抖阴社区

???????: ??????????

Start from the beginning
                                    

" ចា " លោកស្រី Jirawat ក៏យកទូរស័ព្ទដើម្បី Call ទៅយ៉ាងលឿន

ទឺត.ទឺត

" ចូលទេ "

" ចូល "

" Hello កូន De... "

' ម៉ាក់គេក្បត់កូនហើយ គេមិនបានស្មោះត្រង់នឹងកូនទេម៉ាក់ '

"  Dew កូនកើតអីហ្នឹង " អ្នកជាម្តាយរឹតតែបារម្ភពេលឮសម្លេងកូនយំបែបនេះ

" ម៉ាក់ ឲ្យខ្ញុំធ្វើយ៉ាងម៉េចទៅៗ " Dew រៀបរាប់ពីអារម្មណ៍លំបាកពេកនេះទៅម៉ាក់របស់គេរួមទាំងសម្លេងស្រែកយំ ។
គេជាកូនប្រុសប៉ុន្តែជាកូនទោសដូច្នោះហើយមិនថាមានរឿងអ្វីកើតឡើងក៏គេប្រាប់ទៅម៉ាក់មុនគេដែរ។

"  ម៉ា.... អើយ....."
ផាំង ..... 
Dew បើកភ្នែកធំៗស្រែកភ្លាត់សំឡេង ពីព្រោះមានឡានមួយកំពុងឆ្លងថ្នល់ទាំងដែលឡានរបស់នាយកំពុងពេញល្បឿនលឿនខ្លាំង ។ ដែលជាហេតុធ្វើឲ្យនាយប្រឹងជាន់ហ្រ្វាំងនិងទាញចង្កូតរហូតធ្វើឲ្យក្រឡាប់ឡានខ្លួនឯងបោកចង់១០ត្រលប់រហូតផ្ទុះឆេះពេញមួយតួឡាន។

" ...Dew.. Dew..កូនម៉ាក់... " អ្នកជាម្តាយស្រែកហៅកូនជាច្រើនលើកច្រើនសារពេលឮសម្លេងបែបនេះប៉ុន្តែគ្មានបានទទួលសម្លេងឆ្លើយ

" កើតអីមែនទេ "

" ប៉ា Dew មានគ្រោះហើយ "

" ថាម៉េច " លោក Jirawat ស្ទើរតែគាំងបេះដូងពេលបានឮហើយ

" ម៉ាក់.... "
ងាកមកDewនេះវិញ បានត្រឹមតែអង្ហើយរកម៉ាក់ទាំងដែលសភាពគេពេលនេះប្រលោកប្រឡាក់ពេញដោយឈាម

" ម៉ា.... " ពាក្យមួយម៉ាត់ចុងក្រោយនិយាយមិនទាន់ផុតផង ក៏បានស្ងាត់ទៅវិញព្រោះគេបានបិទភ្នែកបាត់ទៅហើយ

+ មន្ទីរពេទ្យ

បន្ទាប់ពីទទួលដំណឹង Nani ក៏បានមកដល់មន្ទីរពេទ្យប៉ុន្តែគ្រាន់តែមកដល់មុនបន្ទប់សង្គ្រោះភ្លាមមិនទាន់បានសូម្បីដកដង្ហើមស្រួលបួលផង ទ្វារបន្ទប់ក៏បានបើកឡើង ។
នាយស្លុតចិត្តណាស់ពេលដែលគ្រូពេទ្យរុញចេញមកគ្រប់ក្រណាត់សបាត់ឈឹងបែបនេះ។

" ហឹក.. ហឹក.. កូនប្រុសម៉ាក់ " អ្នកជាម្តាយដើរតាមក្រោយគ្រូពេទ្យទាំងគ្មានកម្លាំងកំហែងព្រោះតែគាត់បានយំឡើងខ្សោះអស់ចេញពីខ្លួន

????????????(?个?冲?个?)Where stories live. Discover now