抖阴社区

14/ ????????????????????????

56 14 0
                                    

ចាប់ផ្ដើមនៃសាច់រឿង

       << អាវ៉ុន! ហែងហ៊ានណាស់! ហែងហ៊ានសរសេរកំណត់ហេតុសារភាពស្រឡាញ់ប្រុសគ្នាឯងផងឬ? >>

       ប៉ាស្រែកគំហកខ្ញុំ ហើយបងកូនសៀវភៅកំណត់ហេតុខ្ញុំមកចំពោះមុខខ្ញុំ។ ខ្ញុំស្ទុះចាប់យកកំណត់ហេតុមកឱបជាប់ទ្រូង រួចមើលទៅប៉ាវិញទាំងភ្ញាក់ផ្អើល។

        << បើអញមិនឆែកបន្ទប់ហ្អែងអញគ្មានថ្ងៃដឹងទេថាកូនប្រុស អញវាជាខ្ទើយ! >>

        ខ្ញុំទង្គិចអារម្មណ៍មកជាអនេក ពេលដែលប្រយោគមួយនេះបង្ហើបចេញពីមាត់ប៉ា។ ខ្ញុំក្តាប់ដៃ បេះដូងខ្ញុំលោតញាប់ស្ទើរខុសចង្វាក់ ព្យាយាមទប់អារម្មណ៍ទាំងប៉ុន្មានមិនឲ្យស្ទុះចេញមកក្រៅដូចគ្នា។

         << ឈប់ទៅបង ហ៊ឺៗ...កនិយាយបែបនេះដាក់កូនអី! >>

         ម៉ាក់ទន់ខ្លួនមកក្រសោបអោបខ្ញុំ។ គាត់យកដៃអង្អែលមុខរបួសខ្ញុំថ្នមៗ។ ម៉ាក់យំខ្លាំងណាស់ ហើយក៏ជាលើកទីមួយដូចគ្នាដែលខ្ញុំឃើញម៉ាក់បញ្ចេញភាពទន់ខ្សោយមកបែបនេះ។

        << ចេញពីវាមកម៉ែវា! អញប្រដៅវាម្ដង! ហ្អែងស្រឡាញ់ណាស់ឬអាប្រុសដូចគ្នាហ្នឹង? ឆាប់ក្រោកមកនិយាយជាមួយអញ! >> ប៉ាប្រទាញប្រទង់ជាមួយម៉ាក់កាលបើម៉ាក់មិនព្រមចេញពីខ្ញុំ។

          ក្ឌាំង

          ផ្គរគ្រហឹមមកទ្រហឹង ខ្ញុំក៏ស្ទុះក្រោកឡើងរួចក៏ហ៊ានដំឡើងសំឡេងដាក់ប៉ា÷

          << បើខ្ញុំជាខ្ទើយតើយ៉ាងម៉េច? ប៉ានឹងសម្លាប់ខ្ញុំទេ? ហ៊ឺៗ ប៉ានឹងយកកាំបិតមកចាក់ខ្ញុំដែរមែនទេ? ប៉ា! >>

        ខ្ញុំយំញ័រមាត់លើកនេះអារម្មណ៍ដែលខ្ញុំខំប្រឹងទប់ទាំងប៉ុន្មានវាត្រូវបានបញ្ចេញមកអស់ហើយ។

         << អ្ហែងហ៊ានស្រែកដាក់អញផងអាវុធ។? >> ប៉ាលើកដៃចង្អុលមុខខ្ញុំ។

         ប៉ាបន្តទាំងសម្ដីទ្រគោះបោះបោក÷

         << ពូជអញមិនទាន់មានអាណាខុសភេទដូចហែងទេ! បើអញដឹងថាហែងខុសភេទបែបនេះអញសុខចិត្តច្របាច់កអាហែងឲ្យស្លាប់តាំងពីកើតមកហើយ! អញស្អប់ណាស់អាកូនប្រុសតែចរិតស្រីបែបនេះ! >>

???????????????????? - Can't forget youWhere stories live. Discover now