抖阴社区

15/ ??????????????????

66 11 0
                                    

ចាប់ផ្ដើមនៃសាច់រឿង

          ទំព័រសៀវភៅត្រូវបានបញ្ចប់សព្វគ្រប់ក្រៅពីខ្ញុំអានចប់ជាមួយកំណត់ហេតុរបស់ជុងវ៉ុន។

           អ្នកទាំងអស់គ្នាអាចនឹងឆ្ងល់ហើយមែនទេ? ថាខ្ញុំបានសៀវភៅកំណត់ហើយរបស់ជុងវ៉ុនមកពីណា គឺនៅពេលដែលខ្ញុំត្រឡប់ពីអាមេរិកមកវិញ។ ខ្ញុំបានទៅមើលផ្ទះចាស់របស់ជុងវ៉ុនតែមិនបានឃើញវត្តមានរបស់ជុងវ៉ុនឡើយស្រាប់តែមិត្តភក្កិរបស់ជុងវ៉ុនគឺរ៉ាតាបានហ៊ុតសៀវភៅនេះមកឲ្យខ្ញុំហើយឲ្យខ្ញុំមិនបាច់រកជុងវ៉ុនទៀតទេព្រោះគេមកនៅទីនេះទេ។ ខ្ញុំព្យាយាមសួរគេដែរតែគេមិនប្រាប់ខ្ញុំហើយក៏ដើរចេញទៅ។

          ខ្ញុំយកដៃខ្ទប់ទ្រូងខានឆ្វេងដែលចុកណែនជាមួយកំហុសខុសឆ្គងគ្រប់យ៉ាងដែលខ្ញុំបានសាង។ មួយឆ្នាំមុនក្រៅពីវិលត្រឡប់ពីសហរដ្ឋអាមេរិកវិញខ្ញុំក៏វិលមករកផ្ទះចាស់របស់ជុងវ៉ុនហើយបែរជាមិនបានជួបជុងវ៉ុននោះទេ។ ជុងវ៉ុននិងគ្រួសារស្រាប់តែបិទដំណឹងសូន្យឈឹងអស់ជាង 7 ឆ្នាំមិនដឹងថាខ្ញុំព្យាយាមស៊ើបសួរពីជុងវ៉ុនយ៉ាងណាក៏ដោយ។ តែខ្ញុំនឹងប្ដេជ្ញាចិត្តថានឹងទៅមើលផ្ទះនោះម្ដងទៀត។និងព្យាយាមរកជុងវ៉ុនរហូតដល់ថ្ងៃខ្ញុំស្លាប់។

                          *       *        *

            ជេយ៍បានអានកំណត់ត្រារបស់ជុងវ៉ុនហើយ។ ក៏រៀបចំចេញមកពីហាងនំខេកមួយនោះរួចក៏ដើរមកមើលផ្ទះជុងវ៉ុន ផ្ទះនោះបានបិទចោល ដាក់ថាជាផ្ទះលក់ ខ្ញុំបានឈរមើលផ្ទះនោះមួយសន្ទុះស្រាប់តែលឺសំឡេងមនុស្សម្នាក់និយាយហាក់ដូចជាខឹងខ្លាំងណាស់មកខ្ញុំ។

           << លោកមកទីនេះធ្វើអី? >>

           ខ្ញុំបានងាកក្រោយមកក៏ឃើញថានេះគឺជាមនុស្សតែមួយគត់ដែលខ្ញុំតាមរក។ ជាមនុស្សដែលខ្ញុំមិនអាចបំភ្លេចបានម្នាក់នោះគឺ...ជុងវ៉ុនខ្ញុំបានលានមាត់តិចនិយាយឈ្មោះដែលកំពុងឈរសម្លឹងមើលខ្ញុំជាប់។

         << ជុងវ៉ុន!! >>

         <<ខ្ញុំសួរថាតើលោកមកទីនេះធ្វើអ្វី? លោកមិនទៅសហរដ្ឋអាមេរិកទៅនៅមកទីនេះធ្វើអ្វី? >>

???????????????????? - Can't forget youWhere stories live. Discover now