"ហេតុអីទៅp'dunkមិចបានជាគេដឹងថាp'jimនៅទីនេះ"Fourth
"យើងក៏មិនដឹងដូចគ្នាប៉ុន្តែ......"dunkមើលទៅប្រាប់មិនទាន់ទេបើbossកំពុងតែដើរចូលមកជាមួយនិងគ្រូខ្មោចបាត់ទៅហើយ
"លោកគ្រូ....នាងនៅជាមួយនិងក្មេងម្នាក់នេះ មែនទេ" bossចង្អុលទៅរកfourth ដូចជាបានដឹងមុនហើយថាjimកំពុងនៅជាមួយFourthតែអ្វីដែរfourthភ្ញាក់ផ្អើលនោះគឺគ្រូខ្មោចម្នាក់នោះគឺគ្រូឆាយសត្រូវចាស់របស់Gemទៅវិញប៉ុន្តែគ្រូនេះគុំFourthខ្លាំងជាងព្រោះដោយសារតែគេទើបគ្រូឆាយនេះត្រូវបិទមុខរបរខ្លួនឯង
"ត្រូវហើយ...នាងនៅទីនេះ"គ្រូឆាយញញឹមទាំងអំនួតទៅកាន់ Fourth គាត់រកមុខនាងតូចមកយូរហើយដើម្បីសងសឹកហើយពេលក៏មកជួបអោយទាល់តែបាន
"ពួកឯងចង់ធ្វើអី"Fourth ដូចជាដឹងពីបំណងរបស់ bossទើបព្យាយាមងើបឡើងទាំងដៃជាប់ចំណងដើរតម្រង់ទៅរកពួកគេប៉ុន្តែត្រូវបានbossបញ្ជាអោយកូនចៅចាប់ fourth កុំអោយមកបំផ្លាញពិធី
"ពួកឯងចាប់គេយកទៅទុកទៅកុំអោយគេមកបំផ្លាញពិធីរបស់លោកគ្រូ "boss
"លែងយើងទៅ..ពួកឯងកុំធ្វើអីp'jimបើខឹងស្អប់យើងធ្វើបាបតែយើងទៅបានហើយគាត់មិនដឹងរឿងអីទេ"fourth នៅតែព្យាយាមរើលបម្រះដើម្បីជួយjimប៉ុន្តែនៅតែមិនបានផល
"អា Fourth ឯងនិយាយបន្លប់គេសិនទៅបន្តិចទៀតបក្សពួកលោកGem មកដល់ឥឡូវហើយ"dunkឈរនៅជិតនាងតូចរួចនិយាយខ្សឹបប្រាប់គេតិចៗប៉ុន្តែមិនបាច់ខ្សឹបក៏បានដែរព្រោះសូម្បីតែគ្រូឆាយក៏មើលគេមិនឃើញផងហ្នឹង
"មិចថានាងមិនដឹងអីនោះ..នាងតាមរំខានសឹងតែរាល់យប់មិនអោយយើងមានក្តីសុខទេ យប់ណាក៏នាងមកលងបន្លាចយើងនៅក្នុងយល់សប្តិដែរមិនតែប៉ុណ្ណោះយប់មិញយើងឃើញនាងឈរនៅជិតឯងហើយសម្លក់មកយើងទៀតផងនេះបញ្ចាក់យ៉ាងច្បាស់ថានាងពិតជានៅជាមួយឯងពិតមែន"boss លួចមើលសកម្មភាពរបស់នាងតូចគ្រប់យ៉ាងរហូតដល់ឮពាក្យសម្តីដែរfourthបាននិយាយជាមួយJimទាំងអស់ហេតុនេះហើយទើបគេដឹងថានាងតូចអាចទាក់ទងjimបាន
"អាចង្រៃឯងនេះអាក្រក់ណាស់នេះដល់ថ្នាក់វិញ្ញាណក៏ឯងមិនលើកលែង ចង់មានកម្មពារដល់ណាទៀតហាសទើបសមចិត្តឯងទៅ សម្លាប់គេមិនគ្រប់ហើយនៅចង់រំលាយព្រលឹងគេចោលទៀតអាពួកតិរច្ឆានឯងនេះមិនសមកើតមកជាមនុស្សនាំតែធ្ងន់ផែនដីទេ"កំហឹងរបស់fourth បានជំរុញចិត្តរបស់គេអោយស្រែកជេរគ្រប់គ្នាដោយឥតញញើតមាត់ទាល់តែសោះ

YOU ARE READING
?????????????????????? END
Short Story????????????????????????????????????????????????????????????????????????????????????????????????????????????????13????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ?...
????? Ep33
Start from the beginning