ហិហិហិ! កុំថាខ្ញុំងប់នឹងប្រុសអី!
តែបើអ្នកណាមានស្នេហា....
ហើយជាស្នេហ៍គ្រាដំបូងដូចខ្ញុំ...
គឺនឹងយល់អារម្មណ៍របស់ខ្ញុំច្បាស់ដូចថ្ងៃតែម្ដង...
ខ្ញុំបិទកំណត់ហេតុទុក ក្រោយសុខៗ។ទ្រនិចនាឡិកាក៏លោតមក។ឈប់នៅត្រឹមម៉ោង 12 កណ្ដាលអាធ្រាត្រ។ មែនហើយប្លង់ចូលថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់បងជេយ៍គឺនៅថ្ងៃទី ២០ ខែកក្កដា ។ ឆ្ងល់ហើយមែនទេ? ហេតុអ្វីខ្ញុំបែរជានៅផ្ទះមិនបានទៅអបអរថ្ងៃកំណើតជាមួយបងជេយ៍? តាមពិត គឺមួយខែ ទៀតក៏នឹងដល់ថ្ងៃដែលបងជេយ៍ប្រឡងបាក់ឌុបដែរហើយ។ បងជេយ៍គិតតែពីខំប្រឹងរៀនសូត្រ ធ្វើយ៉ាងណាដើម្បីប្រឡងយកនិទ្ទេស A ឲ្យបាន ការបើក្តីស្រមៃរបស់គាត់គឺចង់ប្រឡងពេទ្យជាប់ហើយត្រូវទៅជាពេទ្យដ៏ចំណានម្នាក់ដូចជាលោកប៉ារបស់គាត់ដែរ។
តឺតៗ !
ខ្ញុំចុចទទួលការខលចូលជាវីដេអូរបស់បងជេយ៍។រូបភាព និងផ្ទៃមុខដ៏ស្រស់បំព្រុសរបស់គាត់ បើបង្ហាញតាមផ្ទៃទូរសព្ទតែពិតជាបង្កើតបានជាក្តីសុខដ៏ធំមួយដែលខ្ញុំមិនអាចប្រកែកបាន។
<< រីករាយថ្ងៃកំណើតណាបងជេយ៍! >>
ខ្ញុំទាយនំខេកដែលទិញមកទុកតាំងពីព្រលប់។ហើយលើកបង្ហាញទៅបងជេយ៍តាមទូរសព្ទពន្លឺទៀនឆេះព្រឹមៗបងជេយ៍ញញឹមដោយបិទភ្នែកបួងសួងលឺៗ។
<< បងជូនពរឱ្យជុងវ៉ុនមានក្តីសុខឲ្យច្រើននិងស្រឡាញ់បងរហូតទៅមិនប្ដូរទៅណាទេ! >>
គាត់បួងសួងចប់ក៏ផ្លុំទានតាមទូរសព្ទ ដោយខ្ញុំជាអ្នកផ្លុំពន្លត់ទានឲ្យគាត់។ ខ្ញុំក្រហមថ្ពាល់ ហើយគ្រវីក្បាលពេលដែលឮបងជេយ៍បួងសួងមុននេះ។
<< បងបួងសួងឮបែបនេះ គេថាការបួងសួងនិងមិនអាចក្លាយជាការពិតទេណា! >>
លើកនេះបងជេយ៍ជាអ្នកសើចគ្រវិក្បាលមកខ្ញុំម្ដង÷
<< ម៉េចក៏ជុងវ៉ុនជឿនឹងរឿងបែបនេះដែរនោះ! ជុងវ៉ុន! មិនថាការបួងសួងក្លាយទៅជាការពិតឬមិនពិតក៏វាមិនមែនជាបញ្ហាសម្រាប់បងទេ! ព្រោះថាក្នុងកែវភ្នែកនិងបេះដូងបងបងដឹងច្បាស់រួចទៅហើយថាបងស្រលាញ់ជុងវ៉ុនចេញទៅមិនដែលថមថយឡើយ! បងសន្យាណាក្រោយបងប្រឡងបាក់ឌុបចប់បងនឹងនាំជុងវ៉ុនទៅលេងសមុទ្រជាមួយគ្នាតែពីរនាក់ តាមដែលជុងវ៉ុនចង់បានរហូតមមនោះអី! ដូចនេះជុងវ៉ុន ហាមទៅណាចោលបងឮទេ? ហើយឈប់ងរបងរបស់អត់ពេលលួងជុងវ៉ុនដូចមុនទេ! >>

11/ ????????????????
Start from the beginning