抖阴社区

???????: ????????????

853 47 28
                                    

Nani កាលពេលនៅជាប្រពន្ធរបស់ Dew នាយមិនសូវខ្វល់ខ្វាយពីប្តីប៉ុន្មានទេព្រោះនាយនៅស្រលាញ់ Sky ដែលជាស្នេហាដំបូង។ ប៉ុន្តែនៅពេលបាត់បង់Dew ទើបនាយដឹងពីអារម្មណ៍ខ្លួនឯងចង់បានអ្វីឲ្យប្រាកដ ។ Dew តែងតែផ្តល់អ្វីគ្រប់យ៉ាងនិងយកចិត្តទុកដាក់មកលើនាយគ្រប់ពេលវេលា ខុសពី Sky ដែលខ្វល់តែពីរឿងលើគ្រែ។

" អូនចង់និយាយអី ក៏និយាយមក " Dew បន្ទាប់ពីបញ្ចប់ S*x ហើយក៏មិនទាន់ទៅណាដែរ នៅគេងអោបខ្លួនតូចដែលគេងកើយទ្រូង ចាំស្តាប់អ្វីដែល Nani ចង់និយាយ

" Dew អូនសុំទោសរឿងកន្លងមក បងអាចលើកលែងអោយអូនទេ " Nani កើយទ្រូងសម្លឹងមុខ Dew

" .... " គ្មានវាចា

" អូនដឹងថាបងមិនអាចលើកលែងឲ្យអូន ប៉ុន្តែអូនចង់សុំឪកាសបងដើម្បីប៉ះប៉ូវនូវកំហុសគ្រប់យ៉ាង " Nani ចង់សុំឪកាសនៅក្បែរ Dew ដើម្បីបានធ្វើនូវរឿងល្អៗជូន Dew ខ្លះ
ព្រោះនាយពិតជាចង់ឲ្យ Dew ស្រឡាញ់នាយដូចដើម ។

" ប៉ះប៉ូវទាំងដែលអូននៅនឹកគេដូចគ្នា? " Dew នាយបានដឹងថា Nani ឧស្សាហ៍ទៅមើល Sky ញឹកញាប់

"មិនមែនបែបនេះទេ អូនទៅទីនោះគ្រាន់តែសួរសុខទុក្ខតែប៉ុណ្ណោះ "

" អូនអស់ចិត្តពីគេហើយ ចាប់តាំងពីពេលបងចាកចេញអូនក៏ដឹងថាតាមពិតមនុស្សដែលអូនស្រលាញ់ពិតប្រាកដគឺជាបង បងដឹងអត់គេមិនសូវខ្វល់ខ្វាយពីអូនដូចបងទេ មកពីពេលនោះអូនឆាប់ជឿពាក្យលួងលោមគេពេក " Nani

" តើពួកយើងអាចដូចដើមវិញទេ ទោះឈ្មោះជាសង្សារឬក៏ជាអ្វីក៏ដោយ ឲ្យតែបាននៅក្បែរបង "

" បាន.. តែបងនៅតែមិនទាន់ទុកចិត្តអូននៅឡើយទេ " Dew ក៏នៅតែទុកឪកាសឲ្យ Nani ព្រោះនាយនៅតែស្រឡាញ់ ហ៊ើយ .មិនដឹង Dew គិតអីទេបើគេត្រូវគ្នាវិញហើយចុះ Tee ដែលមានទាំងកូនទៀតនោះគិតយ៉ាងម៉េច។

" អរគុណបង " Nani ញញឹមនិងងើបទៅថើបមាត់ Dew មួយខ្សឺតហើយញញឹមស្រស់ដោយការរីករាយ។ Nani ធ្វើលើកនេះមិនមែនចង់លេងសើចឬបោកប្រាស់នោះទេគឺគេចង់ច្បាស់លាស់នឹង Dew តែម្តង។

ម៉ោងជិត១ Dew ក៏បានត្រឡប់មកផ្ទះវិញ ដើរចូលមកក៏បានឃើញ Tee គេងលើសាឡុងយ៉ាងលក់ស្កប់ស្កល់។
( ងងុយពេកDewបើកទ្វាចូលមកឡើងលែងដឹង)
Dew នាយគ្រាន់តែមើលហើយក៏ដើរទៅបន្ទប់គេងបាត់ទុកឲ្យTee គេងនៅហ្នឹងតែម្តង។

????????????(?个?冲?个?)Where stories live. Discover now