~ព្រឹកថ្ងៃថ្មី~
បន្ទាប់ពីរឿងដែលគ្រោទគ្រាត កាលពីយប់មិញកន្លងផុត ទៅ ក៏ដល់ពេលដែលពួកគេត្រូវមានដំណើរកម្សាន្ត គឺដំណើរ កម្សាន្តក្រេបទឹកឃ្មុំតែ2នាក់ ដំណើរកម្សាន្តនេះគឺពួកគេ ទាំង2មិនបានដឹងនោះទេ គ្រប់យ៉ាងគឺជាគម្រោងការរបស់ អ្នកស្រីnaninទាំងអស់ ដោយគាត់បានឲគេរៀបចំកក់កន្លែង ស្នាក់នៅអីអស់ហើយ ហើយកិច្ចបន្ទាប់ដែលគាត់ត្រូវធ្វើគឺ បង្ខំកូនប្រុសដ៏សែនក្បាលរឹងរបស់គាត់នេះហើយ។ ព្រឹកឡើងphuwinបានក្រោកមុនpondរៀបចំខ្លួនដើម្បី ចុះទៅក្រោម ក្រោយមកpondក៏ភ្ញាក់តាមក្រោយដែរ ពេល ដែលអ្នកទាំងពីរបណ្តើរគ្នាចុះពីលើផ្ទះមកដល់ក៏ឃើញមានវ៉ា លី 2 3 នៅកណ្តាលផ្ទះ phuwinបានងាកទៅមើលមុខpondព្រោះ គេឆ្ងល់ថាពួកគេត្រូវទៅណាឬក៏មានអ្នកមកនៅផ្ទះនេះ
«ម៉ាក់នេះរបស់អ្នកណា»pondនាយមិនបានខ្វល់ ពីphuwinដែលងាកមកនោះទេតែគេបែជាងាកទៅរកម៉ាក់ របស់គេហើយក៏ចង្អុលសួរ
«ក៏របស់ពួកកូននោះអី»អ្នកស្រីnanin
« ពួកខ្ញុំទៅណា»phuwin
«គឺទៅក្រេបទឹកឃ្មុំនោះអី»អ្នកស្រីnaninឆ្លើយតបដោយ ញញឹមតិចៗ
«ខ្ញុំមិនទៅទេ»pondគ្រាន់តែលឺបែបនេះហើយប្រកែកភ្លាម ៗតែម្តង ដំណើរកម្សាន្តក្រេបទឹកឃ្មុំឆ្កួតឡប់ស្អី បាននាយព្រម រៀបការហ្នឹងក៏គ្រប់គ្រាន់ហើយ
«តែឯងត្រូវតែទៅម៉ាក់រៀបចំកក់កន្លែងស្នាក់នៅរួចរាល់ អស់ហើយ»អ្នកស្រីnanin
«ក៏ឲគេcanceវិញទៅ»pond
«មិនបាន យ៉ាងណាឯងត្រូវតែទៅ»អ្នកស្រីnanin «ហ៊ឺយ...ខ្ញុំត្រូវចុះចាញ់ម៉ាក់ទៀតហើយមែនទេ»pondគេ ដឹងច្បាស់ណាស់យ៉ាងណាក៏នៅតែចាញ់ម៉ាក់របស់គេ ដដែល
«ល្អអញ្ចឹងក៏ចាប់ផ្តើមរៀបចំទៅ»អ្នកស្រីnanin pondនិងphuwinក៏ឡើងទៅរៀបចំខ្លួនហើយវ៉ាលីត្រូវបាន អ្នកបម្រើក្នុងភូមិគ្រឹះរៀបចំដាក់ក្នុងឡានរួចរាល់ដែរ រៀបចំខ្លួនហើយក៏ធ្វើដំណើរទៅរកឡាន មុននឹង ទៅphuwinក៏ដើរមករកអ្នកស្រីnaninដើម្បីលា
«ម៉ាក់កូនទៅសិនហើយណា»phuwin
«ចាសកូនដើរលេងឲសប្បាយណា៎»អ្នកស្រីnanin «បាទ៎»phuwin
~នៅតាមផ្លូវ~
ពេលបើកបានបន្តិចpondក៏បានបើកចូលទៅផ្លូវមួយទៀត ដែលមិនមែនជាគោលដៅដែលត្រូវទៅ «pondបងទៅណាហ្នឹង»phuwin pondមិនឆ្លើយនៅតែបន្តដំណើរទៅមុខទៀតរហូតដល់ វិមានមួយpondក៏បើកទ្វាចុះphuwinគេឆ្ងល់ខ្លាំងណាស់ ថាpondមកទីនេះធ្វើអី បន្ទាប់ពីចាំមួយសន្ទុះក៏លេចវត្តមាននារីស្រស់ស្អាតម្នាក់ អូសវ៉ាលីចេញពីក្នុងវិមាន ប្រាកដណាស់នាងគឺជាsuly pondមកនេះក៏មកយកsulyទៅជាមួយនោះអី pondបាន ជួយយកវ៉ាលីពីដៃsulyទៅទុកនៅគូទឡាន phuwinអង្គុយ មើលគ្រប់សកម្មភាពរបស់អ្នកទាំងពីរហើយក៏ឆ្ងល់ថានាងជា នរណាហើយត្រូវជាអីនឹងpondកំពុងតែគិតសុខៗpondក៏ បើកទ្វារឡានមក
«ចុះទៅអង្គុយខាងក្រោយទៅ»pond
«ហេតុអី»phuwin
«យើងប្រាប់ឲទៅក៏ទៅ កុំចចេសជាមួយយើង»pond ដោយខ្ជិលតមាត់ជាមួយpondច្រើនphuwinក៏បាន ចុះចេញទៅអង្គុយខាងក្រោយ ហើយsulyក៏បានចូលមក ជំនួសកន្លែងរបស់phuwin។ នៅតាមផ្លូវphuwinមិនបាននិយាយអ្វីសូម្បី បន្តិចphuwinអង្គុយមើលសកម្មភាពអ្នកទាំង2កាន់ដៃគ្នា និយាយគ្នាលេងសើចសប្បាយជាមួយសព្វនាមបងនឹងអូន ដំបូងឡើយphuwinឆ្ងល់ថាអ្នកទាំង2ត្រូវជាអីនឹងគ្នា ឥឡូវនេះគេលែងឆ្ងល់ទៀតព្រោះតែទង្វើរបានបញ្ជាក់ច្បាស់ ហើយ។ រថយន្តចេះតែបន្តទៅមុខពេលនេះវាបានមកដល់កន្លែង ទីតាំងហើយ pondឈប់ឡាននៅសណ្ឋាគារជាប់មាត់ សមុទ្រ ព្រោះជាកន្លែងដែលម៉ាក់របស់pondឲគេរៀបចំ រួចរាល់។ pondចុះពីឡានហើយក៏បណ្តើរសង្សាចូលក្នុងសណ្ឋាគាបាត់ទុកឲphuwinអូសវ៉ាលីតែម្នាក់ឯងយ៉ាង ត្រណាត់ត្រណែង phuwinឈរមើលអ្នកទាំង2ដើរចូលទៅទាំងអារម្មណ៍អួលណែននឹងហួសចិត្ត នេះគេមកដំណើរ កម្សាន្តក្រេបទឹកឃ្មុំឬក៏មកមើលប្ដីខ្លួនឯងល្អូកល្អើនជាមួយ ស្រីផ្សេងទៅ។ ឡើងមកដល់បន្ទប់គឺpondបានជួលបន្ទប់មួយទៀត សម្រាប់គេនឹងsulyដោយទុកបន្ទប់ដែលអ្នកម៉ាក់រៀបចំឲ នោះទៅphuwin
«ឯងទៅដេកនៅបន្ទប់នោះទៅបន្ទប់នេះយើងគេង ជាមួយsuly»pond
«pondបងដូចជាហួសហេតុពេកហើយណាំ»phuwin
«ត្រង់ណាដែលថាយើងហួសហេតុ យើងប្រាប់យ៉ាងមិចក៏ ធ្វើបែបហ្នឹងទៅ ហើយឯងក៏មិនបាច់ខំប្រឹងទៅទូលពិតប្រាប់ អ្នកម៉ាក់អីដែរ»pond
«pondបងឲគេទៅគេងម្នាក់ឯងចឹងតិចគេខ្លាច ទៅ»sulyក៏ចាប់ផ្តើមលូកមាត់ខណ្ណៈពេលដែលប្តីប្រពន្ធគេ កំពុងល្អក់កករនឹងគ្នា
«មិនអីទេ កន្លងមកក៏គេគេងតែម្នាក់ឯងរហូតហើយ តោះ យើង»pond
«phuwinខ្ញុំសុំទោសផងណា»sulyនិយាយហើយក៏ចូល ទៅក្នុងបន្ទប់ជាមួយpondបាត់ គ្រាន់តែអ្នកទាំងពីរចូលទៅក្នុងបាត់phuwinក៏ស្រក់ទឹកភ្នែក មកមឹតៗចង់ទប់ក៏ទប់មិនជាប់ព្រោះតែរូបភាពបែបនេះវា ថ្មីសម្រាប់គេខ្លាំងណាស់ ទើបតែថ្ងៃទី១គេជួបប៉ុន្នោះហើយ ចុះទៅមុខទៀតគេនឹងជួបខ្លាំងជាងនេះទៀតមែនទេ។ ក្រោយពីឈរយំបានបន្តិច phuwinក៏រៀបចំអូសវ៉ាលីទៅ បន្ទប់ដែលគេត្រូវគេង។_______/////
Help vote pg naa😭
~
Top to continue...
