抖阴社区

???????????????????

Start from the beginning
                                    

«ហាស៎ហា និយាយលេងទេ....ធ្វើជាអ្នកទទួលកម្មង់ភ្ញៀវនឹងរត់តុចុះ»Soobin អស់សំណើចនឹងរឹកពារាងតូច

«ហឹសលោកឯងនេះ»Jinnie សម្លក់មុខអ្នកកម្លោះ

«មោះខ្ញុំនាំទៅណែនាំអោយគេស្គាល់»Soobin កាន់ដៃរាងតូចនាំចេញទៅក្រៅ

«អ្នកទាំងអស់គ្នា...នេះជាបុគ្គលិកថ្មីនាងឈ្មោះ....អឺនាងឈ្មោះអី»Soobin ងាកមកសួរនាងដែលឈរសម្លឹងមុខរបស់គេ

«ខ្ញុំឈ្មោះ Jinnie »Jinnie ញញឹមដាក់បុគ្គលិកគ្រប់គ្នា

«សួស្ដី»Girl និយាយទាំងញញឹមអ្នកខ្លះញញឹមអោយតែបានៗទេ

«ល្អចឹង Mina បង្រៀនការងារដល់ Jinnie ផង»Soobin ក៏ដើរចូលបន្ទប់ធ្វើការរបស់គេវិញ

«ខ្ញុំសុំទោសជាមុខបើសិនជាខ្ញុំធ្វើអ្វីខុស»Jinnie ញញឹមហើយក៏បន្តិចជាការគួរសម

«មកដំបូងគួរតែទៅលាងកែវទៅ»Lii និយាយហើយដើរទៅកន្លែងធ្វើការរបស់នាងវិញបាត់

«ម៉េចក៏និយាយចឹង»Mina ធ្វើមុខមិនពេញចិត្តដាក់

«មិនអីទេ»Jinnie ញញឹម

«មោះទៅប្ដូរឈុតចេញណា»Mina ទាញដៃនាងតូចទៅបន្ទប់ផ្លាស់ឈុត

«ខ្ញុំឈ្មោះ Mina ជាបុគ្គលិកផ្នែកគិតលុយ»Mina ញញឹមដាក់នាងតូច

«ខ្ញុំឈ្មោះ Jinnie »Jinnie ញញឹម

«នេះអាវសម្រាប់ពាក់ធ្វើការណា...ស្អែកឯងអាចស្លៀកជាខោ ខាប៊យ ជើងវែងនឹងស្បែកជើងប៉ាតាមកណា»Mina ប្រាប់ទៅនាងតូច

«អរចាស៎....អរគុណដែលបានប្រាប់»Jinnie ញញឹមទទួលអាវពី Mina យកទៅផ្លាស់

នាងតូចចេញមកវិញជាមួយនឹងអាវយឺតដៃខ្លីរបស់ហាងនឹងសំពត់ខ្លីការ៉ូលើកជង្គង់ជាមួយនឹងស្បែកជើងក្លុបនឹងមានអៀវប្រចាំហាងមួយទៀតពាក់ពីលើធ្វើអោយនាងមើលទៅខ្ចូត(របៀបថាកូនអ្នកមានស្លៀកពាក់បែបយុវវ័យ.....ទោះនៅម្នាក់មិនសូវមានអ្នកចូលចិត្តតែលុយចាយពេញដៃ)

«អីយ៉ាចឹងក៏បានដែល....មើលទៅប្លែកតោះទៅធ្វើការ»Mina ដឹកដៃនាងតូចចេញមកក្រៅ

«Lii ផ្ញើ Jinnie ផងគ្នាទើបមកថ្មី មានអ្វីណែនាំក៏ប្រាប់គ្នាផង»Mina ប្រាប់ទៅ Lii នាងអ្នកទទួលផ្នែកកម្មង់ដូចគ្នា

???????????????????(complete ?)Where stories live. Discover now