抖阴社区

14/ ????????????????????????

Start from the beginning
                                    

         << សម្លាប់ទៅអញ្ចឹង! ឆាប់សម្លាប់ទៅ...ខ្ញុំក៏លែងចង់រស់ទៀតដែរប៉ា! កន្លងមកខ្ញុំរស់នៅក្នុងឱវាទប៉ាជាមួយពាក្យថាកូនប្រុសឆ្អែតគ្រប់គ្រាន់ហើយ! ខ្ញុំហត់ហើយ! ប៉ាខ្ញុំលែងចង់ធ្វើជាកូនប្រុសរឹងមាំដូចដែលប៉ាត្រូវការទៀតហើយ! ប៉ា...>> ខ្ញុំបង្អាក់សម្ដីព្យាយាមរុលជើងដែលញ័រៗបែកឈាមឆ្នូតៗទៅមុខជិតប៉ា។ ខ្ញុំមើលប៉ាពេញដោយចិត្តអាក់អន់និងទឹកភ្នែកដែលហូរស្រក់មិនឈប់។

         ខ្ញុំបន្ត÷

         << ខ្ញុំសុំសួរប៉ាមួយបានទេ? តើប៉ាធ្លាប់ស្រឡាញ់ខ្ញុំទេប៉ា? ឬប៉ាគ្រាន់តែចិញ្ចឹមខ្ញុំអត់ខ្លាចទៅជាតុក្កតាដែលប៉ាចង់បញ្ជាទៅណាក៏បានមែនទេ? ប៉ាមិនចង់ឃើញខ្ញុំមានសេចក្តីសុខទេឬប៉ា? >>

         ប៉ាស្រាប់តែទាញកូនចានដែលនៅលើតុហើយគប់មកចាំក្បាលខ្ញុំមួយទំហឹង។ ឈាមក្រហមហូរចេញពីក្បាលស្រក់ចុះមកតក់ៗ ខ្ញុំឈឺចាប់នឹងមុខរបួសតែ  មិនធំជាងភាពឈឺចាប់នៃកែវភ្នែកដែលប៉ះសម្លឹងមកខ្ញុំទេ។

         << អ្វីៗហ្នឹងល្អប្រសើរបើអញអត់កូនដូចហ្អែង! ចេញទៅអាវ៉ុន ចេញពីមុខអញទៅ! មុននឹងអញជ្រុលដៃ >>

         ប៉ាហាក់ដូចជាដឹងថាគាត់ជ្រុលដៃនឹងខ្ញុំព្រោះតែកំហឹងតឹងសរសៃករវាងខ្ញុំនឹងគាត់។

         << ជុងវ៉ុន! កូន...>>

        ម៉ាក់ដើរមកចិត្តខ្ញុំ មើលទៅរបួសបែកក្បាលរបស់ខ្ញុំ។ ខ្ញុំចាប់សៀវភៅកំណើតហេតុ រួចក៏ស្ទុះឡើងទៅលើបន្ទប់យ៉ាងលឿន។

        ខ្ញុំខ្ទាស់ទ្វារជាប់ទៅរត់ទៅអង្គុយឱបក្បាលជង្គមយំជ្រប់មុខជាមួយសេចក្តីឈឺចាប់ទាំងប៉ុន្មានដែលខ្ញុំមាន។ ខ្ញុំមិននឹកស្មានសោះឡើយថាទីបំផុតជីវិតខ្ញុំបែរជាធ្លាក់មកដល់ចំណុចបញ្ចប់ត្រឹមនេះ។ ភ្លាមៗ ខួរក្បាលស្រាប់តែរងំឡើងពីការមិនអស់ចិត្តនិងទង្វើរបស់បងជេយ៍ ទើបខ្ញុំរហ័សយកដៃចូលទឹកភ្នែករួចទាញទូរសព្ទឡើងមកបំណងចង់ចុចខលទៅគាត់។

          << សូមអង្វរលើកទៅបងជេយ៍! ហ៊ឺៗ! ពេលនេះខ្ញុំពិតជាត្រូវការបងខ្លាំងណាស់! >> ខ្ញុំទួញសោកភ្នែកមើលទៅអេក្រង់ទូរសព្ទបង្ហាញលើកបងជេយ៍តែ...

???????????????????? - Can't forget youWhere stories live. Discover now