抖阴社区

13/ ??????????

58 12 0
                                    


ចាប់ផ្ដើមនឹងសាច់រឿង

ក្រោយពីថ្ងៃដែលខ្ញុំវិលត្រឡប់ពីសមុទ្រជាមួយបងជេយ៍វិញ ខ្ញុំព្យាយាមគេចមុខគាត់និងមិនទាន់ចង់ជួបបងជេយ៍ហើយក៏មិនវានសួរនាំគាត់ពីរឿងនារីម្នាក់ដែលខលចូលមកយប់នោះដូចគ្នា។ មួយថ្ងៃៗខ្ញុំសំកុកនៅតែក្នុងបន្ទប់ មិនចង់ចេញទៅណាឬសូម្បីតែទៅសាលារៀនគួរដើម្បីត្រៀមខ្លួនចូលថ្នាក់ទី 12 ដែលនឹងខិតមកដល់នាពេលមួយខែខាងមុខទៀតនេះ។ ចំណែកឯបងជេយ៍គាត់ក៏រវល់តែរឿងត្រៀប្រឡងចូលសាលាពេទ្យ គាត់មិនដែលសូម្បីតែផ្ញើសារឬឆាតអ្វីមកខ្ញុំនោះឡើយ គាត់មិនខ្វល់ពីភាពក្រៀមក្រំរបស់ខ្ញុំសូម្បីតែបន្តិច។

ខ្ញុំយំស្ទើរខ្សោះទឹកភ្នែក ក្រោយពីចូលទៅក្នុង account facebook របស់បងជេយ៍ដែលបានបង្ហោះរូបជាមួយនារីម្នាក់ដែលខ្ញុំអាចស្មានថា គឺជានារីតែមួយដែលបានខលចូលនាយប់នៅសមុទ្រប្រាកដណាស់។ នាងមើលទៅស្អាតណាស់ និងស៊ីវីល័យខណៈដែលប្រុសខុសភេទដូចជាខ្ញុំមិនអាចប្រៀបនឹងនាងបានឡើយ។ ខ្ញុំទម្លាក់ទូរសព្ទចុះ។នៅពេលដែលទ្រាំលែងបាននឹងអ្វីៗគ្រប់យ៉ាងដែលខ្ញុំកំពុងតែឃើញ។

គិតទៅដល់រឿងស្នេហាវាស្មុគមិនធម្មតាទៅហើយ រួចភ្លាមៗខ្ញុំផ្ដើមនឹកទៅដល់រឿងដែលលោកប៉ាបង្ខំឲ្យខ្ញុំចូលរៀនថ្នាក់វិទ្យាសាស្រ្តទៀត វាកាន់តែធ្វើឲ្យខ្ញុំស្មុកលើសដើម។

គិតរួចបែរជាងងឹតទៅនឹងឈឺក្បាលទៅ ខ្ញុំរហ័សទាញថ្នាំបំបាត់អារម្មណ៍ធុញថប់មកលេបមួយគ្រាប់ហើយបន្តជ្រប់មុខនឹងតុសំងំគេចយ៉ាងស្ងៀមស្ងាត់។

ក្ឌាំងៗ!

សំឡេងផ្គរលាន់ ទ្រហឹងឡើងសឹងតែបែកមេឃ ដាស់ខ្ញុំឲ្យភ្ញាក់ពីការលង់លក់ទាំងមិនដឹងខ្លួនមកយ៉ាងតក្កមា។ ខ្ញុំចុចភ្នែកដែលបើកសឹងមិនរួចមើលទៅកិនបង្អួចរួចក៏ឃើញថាវាយប់ដែលទៅហើយ។ នៅខាងក្រៅខ្យល់ខ្លាំងបោកមែកឈើធំៗឲ្យរេទង្គិចប៉ះផ្ទៃដំបូងផ្ទះមិនដាច់សំឡេង។

ខ្ញុំប្ដូរពីមើលទៅបង្អួច ទើបចាប់ទូរសព្ទមកមើលមកបង្ហាញឲ្យឃើញថាពេលនេះគឺម៉ោង 10:40 នាទីយប់ដូចគ្នា។

???????????????????? - Can't forget youWhere stories live. Discover now