抖阴社区

???????: ?????????????????

Start from the beginning
                                    

" អរគុណ " នាយចេញមកវិញនិងលើកទូរស័ព្ទCallទៅតែ មិនទទួល

" ទៅណាបាត់ហើយ យ៉ាប់មែន" ដោយ Call ទៅ Tee មិនលើក Dew ក៏ Call ទៅម្តាយ

" ម៉ាក់ Tee នៅផ្ទះទេ " Dew ធ្វើការសួរទៅម្តាយពេលដែលទទួលបានចម្លើយនាយប្រញាប់ចេញដំណើរតែម្តង

ងាកមក Nani ឯណេះវិញរត់មកលើដំបូលអាគារអង្គុយយំម្នាក់ឯង។

" ខ្ញុំយល់ហើយៗ វាឈឺណាស់ " Nani លើកដៃមកក្តោបទ្រូងឆ្វេងស្រែកយំខ្លាំងៗ ពេលនេះនាយបានយល់ច្បាស់ហើយថាអារម្មណ៍ Dew នៅពេលនោះយ៉ាងណា។
មនុស្សដែលនាយស្រឡាញ់បែរជាធ្វើទង្វើសោះអង្គើយវាឈឺចាប់ណាស់ដូចដែលកាលនាយមិនខ្វល់ខ្វាយពី Dew នៅពេលនោះហើយពេលនេះ Dew ក៏បានក្បត់នាយដូចដែលនាយបានក្បត់ Dew ។

Skip.
Dew ដើរចូលមកក្នុងផ្ទះយ៉ាងលឿនក៏ឃើញវត្តមានប៉ាម៉ាក់នាយអង្គុយសម្លក់មកដូចជាកំពុងខឹង។

" ម៉ាក់. Tee នៅឯណា? "

" ម៉ាក់មិនដឹងទេ " អ្នកជាម្តាយនិយាយហីៗ រួចក៏ដើរចូលទៅក្នុងបាត់

" ប៉ា...?? " Dew ងាកទៅសួរប៉ាម្តង ប៉ុន្តែគាត់មិនឆ្លើយតបហើយក៏ចេញទៅ

" .... " Dew ចាប់ផ្តើមភ័យខ្លួនឯង ព្រោះប៉ាម៉ាក់របស់នាយមានអាការៈប្លែកៗបែបនេះ

" ប៉ាៗ មកផ្ទះលឿនម្ល៉េះថ្ងៃនេះ? " Luffy ដើរចេញមកពីណាមិនដឹងកាន់តុក្កតាមួយមកអង្គុយលេងលើសាឡុង

" ឯណា Luffei ? " Dew បន្ទន់ជង្គង់សួរកូន ព្រោះខ្លាច Teeនាំកូនរត់

" នៅក្នុងបន្ទប់ខាងលើ "

" ចុះប៉ាតូច? "

" នៅក្នុងបន្ទប់ជាមួយ Luffei "

" កូននៅទីនេះប៉ាទៅលើណា " Dew ផ្តែផ្ដាំទៅកូនរួចក៏ស្ទុះក្រោកឡើងទៅលើភ្លាមទុកឲ្យLuffy អង្គុយហ្នឹងចុះ

ក្រាក.. ទ្វារបានបើកឡើងក៏បានឃើញវត្តមាន Tee ដែលកំពុងរៀបចំខោអាវដាក់វ៉ាលីនិងមាន Luffei អង្គុយលើគ្រែ។

" Tee អូនកំពុងធ្វើអី ? "

" ដូចដែលបានឃើញហើយ " Tee និយាយហីៗ និងបន្តរើខោអាវដាក់វ៉ាលី ដោយមិនខ្វល់ពី Dew

" អូនរើទៅណា " Dew ចូលមកចាប់ទាញចង្កេះតូចឲ្យផ្អឹបនឹងខ្លួននាយដោយដៃទាំងពីររុំជាប់មិនឱ្យអ្នកខាងនោះរើរួច

????????????(?个?冲?个?)Where stories live. Discover now