抖阴社区

???????: ??????????

569 23 10
                                    

Dew នៅចំពោះមុខគេធ្វើដូចជារឹងមាំតែធាតុពិតគ្រាន់តែចូលមកដល់ក្នុងឡានភ្លាមទឹកភ្នែកក៏ហូរស្រក់ដូចបាក់ទំនប់ព្រោះទប់យូរហើយ ។

" អាចង្រៃអើយ.... "  Dew ស្រែកយំមួយទំហឹងនិងវាយចង្កូតឡានស្ទើរតែបាក់

" ខ្ញុំយល់ហើយៗ ... "
នៅពេលនេះគេបានដឹងរឿងអស់ហើយតាមពិតគ្រប់គ្នាដែលចូលមកជិតគេ គ្រាន់តែចង់បានផលប្រយោជន៍តែប៉ុណ្ណោះគ្មានអ្នកណាស្មោះត្រង់ឡើយ ។

" ហេតុអីធ្វើបែបនេះមកលើខ្ញុំ " តាំងពីស្គាល់គ្នាមក Dew តែងតែផ្គាប់ចិត្តNani ជានិច្ចព្រោះតែក្តីស្រឡាញ់របស់គេធំធេងពេក មិនថាអ្វីក៏ដោយឲ្យតែNaniសុំគេឲ្យគ្រប់យ៉ាង ដែលអាចធ្វើបាន។

បន្ទាប់ពីយំដើម្បីបន្ធូរអារម្មណ៍បានខ្លះហើយ Dew ក៏ធ្វើការចេញដំណើរទៅផ្ទះតែម្តង ប៉ុន្តែគេហាក់គ្មានអារម្មណ៍ក្នុងការបើកឡានសោះទឹកភ្នែកក៏ចេះតែហូរខួរក្បាលក៏ចេះតែគិត

" តើពួកគេទាក់ទងគ្នាតាំងពីពេលណាហេតុអីខ្ញុំមិនដឹង "

" ខ្ញុំគួរតែចាប់អារម្មណ៍តាំងពីដំបូងមកម្ល៉េះ ហេតុអីខ្ញុំល្ងង់ចាញ់បោកគេបែបនេះ "
Dew និយាយយំតែឯងនឹកដល់រឿងអតិតកាល នៅពេលដែលស្គាល់ Nani ពីដំបូង។
នៅពេលមួយដែលពួកគេមានS*xជាមួយគ្នាលើកដំបូង Nani ពិតជាមានភាពស្ទាក់ជំនាញនឹងរឿងនោះណាស់ ហើយពេលនោះ Dew ក៏បានដឹងថានោះមិនមែនលើកទីមួយរបស់Nani ទេប៉ុន្តែការស្រឡាញ់បាំងមុខជិតធ្វើឲ្យគេធ្វើមិនដឹងមិនឮអ្វីទាំងអស់។

និយាយពីម្តាយដែលនៅផ្ទះឯនេះវិញកំពុងអង្គុយរង់ចាំកូនញ៉ាំបាយជុំគ្នា មិនយល់ហេតុអ្វីថ្ងៃនេះយូរម្ល៉េះហើយមិន Call ប្រាប់ទៀតធ្វើឲ្យគាត់បារម្ភ។

" ប៉ាប៉ា កូនយើងហេតុអីយូរយ៉ាងនេះ? " អ្នកស្រី Jirawat អង្គុយលើសាឡុងក្បែរប្ដីដោយអារម្មណ៍មិនសុខស្រួល។

" ប្រហែលថ្ងៃនេះការងារច្រើនហើយអូនកុំបារម្ភអី " លោកជាប្តីនិយាយដើម្បីលួងលោមប្រពន្ធ តែតាមពិតលោកកំពុងបារម្ភដូចគ្នានឹង

" តែរាល់ដងគេតែងតែប្រាប់ពួកមុខរហូតបើគេរវល់ "

" បើមិនទេសាក Call ទៅគេទៅ " លោក Jirawat ក៏ទ្រាំមិនបានដែរដូច្នេះក៏ប្រាប់បែបនឹងទៅ

????????????(?个?冲?个?)Where stories live. Discover now