" .... " ឯអ្នកជាម្តាយគ្រាន់តែមើលមុខ Tee គាត់កាត់ន័យយល់បាត់ហើយថា Dew និយាយសំដៅដល់ណា ព្រោះ Tee មានមុខស្លេកស្លាំងដូចមិនសូវបានគេង។
" អូ.. បែបហ្នឹងក៏ល្អ "
" មែនហើយៗ ពួកយើងនឹងឆាប់រក ប៉ុន្តែយប់នេះ fyfy feifei ទុកឲ្យម៉ាក់ចុះណា "
អ្នកជាម្តាយយល់ចិត្ដក៏ទទួលចៅមកគេងជាមួយព្រោះមិនចង់រំខានកូនៗ" មែនហើយៗ ចៅចង់គេជាមួយលោកយាយលោកតា " Luffy Luffei ស្រែកសើចសប្បាយ
" អូខេ ញ៉ាំបាយបន្តណា "
ពេលយប់
" អូនគិតថាពួកគេទាំងពីរមានបញ្ហាអីទេ ? " លោក Ji អង្គុយលើពូកសួរទៅប្រពន្ធដែលនៅរាងឆ្ងាយព្រោះមានចៅពីរនៅកណ្តាលដែលគេងលង់លក់
"ខ្ញុំក៏មិនដឹងដែរ Dew ឥឡូវហាក់ខុសប្លែកពីមុនណាស់ " អ្នកជាប្រពន្ធនិយាយតាមមើលឃើញព្រោះកូនរបស់គាត់ពេលនេះមិនមែន Sweet Man ទៀតទេ គឺឃោរឃៅចិត្តឆៅតែម្តង
" បងក៏គិតអញ្ចឹងដែរ ឬក៏ពួកគេឈ្លោះគ្នា?? "
" ប្រហែលជាមែនហើយ " អ្នកជាប្រពន្ធក៏គិតដូចប្តីព្រោះឃើញថា Dew និង Tee ដូចជាសោះកក្រោះដល់ហើយមិនដូចកាល Dewnani សោះឡើងស្អិតរមួត។
ចេះតែថាគេឈ្លោះគ្នាតាមពិតគ្មានទេកំពុងថ្ងួចថ្ងូរឮសូរខ្ទរពេញបន្ទប់សោះ ។
Skip
កាត់មកថ្ងៃថ្មីនាពេលល្ងាចពេលចេញទៅផ្ទះ" Dew... " Nani ចេញមកឃើញវត្តមាន Dew នៅចំណតឡាន នាយក៏បន្ថែមល្បឿនរត់ មកកាត់មុខ
" មានការអី ? " Dew
" ពួកយើងនិយាយគ្នាសិនបានទេ? " Nani
" និយាយពីអី? នៅមានរឿងនិយាយទៀតហេស៎ ? "
" Dew..!! " Nani រលីងរលោងទឹកភ្នែកព្រោះតែ Dew និយាយបែបខ្សោះៗ មិនខ្វល់ពីនាយដូចពីមុន
" ជៀសផ្លូវ " Dew ដោយមិនចង់អូសក្រឡាយូរក៏រុញ Nani ចេញ ប៉ុន្តែគេរុញជ្រុលដៃធ្វើឲ្យ Nani ដួលអុកគូទ
" អួយ... " Nani ប្រើដៃទាំងពីរក្តាប់កជើងព្រោះវាឈឺ
" យ៉ាងម៉េចហើយ " Dew ក៏រហ័សអង្គុយចុះសួរនាំទាំងក្តីបារម្ភ

YOU ARE READING
????????????(?个?冲?个?)
Romance" ???????????????????????????????????????????????????????????????????? " Dew " ?????????????????? ????????????????????????????? ?????????????????????????????????? " Nani ???????????????????????????????????? ??????: 18+
???????
Start from the beginning