ចាប់ផ្ដើមនៃសាច់រឿង
ខ្ញុំបិទទំព័រសៀវភៅកំណត់ហេតុដែលខ្ញុំបើកអានបានពាក់កណ្តាល ជាមួយចិត្តក្រៀមក្រំដែលបញ្ចេញមកយ៉ាងអួលណែន។ ខ្ញុំក្តាប់ដៃខំទប់ទឹកភ្នែកក្រោយពីអានរាល់កំណត់ហេតុដែលសរសេរឡើងដោយជិងប៉ុន គូសង្សារតឬម្នាក់ដែលខ្ញុំស្រឡាញមកជាង៦ឆ្នាំមកនេះមិនកែប្រែ។
ទឹកភ្នែកជាច្រើនតំណក់សន្សឹមស្រក់ប៉ះកែវកាហ្វេដែលខ្ញុំកម៉្មង់ប្រនាណ៣០នាទីមុននេះ។ ពេលនេះ វាផ្តើមត្រជាក់បាត់បង់រសជាតិអស់ទៅហើយ បីដូចជាបេះដូងរនស់ខ្ញុំដែលហេងហាង មានតែភាពសោកសង្រេងឈឺសែនឥតឧបមាបាន។
មើលទៅគ្រប់គ្នាប្រហែលជាឆ្ងល់ហើយមែនទេ ថាហេតុអ្វីខ្ញុំអានកំណត់ហេតុរបស់ជុងវ៉ុនដល់ចំណុចដ៏រីករាយមួយ តែបែរជាខ្ញុំត្រូវយំអួយអាក់មកបែបនេះទៅវិញ? បន្តិចទៀតគ្រប់គ្នានឹងដឹងហើយថា ចាប់ពីទំព័របន្តប្រហែលជាង១០សន្លឹកចុងក្រោយក្នុងកំណត់ហេតុរបស់ជុងវ៉ុន សាច់រឿងរវាងខ្ញីនិងគេ វានឹងដើរទៅដល់ចំណុចមួយ ដែលសូម្បីតែខ្ញុំក៏មិនដែលនឹកស្រមៃដល់ដូចគ្នា.....
ខ្ញុំតាំងស្មារតី សន្សឹមយកដៃបើកត្រង់ទំព័របន្ទាប់រួចបង្ហាញឡើងពីកំណត់ហេតុដែលសរសេរឡើង ប្រហែលជាមួយខែចុងក្រោយមុនដល់ថ្ងៃប្រឡងបាក់ឌុបចូលមកដល់។
ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៨
សួស្ដីម្ដងទៀតកំណត់ហេតុដ៏តូចរបស់ខ្ញុំ!
ខ្ញុំទុកឯងចោលអស់រយៈពេលជិតមួយខែ...
តើឯងសុខសប្បាយទេ?
ចំណែកខ្ញុំគឺមានក្តីសុខជាធម្មតា!
ខ្ញុំចាប់ផ្ដើមនឹកឯងសារជាថ្មី ក្រោយពេលរឿងនាថ្ងៃដែលបងជេយ៍បានសារភាពមកកាន់ខ្ញុំ ចាប់ពីថ្ងៃនោះមកខ្ញុំក៏លែងបានបើកសៀវភៅនិយាយរឿងរ៉ាវស្នេហារបស់ខ្ញុំចូលក្នុងកំណត់ហេតុតទៅទៀត។ រយៈពេលមួយខែក្រោយមកនេះ ខ្ញុំរីករាយណាស់ការបើបងជេយ៍តែងតែជាបុរសម្នាក់ដែលផ្ដល់សេចក្តីសុខមកឲ្យខ្ញុំ។ ស្នាមញញឹម ការយកចិត្តទុកដាក់របស់គាត់ វាកាន់តែធ្វើឲ្យបេះដូងខ្ញុំលោតញាប់មកជារៀងរាល់ថ្ងៃ។ ខ្ញុំកើនចិត្តស្រឡាញ់បងជេយ៍មកខ្លាំងជាងមុន ខ្លាំងរហូតខ្ញុំមិនអាចដឹងទេថា បើ តទៅទៀតគ្មានគាត់តើខ្ញុំនឹងអាចដកដង្ហើមរស់បានទេឬអត់ទេ។
