Suhyung ដើរមកដល់តុធ្វើការភ្លាមក៏ប្រញាប់រៀបចំកាបូបរបស់ខ្លួនព្រោះតែមានអារម្មណ៍មិនល្អហើយដើរចេញតែក៏ឈប់ងក់ពេលដែល Taehyung ដើររកនាងទាំងទឹកមុខមិនល្អ
«Su អូនចង់ទៅណានេះមិនទាន់ដល់ម៉ោងចេញទេ»Taehyung ទៅនាងតូចទាំងប្រញាប់
«ខ្ញុំមិនស្រួលខ្លួន ខ្ញុំសុំចេញទៅមុនណា»Suhyung បន្ថយសំលេងបន្តិចព្រោះនៅមុខបុគ្គលិកផ្សេង
«បង ជូនទៅ»Taehyung មិនចាំចម្លើយពីនាងតូចឡើយគេអូសដៃនាងទៅតែម្ដង
«មិនអីទេ ខ្ញុំទៅខ្លួនឯងបាន»Suhyung បដិសេធ ពេលគេកំពុងដឹកដៃនាងទៅ
«បងជូនទៅ»Taehyung ងាកមកនិយាយទាំងកែវភ្នែកដាក់បញ្ជាទើបនាងតូចស្ងាត់មាត់
តាមផ្លូវនាងតូចក៏បិតភ្នែកគេងព្រោះតែនាងអស់ កម្លាំងពីយប់នាងក្អួតស្ទើរតែមិនបានគេងហើយព្រឹកឡើងក៏ត្រូវមកក្អួតទៀតទើបនាងអស់កម្លាំង Taehyung ងាកមុខមើលស្រីតូចបន្តិចទាំងក្នុងចិត្តឆ្ងល់ជាខ្លាំងព្រោះតែនាងប្ដូរសព្វនាមរវាងពួកគេ
មកដល់ខុនដូរនាងតូចគេក៏បីនាងទៅបន្ទប់ គេមិនដាស់ព្រោះមើលទៅនាងស្លេកស្លាំងណាស់ មកដល់បន្ទប់ក៏ដាក់អោយគេងស្រួលបួលនៅលើកពូកថ្នមៗ នឹងដាក់ខ្លួនអង្គុយក្បែរនាងតូចទាំងទឹកមុខដឹងកំហុស
«បងសុំទោសដែលព្រឹកមិញស្ដីអោយអូន»Taehyung វែកសក់ដែលធ្លាក់បាំមុខស្អាត ចេញហើយក៏ថើបថ្ងាស់នាងមួយខ្សឺតយ៉ាងយូ ទើប ងើបចេញទៅក្រៅ
Skip.........
Deagu....
Jinnie ថ្ងៃនេះត្រូវប្ដូរមកគិតលុយជាមួយនឹង Mina វិញ ព្រោះក្រោយពី Mina និយាយរឿងរ៉ាវប្រាប់ Soobin គេក៏បានថាអោយ Lee យ៉ាងខ្លាំងហើយក៏ ប្ដូរអោយ Jinnie មកគិតលុយវិញ
«អរគុណណាស់ចាស៎»Jinnie និយាយដាក់ភ្ញៀវទាំងញញឹមស្រស់ហើយក៏ដើរទៅកន្លែងគិតលុយរបស់នាងវិញ
«Jinnie លោក Bin ហៅ»Mina និយាយទាំងញញឹម
«អរចាស៎»Jinnie ឆ្លើយតបទាណងញញឹមហើយក៏ ដើរទៅបន្ទប់ធ្វើការរបស់ Soobin
តុកៗ
«លោក Bin»Jinnie
«អរមកហើយឬ នេះមកញាំជាមួយខ្ញុំមក»Soobin និយាយទាំងញញឹម

YOU ARE READING
???????????????????(complete ?)
RomanceJeon Jungkook ?? Kim Jinnie ????????????????????????????...??????????????????????????????????????????????...??????????????????????????????????????????????????????????????....
???????????????????
Start from the beginning