抖阴社区

???????: ?????????????

958 55 58
                                    

Nani តែងតែធ្លាប់គិតថាខ្លួនឯងមានសម្រស់ស្រស់ស្អាតមានសំណាង ដែលអាចឲ្យមនុស្សជាច្រើនស្រឡាញ់នាយ ប៉ុន្តែពេលនេះកាលដែលងាកក្រោយមកចាប់ផ្ដើមស្នេហា ដោយភាពស្មោះត្រង់ បែជាបានភាពសោះអង្គើយទៅវិញពីអ្នកម្ខាងទៀត។

" ហឹក..ហឹង " បន្ទាប់ពីចេញពីកម្មពិធីមកនាយអង្គុយយំក្នុងផ្ទះម្នាក់ឯងដោយការអន់ចិត្ត ហេតុអ្វី Dew បែជាក្រឡោះសម្តីទុកនាយចោលបែបនេះ? ហេតុអ្វីមិនខ្វល់ពីនាយដូចពីមុន? ឬក៏គេអស់ចិត្តហើយ?

ថ្ងៃថ្មី Tee ក៏មកធ្វើការធម្មតា

" សូមទោសថ្ងៃនេះខ្ញុំមកយឺត " Tee ចូលមកអង្គុយកៅអីខ្លួនឯងនិងធ្វើការសុំទោសទៅក្រុមការងារព្រោះថ្ងៃនេះគេមករៀងយូរបន្តិច ( មកមួយប្តី)

" នេះឯងនៅអាចមកទៀត " គ្រប់គ្នាមិនអីតែបងជីងមើលទៅ Teeដោយភាពនឹកស្មានមិនដល់។

" បាទ!!? " Tee មិនយល់ព្រោះរឿងអីដែលគេមិនអាចមកនោះ  ឬក៏ដោយសារតែមិនរាក់ទាក់ជាមួយ Dew យប់មិញ។ តែគេបានសម្រស់សម្រួលគ្នាលើគ្រែរួចហើយមានតែបងជីងទេដែលមិនដឹង។

" មិនអីទេៗ " បងជីងងាកមកអង្គុយធម្មតាវិញនិងលើកដៃអង្អែលក្បាលដោយការស្ត្រេស
' តើគេនិយាយជាការពិតមែនទេដែលថាគេជាប្រពន្ធរបស់លោកនាយកនោះ'  ហ៊ើយគ្រាន់តែគិតក៏ឈឺក្បាល

" នៅក្បែរឯងយូរទៅមានអារម្មណ៍ថាឯងមានក្លិនដូចលោកនាយកណាស់ " phum ងាកមុខមកហិតអាវរបស់ Tee

" យើងក៏គិតអញ្ចឹងដែរ " arm ដែលអង្គុយទល់មុខ Tee ជួយបន្ទរ

" ស្នាមអី " phum ដែលមកជិតហិត Tee ក៏ប្រទះឃើញស្នាមនៅលើ ក ដែលលេចចេញមកតិចតួច

" គឺ..គឺ.. មូសខាំ " Tee ខំបិទឡេវអាវគ្មានសល់មួយឡេវដើម្បីបិទបាំងហើយនៅតែមានអ្នកឃើញទៀត។

" មូសខាំអីស្នាមឡើងពេញកណា បើមិនជឿមើលទៅ " phum លើកកញ្ចក់ដែលនៅក្បែរខ្លួនហុចមក Tee
(ស្រីស្អាតតែងតែយកកញ្ចក់តាម )

" ឯងជាប្រពន្ធលោកនាយកមែនក៏អី? " បងជីងងាកមក Tee សួរសារជាថ្មី

"!!!! " Tee មើលមកបងជីង ឆ្ងល់ហេតុអីបានគាត់ដឹង

" ហាស៎... !!?? " មនុស្សទាំងបួននាក់ស្រែកព្រមគ្នានិងក្រោកពីកៅអីមើលមក Teeដោយភាពភ្ញាក់ផ្អើល

????????????(?个?冲?个?)Where stories live. Discover now