抖阴社区

??????? : Dew

683 29 14
                                    

រឿងក្តីត្រូវបានបញ្ចប់ដោយ Sky ត្រូវជាប់ឃុំឃាំង 8 ឆ្នាំនិងសងលុយមួយចំនួនធំទៅកាន់ជនរងគ្រោះ។ sky នាយទទួលកំហុសតែម្នាក់ឯង ដោយលាក់បាំងគេគ្រប់គ្នាព្រោះចង់ការពារ Nani ពីបទរួមផ្សំគំនិត។

បើនិយាយពី Nani នៅពេលនេះគេស្ទើរតែក្លាយជាមនុស្សឆ្កួតទៅហើយព្រោះរឿងជាន់គ្នាផ្ទួនៗមកលើគេពេក។ដូចពេលនេះអញ្ចឹងគេកំពុងអង្គុយយំក្នុងបន្ទប់ងងឹតម្នាក់ឯង នៅក្នុងខុនដូរបស់ Sky។

" អូននឹកបងណាស់បងសម្លាញ់ " Nani អង្គុយឱបតុក្កតាដែល Sky បានឲ្យជាប់ទ្រូង និងរៀបរាប់ទុក្ខលំបាកម្នាក់ឯង។

" អូននឹងរង់ចាំបងរហូត " Nani

+ 7 ឆ្នាំក្រោយមក
Nani នៅតែជាបុគ្គលិករបស់ក្រុមហ៊ុន JR ដដែលព្រោះលោក Jirawat បានទុក្ខផ្លូវមួយឱ្យគេដើរ គ្រាន់តែតំណែងតូចជាងមុនប៉ុណ្ណោះ។

នៅម៉ោងសម្រាកពេលថ្ងៃត្រង់នាយក៏ចេញមកក្រៅព្រោះថ្ងៃនេះចង់ទៅមើល Sky នៅបន្ទប់ឃុំឃាំង(គុក)។ រយៈពេល 7 ឆ្នាំមកនេះគេតែងតែនៅរង់ចាំ Sky និងទៅសួរសុខទុក្ខរៀងរាល់សប្តាហ៍។

នាយដើរយ៉ាងសប្បាយរីករាយជាមួយរបស់របរក្នុងដៃបន្តិចបន្តួច។ ពេលចេញមកក្រៅដើរផុតទ្វារមុខក្រុមហ៊ុនបន្តិចក៏ប្រទះឃើញមនុស្សម្នាក់ដែលនាយមានអារម្មណ៍ថាធ្លាប់ស្គាល់រៀបហ្នឹងដើរចូលទៅក្នុង នាយក៏បានងាកមើលយ៉ាងលឿន។

" គឺ..." Nani ស្ទើរតែមិនជឿនឹងភ្នែកតើភ្នែកគេមានបញ្ហាមែនទេ

" Dew... " Nani ក៏រត់មកចាប់កដៃគេយ៉ាងលឿន

" Dew.គឺបងមែនទេ. " Nani ចាប់ផ្តើមរលីងរលោងទឹកភ្នែកមើលមកមុខគេចំ

" មែនហើយ " មែនហើយគេគឺ Dew

" អូននឹកបងណាស់... " ដោយភាពនឹករលឹក Nani ក៏លើកដៃមកឱបចង្កេះ Dew មួយទំហឹង

"  ហឹក .ហឹក. " Nani យំក្នុងទ្រូង Dew នាយពិតជាមិនចង់លែងទេ

" ..... " Dew មិនមានប្រតិកម្មអ្វីទាំងអស់គឺបានត្រឹមតែឈរស្ងៀមមើលទៅមនុស្សដែលនាយស្រឡាញ់ដែលកំពុងអោបយ៉ាងណែន គេពិតជាចង់លើកដៃមកអង្អែលខ្នងដើម្បីលួងលោមណាស់ប៉ុន្តែវាមិនអាចទេព្រោះចិត្តគេនៅតែឈឺចាប់។

????????????(?个?冲?个?)Where stories live. Discover now