Dew ឈរមើល Tee ដើរចេញទាំងមិនអាចធ្វើអ្វីបានព្រោះ Nani នៅជាប់ទ្រូង។ នាយនៅតែគិតនិងអាណិត Nani តែមិនមែនស្រលាញ់ដូចមុនទេ។ នាយយល់ព្រមត្រឡប់ព្រោះគ្រាន់តែចង់ធ្វើឲ្យ Naniឈឺចាប់ ប៉ុន្តែដោយសារភាពមិនច្បាស់លាស់និងការអាណិតរបស់នាយ ទើបមិនហ៊ានលើកដៃធ្វើបាបគេ។
តែហ៊ានលេងសើចសាកល្បងចិត្ត Tee 🫠" បងកុំដាច់ចិត្តចោលអូនអី អូនអង្វរបងណា អូនស្រលាញ់បង អូនមិនចង់បាត់បង់បងម្តងទៀតទេ " Nani យំក្នុងទ្រូង Dew អង្វរករសុំឲ្យគេមកនៅក្បែរម្តងទៀត
" បងសុំទោស បងនៅតែស្រលាញ់អូន ប៉ុន្តែបងមិនអាចជ្រើសអូនម្តងទៀតទេ ហើយថែមទាំងមិនអាចបោះបង់គេដែរ " Dew ទាញ Nani ចេញពីការអោបឲ្យមកប្រឈមមុខនឹងនាយ
" អូនដឹងអត់ថាពេលដែលបងឃើញអូនក្បត់នៅនឹងមុខវាឈឺប៉ុណ្ណាទេ ពេលនោះបងស្ទើរតែឆ្កួតទៅហើយ ដូច្នេះហើយបងក៏យកគេគ្រាន់តែដើម្បីបំភ្លេចអូនមួយពេលៗ ប៉ុន្តែទង្វើល្អរបស់គេធ្វើឲ្យបងអាចបំភ្លេចអូនបានមែន "
" ពីមុនបងតែងតែគិតថាអូនសំខាន់ចំពោះបង ប៉ុន្តែពេលនេះមិនដូចមុនទេ បងវិលវិញគ្រាន់តែចង់ឲ្យអូនឈឺចាប់ប៉ុន្តែបងធ្វើមិនបានទើបទ្រាំនៅក្បែរអូនរហូតមក "
" តែឥឡូវអូនក៏បានដឹងទៅហើយ ដូច្នេះពួកយើងគួរតែបែកគ្នាតែម្តងទៅ កុំបន្តទៀតអី "
" ..... " Nani បានត្រឹមតែសម្រក់ទឹកភ្នែកមិនមានអ្វីនិយាយព្រោះនេះជាកំហុសខ្លួនឯង ដែលបានក្បត់ Dew ពីដំបូងមក ឥឡូវកម្មក៏ធ្លាក់មកលើនាយ
" បងសុំទោសណា " ដោយមិនមានការឆ្លើយតប Dew ក៏លើកដៃមកជូតទឹកភ្នែកលើថ្ពាល់ Nani ជាលើកចុងក្រោយ
" អូនទេដែលត្រូវសុំទោសបង សុំទោស ចាប់ពីពេលនេះទៅពួកយើងមិនត្រូវជាអ្វីនិងគ្នាទៀតទេ " Nani និយាយមួយម៉ាត់ចុងក្រោយហើយក៏ធ្វើការរត់ចេញយ៉ាងលឿនតែម្តង ព្រោះមិនអាចទ្រាំនៅចំពោះមុខ Dew
" .... " Dew ទម្លាក់ខ្លួនអង្គុយចុះដោយភាពស្មុគស្មាញ។
មួយសន្ទុះក្រោយមកនាយក៏ធ្វើការចុះមក Office បុគ្គលិកតែមិនមានវត្តមាន Tee ទេ" បងជីងមានឃើញTeeទេ? "
"គាត់បានចេញទៅណាមួយសន្ទុះធំហើយ"

YOU ARE READING
????????????(?个?冲?个?)
Romance" ???????????????????????????????????????????????????????????????????? " Dew " ?????????????????? ????????????????????????????? ?????????????????????????????????? " Nani ???????????????????????????????????? ??????: 18+