抖阴社区

???????????????????

Start from the beginning
                                    

«ហេតុអីក៏ទិញមកញាំជាមួយខ្ញុំ»Jinnie សួរទាំងឆ្ងល់

«កុំនិយាយច្រើនមកញាំអោយលឿនមក»Soobin បកដៃហៅស្រីស្រស់អោយញាំជាមួយ

«ចាស៎»Jinnie មិនគិតច្រើនក៏ចូលទៅអង្គុយញាំជាមួយនឹង រាងក្រាស់ តែនាងមិនបានដឹងទេថាមានក្រសែភ្នែកមួយគូរមើលមកនាងទាំងខឹង

«ហឹសនាង Jinnie យើងស្អប់ឯង»Lee និយាយទាំងក្ដាប់ដៃជាប់ក្រសែភ្នែកខឹងសម្លឹងមើលទៅពួកគេនឹងដើរចេញទាំងកំហឹង

ក្រោយពីញាំអាហារជាមួយនឹង Soobin រួច Jinnie ក៏ចេញមកធ្វើការវិញ មិនទាន់ដើរដល់កន្លែងធ្វើការផង Lee ក៏ចេញមករុញ Jinnie ទៅបុកនឹងជញ្ជាំង

ឌឹប

«អួយ៎ Lee ម៉េចមករុញខ្ញុំ»Jinnie ទាំងយកដៃអង្អែលកន្លែងដែលទង្គិចនឹងជញ្ជាំងមុននេះ

«ឯងហ៊ានណាស់នាង Jinnie »Lee ស្រែកដាក់ Jinnie ទាំងបើកភ្នែកធំៗគួរអោយខ្លាច

«ខ្ញុំទៅធ្វើអីឯង»Jinnie សួរទាំងមិនយល់ នាងទៅធ្វើអី Lee ពីកាលនាងទើបតែចេញមកពីញាំអីសោះ

«គឺនាងទៅអោយដៃលោក Bin ហើយថែមទាំងទៅអង្គុយញាំរបស់ដែលយើងទិញអោយគាត់ ទៀត»Lee ស្រែកសម្លុតដាក់ Jinnie ទាំងកំហឹងបាំងមុខ

«ខ្ញុំមិនដឹងថាវាជារបស់នាងទេ លោក Bin ជាអ្នក ហៅខ្ញុំទៅញាំ ខ្ញុំមិនបានទៅអោយដៃគាត់ទេ»Jinnie តបទៅវិញទាំងចង់យំព្រោះតែនាងខឹងដែល Lee ចោទប្រកាន់នាងបែបនោះ

«ហឹសយើងមិនជឿ តាំងពីឯងមក យើងឃើញលោក Bin យកចិត្តទុកដាក់លើឯងខ្លាំងណាស់ រហូតថ្ងៃមុនថែមទាំងថាអោយយើងព្រោះតែឯងទៀត»Lee ស្រែកយ៉ាងខ្លាំងស្របនឹងដៃចាប់ដៃទាំងសងខាង របស់ Jinnie ច្របាច់ខ្លាំងៗពេលនេះនាងមិនខុសពីមនុស្សឆ្គួតឡើយ រហូតដល់ Jinnie យំព្រោះតែខ្លាចនាង

«ហឹកៗឈឺលែងខ្ញុំ»Jinnie យំចេញមកនឹងព្យាយាម រុញ Lee ចេញ តាំងពីកើតមកមិនមានអ្នកមនុស្សស្រីមកស្រែកសម្លុតចឹងទេ ទោះធ្លាក់ Jungkook និយាយស្ដីឬគហកដាក់តែក៏មិនដែលខ្លាចដល់ថ្នាក់ នេះដែល

«នាងឯងស្រីមុខក្រាស់ ចង់ដណ្ដើមលោក Bin ពីយើងមែនទេ យើងនឹងប្រដៅឯង»Lee ស្រែក លើកដៃបម្រុងទះ Jinnie

???????????????????(complete ?)Where stories live. Discover now