អ្នកទាំងពីរប្រើរយៈពេលរាងយូរគួរសមល្មមតែដើរមក ដល់កន្លែងដែលពួកគេគេង
ក្រាក.....
«pondនេះបងទើបមកពីណា» គ្រាន់តែpondបើទ្វារភ្លាម គឺsulyមិនដឹងជាឈររងចាំតាំងពីពេលណាទេក៏សួរភ្លាមៗ តែម្តង
«នេះបងទៅតាមរកគេ?? ក្រែងថាបងមិនបារម្ភពីគេ មែនទេ??»sulyដែលមិនទាន់បានចម្លើយពីpondក៏ ក្រឡេកទៅឃើញphuwinដែលដើរតាមពីក្រោយ pond នោះក៏សួរទៅpondជាលើកទី2
«បងទៅរកគេមិនបានបារម្ភពីគេទេ បងគ្រាន់តែខ្លាចថាបើ បាត់គេបងមិនដឹងជារកវិធីដោះស្រាយជាមួយម៉ាក់បងយ៉ាង មិចតែប៉ុណ្ណោះ»pond
«ឯងចូលចិត្តធ្វើឲពិបាកដល់គេឯងម្លេះ »sulyក៏បែរទៅ និយាយជាមួយphuwin ពេលដែលត្រូវsulyនិយាយថាឲ បែបនេះហើយphuwinក៏មិនបានតបតអ្វីដែរ
«តោះ អូនងងុយហើយ»sulyថាហើយក៏ទាញ ដៃpondចូលទៅក្នុងបន្ទប់រួចក៏បិតទ្វារជិត phuwinដែល នៅឈរមើលអ្នកទាំងពីរនោះក៏មិនទាន់ទៅបន្ទប់ខ្លួនវិញដែរ
«បងមិនបានបារម្ភពីខ្ញុំទេ បងគ្រាន់តែខ្លាចមានរឿងជាមួយ ម៉ាក់បងតែប៉ុណ្ណឹងហ្ន៎»phuwinឈរនិយាយតែម្នាក់ឯងទាំង ហួសចិត្តព្រោះគេខំគិតរំភើបក្នុងចិត្តថាpondបារម្ភពីគេ និយាយហើយគេក៏ដើរទៅបន្ទប់បាត់ទៅ។
ព្រឹកថ្ងៃថ្មីគឺពួកគេត្រូវត្រឡប់ទៅផ្ទះវិញហើយដោយពួកគេមកតែ2ថ្ងៃទេ។ ត្រឡប់ទៅវិញក៏ល្អ 2ថ្ងៃ មកនេះphuwinស្ទើរតែប្រេះទ្រូងទៅហើយ បើសិនជានៅ បន្តទៀតមិនហ៊ានស្រមៃទេថានឹងទៅជាយ៉ាងណា។ phuwinសំពីងសំពោមានទាំងវ៉ាលីមានទាំងកាបូប របស់ ខ្លួនផង របស់ប្តីផង នឹងរបស់សង្សាប្តីផង ដើរសឹងតែ មិនកើតទៅហើយ។ «ឯងដើរស៊ើកៗចឹងពេលណាទើបដល់ឡាន ទៅហ្ហាស»pondថាឲphuwinទាំងដែលខ្លួនឯងដើរបណ្តើរ សង្សាទាំងមិនកាន់អ្វីទាំងអស់ហើយទៅឈរចាំphuwinនៅ ឯឡាន
«បងមិនមើលទេ»phuwinក៏ថាបកទៅpondវិញ «យើងក៏ឃើញហើយតើ មិនបានខ្វាក់ឯណា»pond «បើឃើញហើយមិចក៏មិនគិតជួយគ្នាខ្លះ»phuwin «យើងមិនចង់»pond
«ហ៊ឺយ..មិនដឹងជាស្ទីទេ ទុកត្រង់នេះហើយ»phuwinគឺ ខ្នាញ់នឹងsulyណាស់ដែលឈរអោបដៃមើលមកគេ phuwinក៏ទុកវ៉ាលីរបស់suly នៅកណ្តាលផ្លូវ ហើយក៏អូវ៉ាលីរបស់ខ្លួនឯងនឹងpondទៅដាក់ក្នុងគូទឡានហើយចូល អង្គុយក្នុងឡានធ្វើមិនដឹង
«ហើយយ....ឯង.»suly ដោយមិនដឹងថាធ្វើយ៉ាងមិចក៏ដើរទៅ អូសវ៉ាលីខ្លួនឯងមកវិញ
«នែ៎មិចក៏ធ្វើបែបនេះ»pond
«នាងក៏មានដៃមិនមែនពិការឯណា»phuwin pond រាងភ្ញាក់នឹងphuwinបន្តិចដែរនេះចរិកពីមុនរបស់គេវិល ត្រឡប់មកវិញហើយមែនទេ
~នៅតាមផ្លូវ~
ដូចជាពេលទៅអញ្ចឹង phuwinគឺអង្គុយនៅខាងក្រោយ មិននិយាយអីទាំងអស់គឺមានតែអង្គុយមើលគេសាសង គ្នាហ្នឹងឯង។ពួកគេប្រើរយៈពេលយូរគួរសមទម្រាំតែ មកដល់ទីក្រុងវិញ pondបានជូនsulyទៅផ្ទះវិញ ដោយ គេមិនបានទៅផ្ទះទេហើយក៏បន្តទៅក្រុមហ៊ុនតែម្តងដោយ ទាំងphuwinទៅទៀត។
«pondបងទៅណាហ្នឹង»phuwin
«ទៅក្រុមហ៊ុន»pond
«មិចក៏បងមិនយកអូនទៅផ្ទះសិន»phuwin «ខ្ជិល»pond មកដល់ក្រុមហ៊ុនpondក៏ចុះពីលើឡានដើរចូលទៅ ដោយមានបុគ្គលិកជាច្រើននាក់ឱនគោរព ចំណែក ឯphuwinវិញដើរតាមpondមិនទាន់ទេដើរផងរត់ផង
«pondចាំអូនផង»phuwin
«អូយ..អ្នកប្រុសតូចមកជាមួយលោកប្រធានដែ រហ្ន៎»@@# បុគ្គលិកងាកទៅក៏ឃើញphuwinចុះពីលើឡាន តាមpondរត់ផងដើរផង
«មើលចុះប្រពន្ធលោកប្រធានស្អាតណាស់ថែមទាំងគួរឲ ស្រឡាញ់ទៀតផង»@# &៛
«ទុកមាត់ញ៉ាំបាយល្អជាង»នាយkainដែលដើរមកតាម ក្រោយក៏ឮបុគ្គលិកនិយាយគ្នាពីphuwin «ពួកយើងគ្រាន់តែសរសើរគាត់ទេតើ មានអីខុស»$€£€$ %បុគ្គលិកនិយាយហើយក៏នាំគ្នាបំបែកគ្នាទៅធ្វើការរៀងៗខ្លួន
~office~
«pondបងឲអូនមកអង្គុយចាំបងធ្វើអីអូនឃ្លាន ណាស់»phuwin
«បិតមាត់ទៅយើងថ្លង់ណាស់»pond
«តែអូនពិតជាឃ្លានពិតមែនណា»phuwin
«វាមិនដាច់ពោះស្លាប់ទេ»pondថាឲ
phuwinហើយក៏ងាក មកមើលឯកសាររបស់គេវិញ «ហ៊ឺស...គេងក៏បានដែរ..»ដោយមិនដឹងថានិយាយ ជាមួយpondយ៉ាងមិចទៀតគេក៏សម្រេចចិត្តដាក់ខ្លួន គេងនៅលើសាឡុងទាំងកូរពោះឃ្លានហ្នឹងហើយ។ពេល ដែលphuwinគេងលក់បាត់គេក៏ឲkainកម្មងម្ហូបមកឲphuwinថ្វី ដ្បិតតែគេមាត់រឹងតែគេក៏មិនដល់ថ្នាក់ឲដាច់ពោះស្លាប់ដែរ។ pondបន្តអង្គុយធ្វើការរហូតដល់ម៉ោងជាង6ល្ងាច ចំណែក ឯphuwinគេក៏ភ្ញាក់ល្មម ។គ្រាន់តែphuwinងើបអង្គុយ ភ្លាមក៏ក្រឡេកទៅឃើញម្ហូបដែលpondទិញមកនៅលើតុក៏ រត់ទៅយកភ្លាមមិនបានគិតថាជារបស់អ្នកណានោះទេ «wow..បងទិញមកមែនទេ»phuwin
«ក៏ស៊ីឲលឿនទៅប្រញាប់ទៅផ្ទះវិញ»pond
«បងមិនញ៉ាំទេហ្ហ៎»phuwin
«យើងមិនឃ្លាន»pond
«អញ្ចឹងអូនញ៉ាំហើយណា»phuwinថាហើយក៏ចាប់អាហារ ដាក់ចូលមាត់ញាត់យកៗទៅតាមអារម្មណ៍ដែលឃ្លាន ព្រោះ តាំងតែពីថ្ងៃមកគេមិនទាន់បានញ៉ាំអីទេ
«នេះឯងរាល់ថ្ងៃមានភាពជាមនុស្សធំខ្លះទេ»pondអង្គុយមើលសកម្មភាពphuwinញ៉ាំ មើលចុះញ៉ាំគ្មានរបៀបធ្វើដូច ខ្លួនឯងជាកូនក្មេង «អូនក៏ធំហើយតើអូនអាយុ21ឆ្នាំហើយណា»phuwinក៏ តបទៅpondវិញទាំងអាហារនៅណែនមាត់
«ឲលឿនទៅយើងប្រញាប់»pondនិយាយហើយក៏ទាញ ទូរសព្ទយកមកចុចធ្វើមិនដឹងដោយទុកឲphuwinនៅញ៉ាំឲរូចរាល់ដើម្បីបានទៅផ្ទះវិញ_____________
Top to continue....~
