព្រោះជាបន្ទប់បិទជិត ប៉ុន្តែលើកនេះដោយគ្រប់គ្នាទៅផ្ទះអស់សម្លេងម៉ាស៊ីន(ក្នុងក្រុមហ៊ុន)ក៏បានបិទ ធ្វើឲ្យមានភាពស្ងាត់ជ្រងំ ដូច្នេះហើយសូម្បីតែសម្លេងតិចតួចក៏ឮដែរ។

Dew ដើរតាមសម្លេងរហូតមកដល់មុនបន្ទប់ Office Sky ក៏បានឮសម្លេងកាន់តែខ្លាំង។ តើគេស្តាប់ច្រឡំមែនទេ ហេតុសម្លេងនេះដូចសម្លេងប្រពន្ធគេខ្លាំងម៉្លេះ? គេចាប់ផ្តើមញ័រដៃធ្វើអ្វីមិនត្រូវហើយ

" មិនអាចទេៗ " Dew និយាយតិចៗទាំងញ័រ ហើយក៏ចាប់កាន់ទ្វារបើកយកតែម្តង ដែលជាសំណាងទ្វារមិនបានដាក់គន្លឹះ

ក្តុប. ទូរស័ព្ទDew ដែលនៅក្នុងដៃរបូតធ្លាក់់ចេញពីដៃស្របពេល ទ្វារបានបើកបង្ហាញអ្វីគ្រប់យ៉ាងទាំងអស់

" Dew " Nani ស្រែកចាចពេលដែលឃើញវត្តមាន Dew នៅចំពោះមុខ ដោយប្រញាប់រុញ Sky ចេញពីខ្លួន ហើយក៏ក្រោកឡើងទាញខោអាវមកពាក់យ៉ាងលឿន

" ហ៊ឺស... " Dew អស់សំណើចខ្លួនឯងដោយហួសចិត្ត ដែលទ្រាំឈរមើលមនុស្សពីរនាក់ក្រោកស្លៀកពាក់ខោអាវ ទាំងទឹកភ្នែកស្រក់មកពីណាមិនដឹង

" Dew... " Nani បន្ទាប់ពីស្លៀកពាក់រួចក៏រត់មកអោបដៃ Dew ដើម្បីចង់ប្រាប់ហេតុផល

" ហេតុអីធ្វើបែបនេះដាក់បង " Dew ធ្វើជាមនុស្សចិត្តធ្ងន់មិនឆេវឆាវតែមិនមែនមិនឈឺ មើលតែកែវភ្នែកទៅដឹងថាគេទ្រាំខ្លាំងប៉ុណ្ណា

" Dew អូនសូមទោសគឺ... " Nani ស្រក់ទឹកភ្នែកជាការអង្វរ

" លែងដៃបងទៅ " Dew ចាប់ទាញដៃតូចដែលតោងដៃនាយស្អិតដូចតុកកែចេញ តែមិនបានផង

" អត់ទេ Dew ស្តាប់អូនសិនទៅណា " Nani បន្តការស្រែកយំនិងតោងដៃ Dew កាន់តែខ្លាំង

" បងប្រាប់ឲ្យលែង " ដោយទ្រាំមិនបាន Dew ក៏ចាប់រុញNaniចេញមួយទំហឹងខ្ទាតដូចសត្វជីងចក់ ដួលអុកគូទទៅលើឥដ្ឋ  សូម្បីSky ក៏ជួយមិនទាន់

" Nani អូនយ៉ាងម៉េចហើយ" Sky ក៏រហ័សខ្លួនមកជួយដោយក្តីបារម្ភ

" Dew " Nani ស្រែកហៅ Dew ដែលរៀបបែខ្នងដើរចេញ
ដោយក្តីអស់សង្ឃឹម

" អាចង្រៃ " 
Dewបែខ្នងដើរមិនទាន់បានមួយជំហានផងស្រាប់តែត្រូវបាន Sky ចាប់ទាញកញ្ឆក់ស្មាពីក្រោយឱ្យងាកមកវិញហើយក៏ប្រលែងកំដាប់ដៃមួយទំហឹងទៅលើថ្ពាល់ Dew ឡើងបែកមាត់ហូរឈាម

" Sky បានហើយហឹក ហឹក  " Nani ចង់ហាមឃាត់ Sky កុំឲ្យវាយបន្ត ប៉ុន្តែកជើងរបស់គេក្រិចទៅហើយក្រោកមិនរួច

" ឯងគ្មានសិទ្ធិប៉ះពាល់មនុស្សរបស់យើងទេ " Sky ចូលមកជិត និងចាប់ញឹងកអាវ Dew ឲ្យងាកមកប្រឈមមុខនឹងនាយចំ

" ..... " Dew មិននិយាយស្តីតែក៏ញញឹមចុងមាត់ទៅ Sky វិញ ព្រោះពេលនេះនាយលែងមានពាក្យវាចាហើយ

" .... " ដោយទ្រាំមើលមុខឌឺរបស់ Dew មិនបាន Sky ក៏ប្រលែងដៃចេញពីកអាវ Dew ហើយរុញចេញមួយទំហឹង។

" .... " Dew ក៏មិនបានតបតអ្វីដែរគេក៏បានដើរចេញដោយក្តីឈឺចាប់

" អូនយ៉ាងម៉េចហើយ មកអង្គុយទីនេះសិនមក " Sky ចូលមកគ្រា Nani ឱ្យអង្គុយលើសាឡុង

" Sky ធ្វើយ៉ាងម៉េចទៅ Dew ដឹងពីពួកយើងហើយ " Nani ស្រែកយំទាញ Sky មកអោប

" អូនចាំបងមួយភ្លេតណា " Sky គិតបន្តិចក៏ទាញដៃតូចចេញពីកហើយក៏ចេញមកមុខបន្ទប់

មកដល់ខាងក្រៅSkyក៏លើកទូរសព្ទមកCall ទៅនរណាម្នាក់

" ចាប់ផ្ដើមប្រតិបត្តិការទៅ "

សូមរង់ចាំភាគបន្ត
សូមទោសចំពោះអក្ខរាវិរុទ្ធ និង ពាក្យមិនសមរម្យ
____________________________________
Thank you 🙏♥️



????????????(?个?冲?个?)Where stories live. Discover now