抖阴社区

????????????????????????????!!

77 12 0
                                    


ចាប់ផ្ដើមនៃសាច់រឿង

       យប់មួយនេះ ពិតជាសោះកក្រោះខ្លាំងបំផុតតែម្ដង!

       ខ្ញុំទម្រេតក្បាលនិងខ្នើយជាមួយចិត្តដែលរសាប់រសល់រកថាមិនត្រូវសោះ។ ក្នុងចិត្តគិតតែពីររំពៃគិតដល់រឿងកាលពីថ្ងៃមិញដែលខ្ញុំបានអចេតនាទាត់បាល់ទៅត្រូវចំគេម្នាក់នោះ...

        ជុងវ៉ុន! លើសហើយគេឈ្មោះ យ៉ាង ជុងវ៉ុន ជាសិស្សប្អូនដែលរៀនថ្នាក់ទី 11 "គ" ។ គេកម្ពស់ទាបជាងខ្ញុំ។ មានផ្ទៃមុខតូចតែគួរអោយស្រលាញ់ណាស់! ខ្ញុំតែងតែលួចសម្លឹងមើលជុងវ៉ុនរហូតឲ្យតែពេលខ្ញុំបានទៅសាលា។

         ហ៊ឹម! តើខ្ញុំគួររៀបរាប់ពីត្រឹមណាល្អទៅ?

         វាចាប់ផ្ដើមនាថ្ងៃបើកបវេនកាលពីមួយឆ្នាំមុន។ ថ្ងៃនោះជុងវ៉ុនគេឈរនៅក្រោមដើមឈើធំមួយជាមួយវ៉ែនតាម្ញូបរបស់គេ។ ខ្ញុំចាំបានថា ជុងវ៉ុនមិនសូវជានិយាយស្ដីច្រើនទេជាពិសេសគេដូចជាមិនសូវមានមិត្តឡើយ។ ស្នាមញញឹមរបស់ជុងវ៉ុននាថ្ងៃមួយនោះហើយដែលបានកង្កិច្ចទៅលើបេះដូងរបស់ខ្ញុំជាខ្លាំង។ ក្នុងរយៈកាលដែលជីវិតរបស់ខ្ញុំមិនសូវជាល្អប្រសើរប៉ុន្តែថ្ងៃមួយទោះខ្ញុំបែរជាអាចស្វែងរកកូនពន្លឺមួយដែលអាចជួយបំភ្លឺនៅក្នុងជីវិតរបស់ខ្ញុំបាន។ ហើយជុងវ៉ុន គឺជាមនុស្សតែម្នាក់ដែលខ្ញុំចាប់ចងចិត្តស្រឡាញ់មកអស់រយៈពេលជាងពីរឆ្នាំមកនេះ។

         ក្តីស្រឡាញ់តែមួយខាងដែលខ្ញុំមិនរំពឹងឬសង្ឃឹមថានឹងទទួលបានការតបត្រឡប់មកវិញនោះឡើយ។ តែនៅពេលមួយនោះខ្ញុំក៏ដឹងថា fanpage ម្នាក់ដែលប្រើឈ្មោះខ្ញុំជាអ្នកគាំទ្រគេគឺជាជុងវ៉ុន។ ពេលនោះ ដឹងពេលថាខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំចាប់ផ្ដើមប្រាកដចិត្តពីមួយថ្ងៃទៅមួយថ្ងៃ ថាជុងវ៉ុនពិតជាលួចមានចិត្តឲ្យខ្ញុំដូចខ្ញុំដែលលួចស្រឡាញ់ជុងវ៉ុនពិតមែន។ ទើបខ្ញុំព្យាយាមធ្វើយ៉ាងណា ដែលអាចធ្វើឲ្យខ្ញុំបានចូលទៅស្និតជាមួយជុងវ៉ុនបាន។ ខ្ញុំមិនដឹងថាមានអារម្មណ៍រវាងពួកយើងទាំងពីរវាជាអារម្មណ៍បែបណាពិតប្រាកដនោះទេ គ្រាន់តែថារាល់ពេលដែលខ្ញុំឃើញ
មុខជុងវ៉ុន ឃើញជុងវ៉ុនញញឹម និងតែងតែលួចមើលខ្ញុំ ប៉ុណ្ណឹងខ្ញុំមានសេចក្តីសុខខ្លាំងណាស់ទៅហើយ។

You've reached the end of published parts.

? Last updated: Apr 06 ?

Add this story to your Library to get notified about new parts!

???????????????????? - Can't forget youWhere stories live. Discover now