抖阴社区

Ep19:?????????????????????

131 18 0
                                    

កន្លងផុតទៅពីរបីថ្ងៃអាការៈរបស់phuwinក៏ប្រសើរឡើងមកវិញ..។ហើយថ្ងៃនេះpondបាននាំphuwinមកកន្លែងដែលគេចូលចិត្តគឺសមុទ្រphuwinគឺចូលចិត្តសមុទ្រពីមុននៅពេលដែលគេមានរឿងអីដែលមិនសប្បាយចិត្តគឺគេតែងតែមកសមុទ្រដើម្បីលុបបំបាត់រឿងក្នុងចិត្តទាំងអស់។

ថ្ងៃនេះនៅមាត់សមុទ្រមានសភាពស្ងប់ស្ងាត់ល្អនិងមានទេសភាពស្រស់ស្អាតដែលពុំសូវជាមានមនុស្សអូរអរប៉ុន្មាននោះទេ។pondរុញរទេះរបស់phuwinសំដៅទៅរកមាត់ឆ្នេរ
ដែលមានខ្យល់បក់មកល្វើយៗអមជាមួយនឹងពន្លឺព្រះអាទិត្យរៀបលិច។pondរុញរទេះphuwinមកដល់ហើយក៏ដាក់គូតអង្គុយទន្ទឹមនឹងphuwin។phuwinបិតភ្នែកស្រូបយកខ្យល់
អាកាសដែលនៅជុំវិញនេះទាំងអស់។

«អូនសប្បាយចិត្តទេ»pond

«សប្បាយប៉ុន្តែមិនមែនដោយសារវានោះទេ»phuwinនិយាយហើយក៏សម្លឹងទៅមើលទឹកសមុទ្រដែលឆ្ងាយដាច់កន្ទុយភ្នែក

«ហេតុអី??»pond

«អូនមិនមែនសប្បាយចិត្តដោយសារវាទេប៉ុន្តែអូនសប្បាយចិត្តដែលនៅទីបំផុតអូនក៏ទទួលបានក្តីស្រឡាញ់ពីបងត្រឡប់មកវិញ ហើយអូនសប្បាយចិត្ត
ដែលពេលនេះបងនៅក្បែរអូន»phuwin និយាយនឹងអង្អែលមុខរបស់pondតិចៗ

«អូននៅចាំត្រង់នេះសិនហើយណាបងទៅយករបស់មួយភ្លេត»pondហើយក៏ងើបខ្លួនបម្រុងនឹងដើរចេញទៅតែក៏ត្រូវphuwinចាប់ដៃជាប់

«បងមិនទុកអូនចោលទៀតទេ»pondញញឹមទៅកាន់phuwinបន្តិចនឹងដើរចេញទៅ

Phuwin អង្គុយតែម្នាក់ឯងនៅមាត់សមុទ្រស្ងប់ស្ងាត់តែម្នាក់ឯងគយគន់មើលសម្រស់ទឹកសមុទ្រនាពេលព្រះអាទិត្យរៀបលិចជាមួយនឹងរលក់បោកបកទៅតាមកម្លាំងនៃខ្យល់បក់។ប៉ុន្តែមិនយូរប៉ុន្មានក៏បានលេចវត្តមាន របស់sulyមកពីណាមិនដឹង(មិនបាច់ឆ្ងល់ថាsulyមកពីណា ទេព្រោះsulyឲគេតាមដានpondចឹងហើយទើបគេដឹង ថាpondទៅណាមក ណា)។ sulyដើរសំដៅមករកphuwinនឹងសំដែងទឹកមុខ អាណិតអាសូរ

«អាណិតដល់ហើយមើលសភាពចុះ»suly

«suly!!»phuwin

«មិនបាច់ភ័យទេយើងមិនធ្វើអីឯងទេ»suly

«នាងមកទីនេះបានយ៉ាងមិច»phuwin

«Aww..យើងគ្រាន់តែមកដើរលេងមិនបានដែរហ្ហ៎»suly

??????????????????????Where stories live. Discover now