抖阴社区

                                    

"មែនហើយឯងនិយាយត្រូវjoongបើពួកគេតាំងចិត្តជួយFourthមែនមិចពួកនោះមិនព្រមផ្តល់ដំណឹងប្រាប់យើង"Gem

"ឬក៏ចៅហ្វាយតូចត្រូវគេចាប់ទៅបន្ត"peem

"អាចនិងទៅរួច...អញ្ចេះចុះចាំបងអោយគេឆែកកាំមេរ៉ាតាមដងផ្លូវមើលសិនថាពេលនោះមានរឿងអ្វីកើតឡើង"ohm និយាយរួចគ្រប់គ្នាក៏ងក់ក្បាលស្របតាមនិងចាំមើលថាតើនរណាដែរមកជួយនាងតូច បើពេលនេះនៅជុំវិញខ្លួនសុទ្ធសឹងតែជាមនុស្សអាក្រក់ទាំងអស់ហ្នឹង

________________________________

ដូចការគិតរបស់គ្រប់គ្នាមិនខុសពិតមែនFourthត្រូវបានមនុស្សមកជួយសង្រ្គោះពិតមែនតែអ្នកដែរមកជួយគេនោះគឺជាសត្រូវចាស់របស់គេហ្នឹងឯង

"ឈូ!!!..."សម្លេងជះទឹកទៅលើរាងកាយដែរសន្លប់ស្តូកស្តឹកមិនកម្រើកអ្វីនោះក៏ចាប់ផ្តើមបើកភ្នែកមកទាំងបង្ខំឡើងដើម្បីពិនិត្យមើលថានរណាដែរជះទឹកមកលើគេ

" ឆាប់ងើបឡើងអាFourthកុំមកធ្វើចរិកមាយាដាក់យើងៗមិនចាញ់បោកឯងទេ"សម្តីគ្មានក្បាលកន្ទុយស្រដីឡើងទាំងកំរោលដាក់កាយតូចដែរព្យាយាមងើបឡើងទាំងគ្មានកម្លាំង

"បានហើយបងលីនយើងនៅមានហ្គេមសប្បាយច្រើនណាស់សម្រាប់លេងជាមួយគេ......ណេះយកទៅប្តូរទៅហើយកុំមានគំនិតចង់រត់អោយសោះណាFourth"wayដើរចេញមករួចបោះសម្លៀកបំពាក់មួយឈុតមកអោយកាយតូចរួចក៏ដើរទៅកៀកកលីនវិញ

"អ្នកទាំងពីរស្គាល់គ្នាមកបានយ៉ាងមិចហើយនេះខ្ញុំនៅទីណា"កាយតូចក្រលេកមើលជុំវិញខ្លួនដែរពោលពេញទៅដោយព្រៃភ្នំយ៉ាងក្រាស់ដាច់ក្រសែភ្នែកតែម្តង

"ផ្ទះបង....បងនិងបងស្រីរបស់បងនាំឯងមកស្គាល់កន្លែងដែរតាសង្សារឯងបានសម្លាប់គ្រួសាររបស់យើងនោះអី"way

"បងស្រី....."fourth

"ត្រូវហើយwayជាប្អូនរបស់យើង..ការពិតទៅណាយើងគួរតែទុកអោយឯងងាប់នៅទីនោះក៏បានប៉ុន្តែបើបណ្តោយអោយឯងស្លាប់លឿនពេកវាមិនសាកសមនិងអ្វីដែរអាGemបានធ្វើមកលើគ្រួសារយើងទេ"លីនញញឹមតិចៗយ៉ាងមានគំនួច

"ចាប់យើងមកពាក់ពន្ធអីនិងGemដែរហើយGemទៅធ្វើអីគ្រួសាររបស់ពួកឯងទៅ"Fourth

?????????????????????? ENDWhere stories live. Discover now