phuwinមិនបានខ្វល់ខ្វាយជាមួយនឹងសម្តីរបស់pond ឡើយ គេក៏ជួយរៀបចំអីវ៉ាន់ដាក់ទៅក្នុងផ្ទះ និងរៀបចំ បន្ទប់គេងរបស់ពួកគេ។ ~3ថ្ងៃក្រោយ~
ផ្ទះរបស់ពួកគេគឺធំណាស់ ដូច្នេះគ្រាន់តែការរៀបចំផ្ទះគឺត្រូវ ចំណាយពេលអស់ចំនួន3ថ្ងៃ។ហើយថ្ងៃគឺអ្នកទាំង2បាន ចូលមករស់នៅក្នុងផ្ទះនេះហើយ។ «pondបងញ៉ាំអាហារពេលព្រឹកសិនទៅ»phuwinបាន ក្រោកពីព្រលឹមដើម្បីធ្វើអាហារពេលព្រឹកសម្រាប់ខ្លួនឯង នឹងសម្រាប់pond។ហើយមិនបាច់ឆ្ងល់ទេថាហេតុអ្វីបានជា គ្មានអ្នកបម្រើនោះ អ្នកបម្រើគឺមានតែ2-3នាក់តែប៉ុណ្ណោះ គឺសម្រាប់តែបោសសម្អាតផ្ទះ នឹងមើលថែសួន ចំណែកឯង ចុងភៅសម្រាប់ធ្វើម្ហូបគឺគ្មានទេ ក៏ដោយសារតែpondមិន យក ដោយគេគិតថាក្រែងគេមានប្រពន្ធមិនអញ្ចឹង ចឹងកាងារ ម្ហូបអាហារទាំងអស់ហ្នឹងក៏ឲប្រពន្ធគេជាអ្នកធ្វើទៅ ។
«យើងមិនឃ្លានទេ»pondថាហើយក៏បម្រុងនឹងដើរទៅបន្ត តែក៏ត្រូវphuwinមកឈរពាំងពីមុខ «អត់ទេបងញ៉ាំបន្តិចទៅ ការដែលមិនញ៉ាំអាហារពេលព្រឹក គឺមិនល្អទេណា»phuwinព្យាយាមឃាត់ឃាំងpondមិនឲ ទៅ
«ឆាប់ចេញពីមុខយើងភ្លាម»pondនិយាយសំឡេងដាច់ ជាមួយនឹងទឹកមុខដ៏ត្រជាក់ស្រេប
«អត់ទេអូនមិនចេញទេ»phuwinនៅតែមិន ស្តាប់pondដដែល
«យើងប្រាប់ថាឲឯងចេញស្តាប់មិនលឺទេហេស៎»pondនិយាយហើយក៏ច្រានphuwinទៅម្ខាង បិះនឹងដួលទៅហើយ រួចក៏ដើរសំដៅទៅឡានហើយបើក ចេញទៅយ៉ាងលឿន phuwinឈរមើលដំណើរអ្នកជាប្តីដើរចេញទៅទាំងទឹកភ្នែក រលីងរលោង
«តើខ្ញុំធ្វើអីខុសទៅបានជាគាត់មិនដែលមើលឃើញខ្ញុំក្នុង ក្រសែភ្នែកគាត់ម្តងណាសោះអញ្ចឹង»phuwin ជូតទឹកភ្នែក រួចដើរទៅញ៉ាំបាយវិញ ហើយក៏រៀបចំខ្លួនដើម្បីទៅធ្វើការ។
~ពេលល្ងាច~
ថ្ងៃនេះphuwinចេញពីធ្វើការលឿនព្រោះចង់ទៅលេង លោកប៉ារបស់គេ phuwinបានបើកឡានមកដល់ផ្ទះ ដោយ គេគឺបានរៀបចំខ្លួនរួចរាល់ហើយ ក៏ទូរស័ព្ទទៅរកpond ទឹត.....ទឹត..... "សូមអភ័យទោសលេខទូរស័ព្ទកំពុងហៅមិនមានការ ឆ្លើយតបទេ" ដោយpondមិនលើកទូរស័ព្ទphuwinក៏បានចុចcallទៅ ម្តងទៀត... ជុប ..ជុប..ជុប.... សម្លេងបឺតមាត់គ្នាលាន់លឺពេញ បន្ទប់officeដែលបង្ហាញថាអ្នកទាំងពីរកំពុងតែធ្វើរឿងដែល មិនគប្បី។កំពុងតែវក់វីនឹងការថើបsulyក៏បានដកមាត់ចេញ
«pondអ្នកណាគេcallមក»sulyក៏ប្រាប់pondឲលើក ទូរស័ព្ទ pondក៏បានងើបខ្លួនចេញសាឡុងនឹងដើរទៅរកទូរស័ព្ទ ដែលនៅលើតុ
«រំខានមែន»pondគេដើរបណ្តើរនិយាយបណ្តើរ អ្នកណា គេមកកាត់ចង្វាក់នាយបែបនេះ
«ហាឡ!!មានការស្មី»pondដើរទៅដល់ក៏ឃើញថាជាលេខ របស់phuwinគេខ្នាញ់តែម្តង
«pondបងមកឥឡូវបានទេ អូនគិតថាចង់ទៅ លេងលោកប៉ាអូនបន្តិច អូនកំពុងរងចាំបង ណា»phuwinនិយាយដោយញញឹមតិចៗទាំងមាន សង្ឃឹមថាpondនឹងជូនគេទៅ
«អ្នកណាឲឯងចាំ »pond
«ណា..pondជូនអូនទៅបន្តិចទៅណា.»phuwinនិយាយ ដោយបង្អសសំឡេងហាក់ដូចជាកំពុងសូមអង្វរpond
«យើងមិនទំនេរទេ បើឯងចង់ទៅក៏ទៅៗ»pondនិយាយ ហើយក៏ផ្តាច់ប្រពន្ធ័ទូរស័ព្ទ នឹងដើរទៅរកsulyដើម្បីបន្ត សង្គ្រាមស្នេហ៍របស់ពួកគេវិញ។ phuwinក៏បានដាក់ទូរស័ព្ទចុះជាមួយនឹងអារម្មណ៍អន់ចិត្ត ជាពន់ពេក
«ខ្ញុំទៅម្នាក់ឯងក៏បានដែរ»phuwinថាហើយក៏រៀបចំចាក់ សោរផ្ទះហើយក៏ចាកចេញទៅ។ ~ភូមិគ្រឹះM.r tang~
«លោកប៉ា...»គ្រាន់តែមកដល់ភ្លាបក៏ត្រដាងដៃពីចម្ងាយរត់ មកអោបM.r tang
«កូនប៉ាមកហើយហំ»M.r tang
«នឹកប៉ាដល់ហើយនាក៎»phuwinបានដកខ្លួនចេញពីការ អោបហើយក៏និយាយពីសេចក្តីនឹករលឹករបស់ខ្លួនទៅកាន់ប៉ា របស់គេ
«ហ៊ឺស...ឯងនេះបែកទៅមិនទាន់បានមួយខែផង»M.r tang និយាយហើយវាយក្បាលកូនតិចៗ «ធ្វើមិចបើខ្ញុំនឹកប៉ានោះ»phuwin
«និយាយអញ្ចឹងកូនpondគេមិនមកជាមួយ ទេមែនទេ»M.r tang ដោយចាប់អារម្មណ៍ថា មិនឃើញpondមកជាមួយក៏សួរទៅphuwin
«គឺគាត់រវល់ការងារហ្នឹងណា ហើយខ្ញុំក៏មិនចង់រំខានគាត់ ដែរ» phuwinនិយាយដោយញញឹមតិចៗទៅកាន់ប៉ារបស់គេ
«មកញ៉ាំអាហារពេលល្ងាចជាមួយប៉ាមក»M.r tang
«អាវ៎!កូនមកនេះក៏មកញ៉ាំបាយជាមួយប៉ានោះអី»phuwin និយាយហើយក៏រត់សំដៅទៅតុអាហារ «ញ៉ាំទៅកូន»M.r tangក៏ចាប់ម្ហូបដាក់ទៅឲphuwin
«បាទប៉ា»phuwin////
Top to continue...
~
