(កាត់ៗទៅឆាប់ចប់)
ក្រោយភ្លៀងមេឃក៏ស្រឡះ អ្វីៗគ្រប់យ៉ាងក៏ប្រែមកល្អប្រសើរឡើងវិញ ទោះបីជាវាល្អក់កករយ៉ាងណាក៏ដោយក៏វាប្រសើរជាងពេលមុនៗដែរ។ ពេលវេលាចេះតែដើរទៅមុខជានិច្ច វាមិនចេះថយក្រោយទេ ហើយវាក៏បានកែប្រែរឿងគ្រប់យ៉ាងទាំងអស់។ phuwin ក៏បានវិលត្រឡប់មកដូចដើមវិញ គេអាចដើរបានប្រក្រតីដូចគេឯង ហើយក៏វឹលត្រឡប់ទៅធ្វើការងាររបស់គេបន្ទាប់ពីផ្អាកវាអស់រយៈយូរល្មមគួរសម ។
ថ្ងៃនេះphuwinមានអារម្មណ៍ថារីករាយខុសធម្មតា ព្រោះតែពេលនេះគេកំពុងតែរៀបចំធ្វើម្ហូប
ដើម្បីយកទៅឲpondនៅក្រុមហ៊ុន គេរៀបចំដួសបាយម្ហូបដាក់ចូលក្នុងប្រអប់យ៉ាងមានរបៀបរៀបរយ
មើលទៅទំនងជាមានរសជាតិឆ្ងាញ់ ប៉ុន្តែវាមិនត្រឹមតែមានរស់ជាតិឆ្ងាញ់នោះទេតែវាក៏បានបន្ថែមនូវក្តីស្រឡាញ់ដ៏លើសលប់របស់អ្នកធ្វើចូលទៅក្នុងផងដែរ។ពេលដែលរៀបចំម្ហូបរួចរាល់គេក៏ទៅរៀបចំខ្លួនឯងម្តងមុននឹងធ្វើដំណើរចេញទៅ។~Skip~
Pond នៅក្នុងបន្ទប់ការិយាល័យកំពុងអង្គុយមើលឯកសារយ៉ាងយកចិត្តទុកដាក់បំផុត នូវទិន្នន័យនៃការនាំចេញនឹងនាំចូលរបស់ផលិតផល។
តុក..តុក....
សំឡេងគោះទ្វារបានបន្លឺឡើង ផ្តាច់អារម្មណ៍របស់
pondដែលកំពុងធ្វើការងារ ឲសម្លឹងទៅមើលតាមសំឡេង។ ទ្វារបានបើកឡើងបង្ហាញឲឃើញនូវ
វត្តមាននារីស្រស់ស្អាតដែលជាអតីតសង្សា នាងដើរ
ចូលមកខាងក្នុងជាមួយនឹងទឹកមុខស្រងូតស្រងាត់
ខុសពីសព្វមួយដង។«នាងមកមានការអី»pondសួរទាំងឆ្ងល់ព្រោះតែបាត់នាងមួយរយៈហើយពេលនេះស្រាប់តែបង្ហាញ
ខ្លួនមកវិញ។«pond ខ្ញុំមកលាបង»sulyនិយាយទាំងញញឹមឆ្គងៗ
«នាងកើតអីមែនទេ»pond
«ខ្ញុំមិនបានកើតអីនោះទេ»suly
«ហើយចុះនាងមកលាអី»pond
«គឺខ្ញុំត្រូវផ្លាស់ប្តូរទីលំនៅទៅក្រៅប្រទេស ដូច្នេះហើយចាប់ពីថ្ងៃស្អែកទៅខ្ញុំលែងបានរស់នៅទីនេះទៀតហើយ»suly
«ប៉ាម៉ាក់នាងទៅឬអត់»pond
«ចាស៎!!គឺទៅទាំងអស់គ្នា»suly
