抖阴社区

???????: ????????????

Start from the beginning
                                    

" ប៉ាតូច... " ព្រឹកចូលមកដល់ Fy Fei ចុះពីជាន់លើមកឃើញប៉ាតូចគេងមិនទាន់ក្រោកក៏ស្រែកហៅ

" .... " Tee ភ្ញាក់ព្រឺតព្រោះនេះពេលព្រឹកទៅហើយ Dew មិនចូលផ្ទះទេមែនទេ តែខុសពីការគិតស្របពេលនោះវត្តមាន Dew ក៏ចុះមកធ្វើរំភើយ

" ម៉ាក់ថ្ងៃនេះខ្ញុំប្រញាប់មិនបានញ៉ាំបាយទេ " Dew ស្រែកប្រាប់ម្ដាយជាដំណឹងហើយក៏ចេញដំណើរទៅបាត់មិនងាកមើលប្រពន្ធសូម្បីតិច។

" .... " Tee ខាំមាត់ដោយភាពអន់ចិត្ត សម្លឹងមើលប្តីដើរចេញ

" ប៉ាតូចហេតុអីគេងទីនេះវាត្រជាក់ណាស់ " fyfy

" ប៉ាងងុយពេកក៏គេងទីនេះតែម្តងទៅ មស់មស់ ទៅសម្អាតខ្លួនអាងញ៉ាំបាយ " ប៉ាប៉ាតូចក្រោកឡើងដឹកដៃកូនតូចៗទាំងពីដើម្បីសម្អាតខ្លួននិងអាលមកញ៉ាំបាយព្រោះអ្នកជាម្ដាយធ្វើជិតឆ្អិនហើយ។

ងាកមកមើលអ្នកជាប្ដីឯណេះវិញ គេចាប់ផ្ដើមស្និទ្ធស្នាលជាមួយNaniកាន់តែខ្លាំង។មិនថាពេលបាយថ្ងៃត្រង់ឬក៏ពេលចេញពីធ្វើការនោះទេពួកគេទាំងពីរទៅណាជាមួយគ្នារហូត។ រយៈពេលជិតមួយខែទៅហើយគេតែងតែជូនNanniមកផ្ទះជានិច្ច និងចូលផ្ទះវិញយប់ៗជ្រៅរាល់ថ្ងៃ។

" ហេតុអីមួយរយៈនេះបងចូលផ្ទះយប់ៗបែបនេះ ? " Tee ដែលឈរដោះក្រវ៉ាន់កឲ្យប្តី សួរឡើងព្រោះមួយរយៈនេះប្លែកពេក

" យើងរវល់ "

" បងរវល់តែរហូតហ្នឹង " Tee ធុញទ្រាន់នឹងហេតុផលហ្នឹងណាស់សួរលើកណាក៏ឆ្លើយអញ្ចឹងដែរ។

" បើរវល់មែនឲ្យឆ្លើយយ៉ាងម៉េច!? "

" ស្នាមអី?? " Tee ពេលប្រឡេះឡេវអាវមកក៏ឃើញមានស្នាមជាំនៅលើករDew

" គ្មានស្អីទេ " Dew ទាញអាវមកបិទវិញរៀបនឹងដើរចេញតែត្រូវ Tee ចាប់ទាញកអាវខាងមុខជាប់

" បងទៅជួបអ្នកណា? " ទឹកភ្នែកមិនដឹងមកពីណាស្រក់លើថ្ពាល់Teeយ៉ាងហូរហែរ

" យើងទៅជួបអ្នកណាមិនពាក់ព័ន្ធនឹងឯងទេ " Dew អោនមុខមកជិតហើយញញឹមបញ្ឈឺ តែត្រូវ

ផាច់... មួយកំផ្លៀងធ្វើឱ្យមុខ Dew ងាកទៅម្ខាងទាំងមានស្នាមក្រហមជាប់ថ្ពាល់។

????????????(?个?冲?个?)Where stories live. Discover now