抖阴社区

14/ ????????????????????????

Start from the beginning
                                    

         លេខទូរសព្ទដែលលោកអ្នកកំពុងហៅមិនអាចទាក់ទងបានទេនៅពេលនេះ...

         ទាក់ទងមិនចូលដូចដើម! ខ្ញុំអត់ក្បាលយំជាថ្មី ស្រាប់តែឮសំឡេងប៉ាម៉ាក់ឈ្លោះគ្នាយ៉ាងខ្លាំងខ្ញុំយំរឹតតែខ្លាំង។ រាងកាយដែលទទឹកជោគ រងារញាក់តែមិនស្មើនឹងអារម្មណ៍ដែលសោកសង្រេងរបស់ខ្ញុំនោះឡើយ។

         ខ្ញុំបន្តខលទៅបងជេយ៍ ចុចហើយចុចទៀត។ ចម្លើយគឺនៅតែជាភាពទទេស្អាតជាមួយការខកចិត្ត។ តបន្តិចមកទើបខ្ញុំដាច់ចិត្តខលទៅរ៉ាតា ហើយសូមឱ្យនាងជួយយកលេខបងជេយ៍ដែលខ្ញុំឲ្យចុចខលទៅគាត់ជំនួសខ្ញុំ ដោយមានខ្ញុំនៅក្នុងប្រព័ន្ធតែមួយ។ ខ្ញុំគ្រាន់តែចង់បានចម្លើយមកបញ្ជាក់ទេថាបងជេយ៍ពិតជាចង់បែកគ្នាជាមួយខ្ញុំពិតមែន។

          តឺតៗ!

         << ហេឡូ នរណាគេហ្នឹង? >>

         សុំលេខបងជេយ៍ក៏បន្លឺឡើងពីរឧបល័ទូរសព្ទ។ ខ្ញុំឈឺឥតឧបមាពេលដែលដឹងថាគាត់ពិតជាប្លុកលេខខ្ញុំចោលពិតមែន។ ពេលនេះខ្ញុំលែងចង់ដឹងអីទៀតហើយ ការបើកឆ្លើយវាក៏បញ្ជាក់ឲ្យខ្ញុំដឹងច្បាស់ៗដូចគ្នា។

         ខ្ញុំយកដៃចុចចេញពីការខល ចេញពីប្រព័ន្ធជាមួយនឹងរ៉ាតា។ ខ្ញុំបោះទូរសព្ទទៅលើពូកហើយលើកដៃមកមើលចិញ្ចៀនលេខ 520 រំលឹកនឹកទៅដល់យប់មួយនោះយប់ដែលបងជេយ៍បានសារភាពសុំស្រឡាញ់ខ្ញុំ។

         តើគ្រប់យ៉ាងដ៏ចំណុចបញ្ចប់តែត្រឹមនេះហើយមែនទេ? តើវាដល់ហើយពិតមែន ខ្ញុំគ្រាន់តែចង់ដឹងទេថា កន្លងមកក្នុងបេះដូងរបស់បងជេយ៍ធ្លាប់មានខ្ញុំក្នុងចិត្តឬអត់? ឬមួយ...ឬមួយខ្ញុំគ្រាន់តែស្រមើស្រមៃតែម្នាក់ឯងរហូតទេ?

          នាទីនេះ មិនថាខ្ញុំរេភ្នែកទៅទិសខាងណាក៏មានតែភាពងងឹតងងុលដូចគ្នាដែរ។ ខ្ញុំមើលទៅបង្អួច មេឃប្រែជារាំងភ្លៀង តាំងពីពេលណាក៏មិនដឹងរហូតនាំយកសភាពស្ងប់ស្ងាត់មួយដ៏អសោកបីដូចជាដួងចិត្តដែលប្រេះស្រាំរបស់ខ្ញុំនាពេលនេះមិនខុស។

        ខ្ញុំបិទភ្នែក ព្យាយាមរំលឹកមកវិញជាមួយស្នាមអនុស្សាទាំងប៉ុន្មានដែលខ្ញុំមានជាមួយមនុស្សប្រុសម្នាក់នោះ។ ប៉ុន្មានខែកន្លងទៅនេះខ្ញុំមិនអាចបដិសេធបានទេថាខ្ញុំពិតជាមានក្តីសុខខ្លាំងណាស់។ បើទោះជាថ្ងៃមួយនេះ ខ្ញុំទទួលបានការខកចិត្តទួនគ្នាយ៉ាងណាក៏ដោយចុះ ប៉ុន្តែរឿងតាមម្យ៉ាងដែលខ្ញុំនឹងមិនដែលស្ដាយក្រោយ ហើយបំភ្លេចមិនបានពេញក្នុងមួយជីវិតគឺ...

         at least we met and fall in love with each other! (បកប្រែ) << យ៉ាងហោចណាស់យើងបានជួបនិងលង់ស្នេហ៍នឹងគ្នា! >>

       ថ្ងៃទី 25 ខែកញ្ញា ឆ្នាំ២០១៨ ជាកំណត់ហេតុនៃទំព័រចុងក្រោយរបស់ខ្ញុំ ដែលនឹងសរសេរពីបុរសម្នាក់ឈ្មោះថាជេយ៍ ហើយក៏នឹងជាកំណត់ហេតុចុងក្រោយនៃទំព័រស្នេហារបស់ខ្ញុំដែលមានចំពោះគេផងដែរ។

      លាហើយ...កំណត់ហេតុតូច!

      តក់ៗ

      ទឹកភ្នែកខ្ញុំស្រក់ទៅប៉ះសៀវភៅកំណត់ហេតុនៃទំព័រចុងក្រោយ។បន្សល់ស្នាលធំមួយដែលនឹងជួយជាសាក្សីបញ្ជាក់ថាចំណុចនេះហើយដែលខ្ញុំបានបញ្ចប់រឿងកំណត់ហេតុរបស់ខ្ញុំ។

         ខ្ញុំសន្សឹមទម្លាក់ចុងប៊ិច យកកូនកំណត់ហេតុមកឱបជាប់ទ្រូងបិទភ្នែកសម្រក់ទឹកភ្នែកចុងក្រោយដែលលេងសល់ទឹកភ្នែកឲ្យស្រក់តទៅទៀត។ បន្ទាប់មកទើបខ្ញុំយកសៀវភៅកំណត់ហេតុតែទុកនៅកន្លែងដើមវិញមុននឹងសម្លឹងទៅពិដានឈើធំមួយដោយភាពស្ងប់ចិត្តជាទីបំផុត។

                      *           *          *

To be counted.......

កុំភ្លេចជួយឲ្យផ្កាយផងណា។នៅសល់តែមួយភាគឬក៏ពីរភាគទៀតទេចប់ហើយ។អរគុណសម្រាប់ការតាមដាន។ រង់ចាំ ver 2 ទៅ😊

Tiktok: __imrrijen
Meta: Lee Julia
         

???????????????????? - Can't forget youWhere stories live. Discover now